ថ្មីៗ ស្ថាបនិកក្រុមហ៊ុនរថយន្ដ Supercar “Rimac” បានប្រកាសបើកក្រុមហ៊ុនមួយទៀតដែលផ្ដោតលើការផលិតរថយន្ដអគ្គិសនីបែប Robotaxi ប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិឲ្យបានមុន Tesla។
ក្រុមហ៊ុននេះមានឈ្មោះថា Verne ជាក្រុមហ៊ុន់ផលិត Robotaxi ដែលស្គាល់ពីមុនជា គម្រោង Project 3 Mobility របស់ Rimac Supercar និងជាផ្នែកមួយនៃគម្រោង “Journey to the Future of Mobility” ត្រៀមខ្លួននឹងសម្ភោធជាស្ថាពរក្នុងឆ្នាំ ២០២៦ នេះ និងធ្វើការស្វាគមន៍ការបើកក្រុមហ៊ុនថ្មី ដោយចេញរថយន្ដ Robotaxi កៅអី ២ របស់ខ្លួន ឲ្យរត់នៅ ក្រុង Zagreb ប្រទេស ក្រូអាត។
Robotaxi នេះនឹងត្រូវបានរចនាឡើងប្រើប្រាស់ Mobileye Drive autonomous platform ទាំងប្រព័ន្ធ software និង hardware ដែលក្រុមហ៊ុនធ្លាប់យកទៅបង្ហាញនៅពិពរណ៌អេឡិចត្រូនិច Consumer Electronic Show (CES) ២០២៤ ថ្មីៗនេះ ដោយជាបច្ចេកវិទ្យាដែលផ្លាស់ប្ដូរមុខងារប្រើប្រាស់ចាំបាច់ស្ទើតែទាំងអស់ក្នុងរថយន្ដទៅជាប្រព័ន្ធ ស្វ័យប្រវត្តិ និយាយឲ្យខ្លី គឺបើកបរស្វ័យប្រវត្តិ មានបំពាក់គ្រប់ទាំងកាមេរ៉ា radar និង lidar ជាជំនួយការដល់ Operating System។
លោក Mate Rimac ស្ថាបនិកក្រុមហ៊ុន supercar Rimac បានឲ្យដឹងដែរថា វាមិនមែនគ្រាន់តែជា robotaxi សម្រាប់ជិះធម្មតានោះទេ តែត្រូវបានក្រុមហ៊ុនផលិតជាពិសេសសម្រាប់ជាផាសុខភាពក្នុង ការប្រើប្រាស់សម្រាប់អ្នកគ្រប់គ្នា និយាយរួមគឺប្រើស្ដង់ដារ limousince ដែលមានទាំងផាសុខភាព សុវត្ថិភាព និងអស់លុយជិះតិច ជាមួយស្ដង់ដារខ្ពស់ ដែលជាធម្មតាមានតែអ្នកមាន ទើបទទួលបានបទពិសោធន៍ទាំងអស់នេះ។
អ្នកប្រើប្រាស់គ្រាន់តែបញ្ជាវាតាមរយៈកម្មវិធី “Mobile Service Platform” និង Mothership នៅក្នុងរថយន្ដ ដើម្បីដាក់ទីតាំង និងមុខងារបន្ថែមផ្សេងៗទៀត។
ក្រុមហ៊ុនបានឲ្យដឹងដែរថា បន្ឬាប់ពី ក្រូអាត Verne Robotaxi នឹងបន្ដទៅក្រុងក្នុងប្រទេស ១១ ផ្សេងៗទៀត ចាប់ផ្ដើមពី អាល្លឺម៉ង់ និង អង់គ្លេសនៅឆ្នាំ ២០២៦ និងកំពុងតែនិយាយជាមួយនឹង ៣០ ប្រទេសទៀតក្នុងតំបន់អឺរ៉ុប និងមឈ្ឈឹមបូព៌ាផងដែរ ខណៈទទួលការអនុញ្ញាត តេស្ដសាកល្បងនៅអាមេរិក ចិន និងអូស្ដ្រាលីផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ Drive
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
GS300 ល្បីស៊ីសាំងច្រើនអាចមើល GS200t បានម៉ាស៊ីនតូចតែខ្លាំង នឹងចាយខ្ទង់ 9លីត្រប៉ុណ្ណោះ គ្រាន់ថ្លៃបន្ដិច
Kia Sonet ល្បីថាអត់ប្រើ Smart Key ប៉ុន្ដែមានមុខងារម្យ៉ាងដែលពិសេសប្លែកក្នុងចំណោមឡានថ្មីតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង
SsangYong Torres ប្រភេទស្លាកលេខកម្រមានណាស់ បច្ចុប្បន្នឃើញទីផ្សារដាក់លក់មួយៗខ្ទង់ ៣ម៉ឺនដុល្លារស្ដើង
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
រថយន្តChangan និង រថយន្តអគ្គិសនីDeepal មានការផ្ដល់ជូនអាំងប៉ាវពិសេសដល់អតិថិជន
Aion Cambodia បានសម្ភោធន៍ជាផ្លូវការកំពូលរថយន្ដអគ្កិសនី ជំនាន់ថ្មីទំនើបខ្លាំង អាចបើកបរក្បែរ ៧០០គីឡូម៉ែត្រ នឹងធានាពេញមួយជីវិត
Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!
នោះ! រថយន្ដខ្លាញ់គោ 7កៅអីទំនើបសុវត្ថិភាព បញ្ចុះតម្លៃទៀតហើយមកត្រឹម 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ