នៅប៉ុន្មានថ្ងៃមុននេះ Lexus ស្ងាត់ៗគ្រោងចេញម៉ូឌែល LBX ជាប្រភេទឡាន Crossover SUV ខ្នាតតូចដំបូងរបស់ខ្លួនសម្រាប់ទីផ្សារនៅបែកអឺរ៉ុប់។ អាចនិយាយបានថា LBX ជាឡានដំបូងក្នុងប្រវត្តិសាស្ត្ររបស់ Lexus ផលិតរថយន្តដែលបំពាក់ម៉ាស៊ីនតូចត្រឹម ៣ស៊ីឡាំង បែបនេះ ហើយក៏ជាឡាន Crossover ដែលតូចជាងគេបំផុតផងដែររបស់ខ្លួន ។
បើតាមការឲ្យដឹងពី Autoblog ម៉ូឌែល LBX ប្រើជាមួយគ្រោងឆ្អឹងថ្មី GA-B Platform ជាមួយតួរខ្លួនទាំងស្រុងប្រវែង ៤១៨៨ម.ម ទទឹង ១៨២៣ម.ម កម្ពស់ ១៥៤៤ម.ម ដែលនេះគឺតូចជាងម៉ូឌែល UX និងខ្លីជាងជាងពពួក Hatchback ដូចជា CT200 ផងដែរ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ LBX មានទម្រង់ជាឡានបែបអនាគត់ ជាមួយផ្ទៃខាងមុខបំពាក់សំណាញ់ទម្រង់ជាក្រឡាចក្រមានភាពលិចធ្លោរ និងប្លែកដែល Lexus ហៅថា Spindle grill ដើម្បីឲ្យមានភាពទាក់ទាញជាងមុន អមដោយចង្កៀងបែបថ្មីផងដែរ។
ចំណែកស្ដុបក្រោយប្រើជា Ful LED អូសកាត់ផ្ទៃខាងក្រោយភ្ជាប់ជាមួយស្ដុបម្ខាង មើលទៅស្រដៀងនិងពពួក RX និង UX ស៊េរីក្រោយៗ។
ទោះបីជា LBX មានរាងតូច និងខ្លីបន្ដិចមែនតែខាងក្នុងមិនជាចង្អៀតពេកទេ បំពាក់កៅអីស្បែក ២ជួរទូលាយគួរសម និងផ្នែកជាច្រើនស្រោបដោយស្បែកបែប Luxury មើលទៅប្រណិតសមជាឡានប្រេន Lexus។
ក្រៅពីនឹងក៏ឃើញមាន អេក្រង់កុងទ័រឌីជីថល ៩.៨អ៉ីង អេក្រង់កម្សាន្ដថាច់រាងផ្ដេចបន្ដិចទំហំ ១២.៣អ៉ីង មានមុខងារ Apple Carplay & Android Auto, ជាមួយ Speaker Mark Levinson និងប្រព័ន្ធ Digital Key ជាដើម។
ផ្នែកប្លុកម៉ាស៊ីនវិញ LBX អាចនិយាយបានជារថយន្ដដំបូងរបស់ Lexus ដែលប្រើម៉ាស៊ីនត្រឹម ៣ស៊ីឡាំង ចំណុះ ១.៥លីត្រ តែបំពាក់បន្ថែមដោយប្រព័ន្ធ Hybrid ប្រើអាគុយប្រភេទ Nickel Metal (ស៊េរីចាស់របស់អាព្រូស) ជំនួយដោយម៉ូទ័រអគ្គិសនី ២គ្រាប់ បង្កើនកម្លាំងបាន ១៣៦សេះ កម្លាំងរមួល ១៣៦ផោនហ្វីត រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយជម្រើសប៉ុង១ និង ប៉ុង២។
បើតាមតំណាងចែកចាយរបស់ក្រុមហ៊ុន Lexus ថាខ្លួននឹងទទួលបានម៉ូឌែល LBX នៅដើមឆ្នាំ២០២៤ខាងមុខនេះ ហើយក៏សង្ឃឹមថា LBX និងក្លាយជាឡាន Crossover ដែលលក់ដាច់បំផុតនៅក្នុងតំបន់អឺរ៉ុប់ ចំណែកតម្លៃផ្លូវការ Lexus នៅមិនទាន់បញ្ចេញនៅឡើយទេ។
គួរបញ្ចាក់ថា LBX មិនត្រូវបាននាំចូលទីផ្សារសហរដ្ឋអាមេរិកឡើយ ចំពោះព័ត៍មានជាក់លាក់ ក៏ដូចជា Option ភាពទំនើបលិចធ្លោរ ភិនភាគទូទៅ ជាមួយកម្រិតស៊ីសាំង Lexus មិនទាន់បានបញ្ចាក់ល្បាស់លាស់នោះដែរ។ សម្រាប់ព័ត៍មានបន្ថែម ផ្លូវការទាក់ទងរបស់ LBX និងការចេញលក់នៅពេលណានោះ Advan Auto និងធ្វើការបកស្រាយលម្អិតបន្ថែមនៅពេលក្រោយទៀត។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះរូបរាង និងផ្នែកម៉ាស៊ីនរបស់ Lexus ចំណូលថ្មីមួយម៉ូឌែលនេះ? សម្រាប់បតិយោបល់អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?