ត្រកូល RX ជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមមួយម៉ូឌែលរបស់ Lexus មិនថានៅស្រុកខ្មែរ ឬបណ្ដាប្រទេសផ្សេងៗឡើយ។ សម្រាប់ស៊េរីឆ្នាំ២០២៣នេះ RX បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងតែម្ដង ជាមួយតម្លៃនៅបរទេសចេញពីរោងចក្រចាប់ពី ៤៨៥៥០ដុល្លារ ដល់ ៦២៧៥០ដុល្លារ អាស្រ័យលើ ប្រភេទម៉ាស៊ីន និង Option ជាដើម។
ថ្មីៗនេះប្រហែលជា ២ ទៅ ៣ថ្ងៃមុន ត្រកូល RX ២០២៣ ក៏ឃើញវត្តមាននៅស្រុកខ្មែរ តាមរយៈ Dealer ធំៗបាននាំចូលមក ហើយបើតាមការសាកសួរមានតម្លៃចន្លោះពី ១២០០០០ដុល្លារជាង ទៅ១៥០០០០ដុល្លារជាងឯណោះ ដែលអាចប្រែប្រួលអាស្រ័យលើពណ៌ Option និងការចរចារជាក់ស្ដែង។
សម្រាប់ឆ្នាំ ២០២៣ Lexus បានចេញត្រកូល RX ជាង១០ម៉ូឌែលឯណោះដែលភាគច្រើនជាពពួក Option របស់ RX 350 តែបើចែកឲ្យដាក់ងាយយល់មានដូចជា៖
RX350 ដែលប្រើម៉ាស៊ីនទំហំ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo ជំនាន់ថ្មីអាចផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ៣១៧ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូជំនួយដោយ Paddle Shifter មានជម្រើសរត់ដោយប៉ុង១ និងប៉ុង២ ជាមួយកម្រិតស៊ីសាំង ចន្លោះពី ៨លីត្រ ទៅ១១លីត្រ។ សម្រាប់តម្លៃដើម RX350 ចាប់ពី ៤៨៥៥០ ដុល្លារសម្រាប់ប្រភេទប៉ុង១ និងប៉ុង២បន្ថែមត្រឹម ១៦០០ដុល្លារប៉ុណ្ណោះ នៅខ្មែរខ្ទង់ ១២០០០០ដុល្លារជាង។
ចំពោះ RX350h ដែលជាប្រភេទ Hybrid បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយដោយម៉ូទ័រអេឡិចត្រូនិក ផលិតកម្លាំងបាន ២៤៦សេះ និងកម្លាំងរមួល ២៣៣ផោនហ្វីត បង្វិលកង់ដោយប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៦លីត្រទៅ ៧លីត្រប៉ុណ្ណោះ ក្នុងតម្លៃដើម ៥០១៥០ដុល្លារ មកដល់ខ្មែរខ្ទង់ ១៣០០០០ដុល្លារជាង។
ចំណែក RX500h F-Sport ដែលជាម៉ូឌែល Top Performance រត់ដោយប៉ុង២ ប្រភេទ DIRECT4 AWD ប្រើម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ២.៤លីត្រ បំពាក់ Turbo និងជំនួយដោយ ម៉ូទ័រអេឡិចត្រនិកផង អាចផលិតកម្លាំងបានដល់ទៅ ៣៦៦សេះ ជាមួយកម្លាំងរមួលរហូតដល់ ៤០៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូជំនួយដោយ Paddle Shifter ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៨លីត្រ ទៅ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ ក្នុងតម្លៃ ៦២៧៥០ដុល្លារ នៅខ្មែរខ្ទង់ ១៤០០០០ជាង ទៅ ១៥០០០០ដុល្លារជាងឯណោះ។
ផ្ទៃខាងក្នុងរបស់ RX ត្រូវបានកែលម្អទាំងស្រុងសម្រាប់ឆ្នាំ២០២៣ ក្រៅតែរូបរាងថ្មី ប្លុកម៉ាស៊ីន និងថែមថយនៅមុខងារ និងបច្ចេកវិទ្យាមួយចំនួនទៀត ក្រៅពីនឹងក៏មិនខុសគ្នាច្រើនពីឆ្នាំ២០២២ប៉ុន្មានទេ។ តែអ្វីដែលមានស្រាប់សម្រាប់ឆ្នាំ០២៣នេះដូចជា៖
ថ្មីរបស់ Lexus ដែលជាការកែលម្អដ៏ធំមួយ និងឈប់ប្រើកូន Touch Pad នាំតែពិបាកក្នុងការបញ្ជាលើ Screen ទៀតហើយ។ លើសពីនេះការរចនារួម និងសម្ភារៈត្រូវបានកែលម្អច្រើន។
ចំពោះម៉ូឌែលធម្មតាដូចជា RX350 ទទួលបានអេក្រង់ភ្លោះទំហំ ៩.៨អ៊ីញ ខណៈដែលអេក្រង់ទំហំ ១៤ អ៊ីញមានវត្តមាននៅលើ Option F-Sport ប៉ុណ្ណោះ។ លើសពីនេះ សម្ភារៈល្អៗប្រណិតៗ ដូចជាប្រព័ន្ធសំឡេង speaker ២១គ្រាប់ម៉ាក Mark Levinson និងប្រព័ន្ធ Lexus Safety Sensc 3.0 បំពាក់មកជាស្ដង់ដារតែម្ដង និងមានមុខងារពិសេសៗជាច្រើនទៀតផងដែរ។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះតម្លៃ រូបរាង ប្រណិតភាព និងបច្ចេកវិទ្យារបស់ RX ២០២៣ នេះ? សម្រាប់បងប្អូនដែលដឹងអំពីព័ត៍មានបន្ថែម ទាក់ទងនឹងតម្លៃ ក៏ដូចមតិយោបល់អាចចែករំលែកនៅក្នុង Comment បាន៕អរគុណ!
ដោយ៖ Bunsak
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?