Crosstrek ជាប្រភេទឡាន Subcompact Crossover SUV របស់ក្រុមហ៊ុនជប៉ុន Subaru ផលិតដំបូងនៅឆ្នាំ ២០១៣ ចូលដល់ស៊េរីឆ្នាំ២០២៤ ក្រោយពីការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង នឹងស្ព័រជាងមុន Crosstrek ត្រូវបានគេចាត់ចូលជាប្រភេទ SportWagon។
ជាមួយតម្លៃនៅទីផ្សាអាមេរិកចាប់ពី ២៥,១៩៥ដុល្លារ ដល់ ៣២,១៩៥ដុល្លារ អាស្រ័យលើ Trim/Option ចំនួន៥ដូចជា Base, Premium, Sport, Limited នឹង Wilderness ។
សម្រាប់ម៉ូឌែល Base នឹង Premium បំពាក់ម៉ាស៊ី Boxer ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៥២សេះ កម្លាំងរមួល ១៤៥ផោនហ្វីត ចំណែក Sport, Limited នឹង Wilderness បំពាក់ម៉ាស៊ីន ២.៥លីត្រ ផលិតកម្លាំងបាន ១៨២សេះ កម្លាំងរមួល ១៧៨ផោនហ្វីត ប្រើជាមួយប្រអប់លេខ CVT នឹងបង្វិលកង់ដោយប៉ុង២ AWD ជាស្ដង់ដារតែម្ដង។
Crosstrek 2024 មានប្រវែង ៤៤៨០ម.ម ទទឹង ១៨០០ម.ម កម្ពស់ ១៥៨០ម.ម ជាមួយតម្ងន់ ១.៦តោន។
ប្រើជើងក្រោមប្រភេទ ឯករាជ្យភ្ជាប់កង់ទាំងបួមតែម្ដង ជំនួយបន្ថែមដោយ Stabilizer Bar ជើងក្រោមប្រភេទនេះ វាទប់លំនឹងបានល្អ រត់ល្បឿនផ្លូវកោង មិនឃ្លោងឬផ្អៀងឡើយ ចំណែករំញ័រ នឹងលាក់ក៏កាត់បន្ថយបានច្រើនផងដែរ។
គួមផ្សំជាមួយយាន់កង់បែបស្អ័រទំហំ ១៧អ៉ីង ដល់ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធហ្វ្រាំងសំខាន់មួយចំនួនទៀត ធ្វើឲ្យឡាន SportWagon មួយនេះកាន់តែមានទំនុកចិត្តក្នុងការបើកបរ។
ផ្នែកខាងក្នុង ទំហំភិនភាគឡានបែបនេះមិនជាចង្អៀតឡើយ បំពាក់់កៅអីស្បែក ២ជួរទូលាយអាចជិះបាន ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
និយាយរួមផ្ទៃខាងក្នុងកែប្រែទាំងស្រុង ជាមួយអេក្រង់ថាច់បញ្ឈរកណ្ដាលទំហំ ៧អ៉ីង (សម្រាប់ Base) នឹង ១១.៦អ៉ីងសម្រាប់ Premium ឡើងទៅ ដំបូលបើក Speaker Harman Kardon Premium Sound System រន្ធ USB-C មុខងារ Wireless Charge ជាមួយប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរ Eyesight មួយឈុតធំរបស់ Subaru ផងដែរ។
បងប្អូនយល់យ៉ាងណាដែរចំពោះ Crosstrek 2024 មួយនេះ? បើមាននាំចូលមកស្រុកខ្មែរ បងប្អូនយល់ថាគួរវិនិយោគជាមួយដែរឬអត់? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?