Hyundai Cruz ជាប្រភេទឡាន Compact Pick-up បែបកូនកាត់រវៀង Crossover SUV និង Pick Up ដែលប្រើតួរខ្លួន Unibody ជាប្រភេទគ្រោងឆ្អឹងជាប់ជាមួយសាក់ស៊ី រាងប្រអប់ សម្រាប់បំពាក់នៅលើពពួកឡាន Sedan និង SUV ជាមួយជម្រើសរត់ដោយកប៉ុង១ FWD និងប៉ុង២ AWD ជាដើម។
ចំណែកពពួក Pick Up ជាទូទៅបំពាក់តួរខ្លួនជា Body on Fram ដែលមានសាក់ស៊ីដាច់ដោយឡែក និងប្រើជាមួយជម្រើប៉ុង១ RWD វិលកង់ក្រោយ និង 4WD ឬ 4x4 ដែលគេហៅថាប៉ុង២ Part Time និងមានជំនួយបន្ថែមដោយកាប់ពីតាស់ជាដើម។
Santa Cruz ជា Pick Up ចំណូលថ្មី និងប្លែករបស់ Hyundai ផលិតនៅឆ្នាំ២០២២ ហើយក៏ជាឡាន Pick Up ដំបូងគេផងដែរ ដែលដាក់លក់នៅទីផ្សារអាមេរិក។
ទាំងការឌីស្សាញ Platform យកលំនាំតាមម៉ូឌែល Tucson ដែលជាប្រភេទ Crossover SUV ដ៏ពេញនិយមរបស់ Hyundai គ្រាន់តែ Santa Cruz រាងជា Pick Up ដូចនេះគឺវែងជាង Tucson និងមានទ្រុងក្រោយដាច់ដោយឡែកជាដើម។
ចំពោះស៊េរីឆ្នាំ២០២៤នេះ Santa Cruz ភ្ជាប់មកជាមួយជម្រើស Trim/Option ចំនួន៥ដូចជា៖ SE, SEL, Night, XRT និង Limited ដែលមានតម្លៃចាប់ពី ២៧,៩៨៥ដុល្លារ ដល់ ៤២,៤០៥ដុល្លារឯណោះ។
ចូលដល់ផ្នែកប្លុកម៉ាស៊ីនវិញ Santa Cruz មាន២ជម្រើសអាស្រ័យលើ Trim/Option ដូចជា៖ SE និង SEL បំពាក់ជាមួយម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ១៩១សេះ កម្លាំងរមួល ១៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ តែចម្លែកអី Santa Cruz បង្វិលកង់ដោយប៉ុង១ ខាងមុខ FWD ខុសពី Pick up ដទៃប្រើ RWD វិលកង់ក្រោយ។
ចំណែកម៉ូឌែល Night, XRT និង Limited បំពាក់ម៉ាស៊ីនសាំងដូចគ្នា តែជំនួយបន្ថែមដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២៨១សេះ កម្លាំងរមួល ៣១១ផោនហ្វីត ប្រើជាមួយប្រអប់លេខ ៨វគ្គអូតូប្រភេទ Dual Clutch និងបង្វិលកង់ដោយប៉ុង២ មុខក្រោយ Full Time AWD ជំនួយបន្ថែមដោយប្រព័ន្ធ Lock ប៉ុងកណ្ដាល តែមិនមានមុខងារ កាប់ពីតាស់ដូចប្រភេទប៉ុង២ Part Time 4WD របស់ Pick up ទូទៅឡើយ។
តែចំពោះ ប៉ុង២ AWD ដែលប្រើនៅលើម៉ូឌែល Santa Cruz មិនធម្មតាដូចឡានដទៃឡើយ ព្រោះ Hyundai បានបន្ថែមបច្ចេកវិទ្យាដែលហៅថា HTRAC-AWD ដែលមានសមត្ថភាព អាចលៃតម្រូវកម្លាំងអាស្រ័យតាមស្ថានភាពផ្លូវ ឬប្រព័ន្ធគ្រប់គ្រងការបើកបរ Drive mode ដែលមានភ្ជាប់មកជាមួយដូចជា៖ Normal, Snow, Smart និង Sport Mode ជាដើម។
សម្រាប់ផ្ទៃខាងក្រៅ ផ្នែកខាងមុខ ទំហំយាន់កង់ ប្រព័ន្ធជើងក្រោម និងប្លុកខាងក្នុងគឺដូចទៅនឹង Hyundai Tucson ស៊េរីឆ្នាំ២០២៤ ដែរខុសត្រង់ Santa Cruz ជាប្រភេទ Pick Up ដូចនេះរាងវែងជាង និងមានទ្រុងក្រោយតែប៉ុណ្ណោះ។
ម្យ៉ាងភាពទំនើប ផាសុកភាពក្នុងការធ្វើដំណើរ ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពវិញ អាចនិយាយបានថា មិនលើសខ្វះគ្នាពីកំពូល Crossover SUV ម៉ូឌែល Tucson របស់ Hyundia ឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Pick Up ចំណូលថ្មីម៉ូឌែល Santa Cruz ២០២៤ របស់ Hyundai មួយនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ ឬព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?