សម្រាប់ឆ្នាំ២០២៣នេះ ឡានថ្មីស្ទើរតែគ្រប់ក្រុមហ៊ុននៅស្រុកខ្មែរបាននាំចូលមកកាន់តែច្រើនដើម្បីប្រជែងទីផ្សារគ្នា តែបើក្រឡេកទៅមើលពីតម្លៃវិញភាគច្រើនចាប់ពី២៤០០០ដុល្លារឡើងទៅ។
តែសម្រាប់ឡានថ្មីដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារវិញហាក់មិនមានច្រើនឡើយ តែក៏មិនអត់សោះនោះដែរ។
ដើម្បីបំពេញតាមតម្រូវការសម្រាប់បងប្អូនដែលមានថវិកាក្រោម២ម៉ឺន ឬ១ម៉ឺនដុល្លារក្រាស់ ហើយចង់ភ្លក់រស់ជាតិឡានខ្លាញ់គោ Advan Auto សូមលើកយកនៅឡាន២ម៉ូឌែលស៊េរីឆ្នាំ២០២៣ ជាប្រភេទឡាន Hatchback ល្មមអាចពិចារណាបាននោះគឺ Kia Picanto និង Zusuki Celerio ។
១/ Kia Picanto
Picanto កាលចេញដំបូងតម្លៃ២២៩៩៩ដុល្លារ តែប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបានបញ្ចុះមកត្រឹម ១៩៥០០ដុល្លារ ដែលល្មមអោយបងប្អូនអាចមើលលេងៗបាន។
Picanto ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ អាចផលិតកម្លាំងបាន ៦៨សេះ កម្លាំងរមួល ៨០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
វាមានប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៨៥ម.ម ជាមួយទម្ងន់ជិត ១តោន។
សម្រាប់ឆ្នាំ២០២៣នេះ Picanto បានផ្លាស់ប្ដូរាងមួយចំនួនផ្នែកខាងមុខ ដោយបំពាក់សំណាញ់បាណាថ្មីគួបផ្សំជាមួយចង្កៀងធម្មតា អមជាមួយពិលកាងគុជ LED និងស្ដុបក្រោយបំពាក់ជា LED រាងអក្សរ C មើលទៅស្អាតប្លែក ជាមួយយាន់កង់បែបស្ព័រទំហំ ១៥អ៉ីងបំពាក់ហ្វ្រាំងឌីសគៀបខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគជំនួយដោយ ABS ជាដើម។
ចូលដល់ខាងក្នុងឃើញមានបំពាក់ជាមួយកៅអីស្បែក ២ជួរទូលាយល្មមអាចជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសម។
ខាងក្នុងស្អាតដោយបំពាក់ជាមួយចង្កូតថ្មីអេឡិចត្រនិច មុខងារបញ្ជាលើដៃចង្កូត, Smart Key បូតុង Power, អេក្រង់ LCD បែបថ្មីទំហំ ៨អ៉ីង អាចភ្ជាប់ជាមួយ Apple Carplay & Android Auto មានកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត, ជាមួយនឹងម៉ាស៊ីនត្រជាក់អាចបញ្ជាបាន ២តំបន់ជាដើម។
២/ Suzuki Celerio
Celerio ជាឡាន Hatchback ដ៏ល្បីមួយរបស់ក្រុមហ៊ុន Suzuki ព្រោះតែរូបរាងតូចច្រឡឹង ងាយស្រួលបើកបរក្នុងក្រុង និងសន្សំសំចៃ ជាមួយតម្លៃដ៏សមរម្យក្នុងចំណោមប្រភេទឡានថ្មីគឺត្រឹមតែ ១៧៩០០ដុល្លារប៉ុណ្ណោះ។
Celerio ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ (Dualjet) ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូប្រភេទ (semi-automatic) បង្វិលកង់ដោយប៉ុងមុខ (FWD)។ ចំពោះកម្រិតស៊ីសាំងជាមធ្យម ៤លីត្រក្នុង១០០គីឡូម៉ត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ជាប្រភេទឡាន Hatchback តូចល្មមមានទ្វា៥ ដែលតួរខ្លួនទាំងមូលមានប្រវែង ៣៦៩៥ម.ម ទទឹង ១៦៥៥ម.ម កម្ពស់ ១៥៥៥ម.ម ទម្ងន់ជិត ៩០០គីឡូក្រាម។
Celerio ប្រើចង្គៀងមុខ និងស្ដុបក្រោមជាមួយនិងពិលកាងជាប្រភេទធម្មតា។ ទោះបីជាធម្មតាមែនតែសម្រស់ខាងក្រៅ ស្អាតទាក់ទាញម្យ៉ាងដែរ តូចសាមញ្ញតែមិនសូវសាំភ្នែកឡើយ។
គួមផ្សំយាន់កង់ទំហំ ១៤អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគជំនួយដោយ ABS និងប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតផងដែរ។
ខាងក្នុងសម្រាប់ Celerio បានបំពាក់កៅអីកាំម្ញីធម្មតា២ជួរ ល្មមអាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយតិចតួចមិនជាចង្អៀតពេកទេ អាចដាក់អីវ៉ានបានគួរសម។
សម្រាប់ឆ្នាំ២០២៣ អត់មានបំពាក់ Smart Key និងបូតុង Power Star ទេក្រៅពីនឹងក៏ឃើញមានអេក្រង់កម្សាន្ដនៅកណ្ដាលទំហំ ៧អីញ ភ្ជាប់នៅមុខងារ Apple Carplay Android Auto, មិនមាន Sensor ជំនួយពេលចូលចត, ចំណែកមុខងារមួយចំនួនបញ្ជាដោយប៊ូតុងចុច និងមូលដោយដៃ ជាមួយនឹងមុខងារបញ្ជាលើដៃចង្កូតផងដែរ។
ជារួមឡាន Hatchback ទាំងពីរម៉ូឌែលនេះ អាចនិយាយបានថាម្យ៉ាងម្នាក់ព្រោះតម្លៃក៏ខុសគ្នាខ្ទង់២ពាន់ដុល្លារដែរ។ ចំពោះ Kia Picanto រូបរាងការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងស្អាត ស៊ីវិល័យជាង Celerio បន្ដិចហើយ ព្រោះតម្លៃក៏ខ្ពស់ជាងដែរ។
សម្រាប់ Celerio វិញថ្វីត្បិតតែសាមញ្ញទាំងខាងក្នុង និងក្រៅមែន តែបើមើលតាមទំហំទទឹងផ្នែកខាងក្នុងរាងទូលាយជាង Picanto បន្ដិច ចំពោះកម្លាំងមិនជាលើសខ្វះគ្នាច្រើនឡើយ។
សរុបមក សុទ្ធតែជាឡានថ្មីខ្លាញ់គោ ដែលធន់សន្សំសំចៃ ទោះបីជាមិនទំនើប តែមិនមានហានិភ័យច្រើនឡើយក្នុងការប្រើប្រាស់។ ទាំងនេះជាការលើកឡើងពីចំណុចរួមខ្លះ ហើយក៏ជា Specs សម្រាប់ស្រុកខ្មែរយើងផងដែរ។ ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ ឡានថ្មីខ្លាញ់គោពីរម៉ូឌែលនេះ? តម្លៃ និងភិនភាគប៉ុណ្ណឹងគិតថាគួរពិចារណាដែរឬអត់?
សម្រាប់បទពិសោធន៍ ព័ត៍មានបន្ថែម និងមតិយោបល់ បងប្អូនអាចចូលមកចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?