ថ្មីៗនេះ Ford បានត្រៀបបញ្ចេញម៉ូឌែល Ranger របស់ខ្លួននៅឆ្នាំ២០២៥ ជាមួយការបន្ថែមរសជាតិ Version ថ្មីគឹប្រភេទ Plug-in Hybrid ដែលមិនធ្លាប់មានពីមុនមកនៅលើ Pick Up ត្រកូល Ranger ឡើយ ជាមួយការសាកមួយពេញអាចជិះបាន ៤៥គីឡូម៉ែត្រ ឬស្មើនឹង ២៨មាយ។
Ranger Plug-in មួយនេះមិនបង្ហាញពីកម្លាំងម៉ាស៊ីន ឲ្យជាក់លាក់នៅឡើយទេ ប៉ុន្តែ Ford បានបញ្ជាក់ថាប្រព័ន្ធ Plug-in Hybrid របស់ខ្លួនអាចមាន កម្លាំងរមួលលើសពី ៦០០ Nm ច្រើនជាងរថយន្ត Ranger ផ្សេងទៀត ដែលបំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ Turbo ឯណោះ។
ទោះបីជាមិនទាន់ដឹងច្បាស់លាស់ថា Ford និងញាប់គ្រឿងផ្សំអ្វីខ្លះ តែក្រុមអ្នកជំនាញបានវាយតម្លៃថា Ranger Plug-in Hybrid ស៊េរីឆ្នាំ២០២៥ អាចនឹងប្រើជាមួយម៉ាស៊ីន Ecoboost ៤ស៊ីឡាំង ២.៣លីត្រ ជំនួយដោយ Turbo។
ការបន្ថែមដ៏សំខាន់មួយទៀតទៅលើបរិក្ខារគឺប្រព័ន្ធ Pro Power Onboard ដែលមានព្រីភ្លើងជាច្រើននៅ ទ្រុងក្រោយ និងនៅខាងក្នុងកាប៊ីន។
ក្រុមហ៊ុនអះអាងថា ថ្មរបស់ PHEV អាចផ្តល់ថាមពលដល់ ជាឧបករណ៍ ផ្គត់ផ្គន់អគ្គិសនីនៅកន្លែងធ្វើការ ឬកន្លែងបោះតង់ Adventure ប្រកបដោយប្រសិទ្ធភាពក្នុងការប្រើប្រាស់ផ្សេងៗ។ លក្ខណៈពិសេសនៃកំណែផ្សេងទៀតរួមមានអក្សរ PHEV នៅផ្នែកចំហៀង លើរបាំងភុកជាកន្លែងសាកថ្ម ទ្រុងក្រោយមានរន្ធបំលែងថាមពលសម្រាប់ប្រើប្រាស់ និងការរចនាថ្មីសម្រាប់យ៉ាន់កង់ទំហំ ១៨ អ៊ីញជាដើម។
ក្រៅពីនឹងរូបរាងគឺមិនខុសពី Ranger ស៊េរីឆ្នាំ២០២៣ឡើយ ចំណែកខាងក្នុងមានការប្រែប្រួលយ៉ាងណាខ្លះនោះ Ford មិនទាន់បញ្ជាក់នៅឡើយទេ។
ប៉ុន្ដែរបើតាមលោក Chris Rushton ដែលជាផ្នែកទីផ្សារពាណិជ្ជកម្មប្រចាំតំបន់អ៉ឺរ៉ុប បានបង្ហើបថា ទម្រង់ដ៏ពេញនិយមផ្នែកខាងក្នុង អាចនឹងឌីស្សាញងាកទៅរកចំណូលចិត្តបែបអតិថិជនក្នុងតំបន់អ៉ឺរ៉ុបច្រើនជាង។
គួរបញ្ជាក់ដែរថា Ranger Plug-in អាចនឹងចាប់ផ្ដើមការផលិតក្នុងឆ្នាំ២០២៤ ជាមួយការចាប់យកទីផ្សារចំនួន ៣ប៉ុណ្ណោះក្នុងឆ្នាំ២០២៥ ដូចជា៖ តំបន់អ៉ឺរ៉ុប អូស្ដ្រាលី និង អង់គ្លេស ជាដើម៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?