ស្ងាត់ៗ ក្រុមហ៊ុនលក់រថយន្តផ្លូវការរបស់ជប៉ុន ត្រៀមបើកសាខាថ្មី ធំជាងមុនខ្លាំង នៅតំបន់សក្តានុពលផ្លូវ ៦០ម៉ែត្រ

អ្នកទស្សនា
362
0/ AKlasseAuto Promotion
66666.jpg

[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ Advan Auto បានធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ ហើយក៏បានប្រទះភ្នែកឃើញការដ្ឋានសាងសងក្រុមហ៊ុនលក់រថយន្តផ្លូវការយ៉ាងធំមួយ ចាប់ផ្តើមលេចរូបរាងជាផ្លូវការ ដោយមានដាក់អក្សរលើផ្ទាំងផ្សព្វផ្សាយមួយថា “ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ” ។

j-Recovered999.jpg

នេះគឺជាសម្ធិផលមួយថ្មីមួយទៀតហើយរបស់ ក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការតូយ៉ូតា ក៏ដូចជាបងប្អូនដែលរស់នៅតំបន់ផ្លូវ ៦០ម៉ែត្រ​ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) កំពុងត្រៀមបើកដំណើរការនូវសាខាថ្មី (សាខាមានជ័យ) នៅលើផ្លូវដែលកំពុងមានសក្តានុពល ៦០ម៉ែត្រ ដើម្បីបំពេញនូវតម្រូវការ ក៏ដូចជាជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មរបស់អតិថិជនអោយកាន់តែមានភាពងាយស្រួល និងសំបូរបែបបន្ថែមទៀតនោះ។

j-Recovered88888.jpg

សម្រាប់អគារថ្មី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ នឹងបើកបម្រើសេវាកម្មដូចជា ៖ 

⦁ សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី

⦁ សេវាកម្មលក់រថយន្តថ្មី

⦁ សេវាកម្ម ជួសជុលទូទៅ

⦁ និងសេវាកម្មលក់គ្រឿងបន្លាស់  
គួរឲ្យដឹងដែរថា ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយ:ពេល ៣០ឆ្នាំរួចមកហើយជាមួយការពង្រីកវិសាលភាពរបស់ខ្លួនជាច្រើនខេត្តក្រុងដោយពេលថ្មីៗនេះទើបសម្ពោធនូវសាខាថ្មី នាខេត្តកំពង់ចាម ហើយក៏ត្រៀមបើកដំណើរការសាខាថ្មីមានជ័យនេះ។  

j-88.jpg

ជាមួយគ្នានេះដែរយើងពុំទាន់ដឹងច្បាស់ទេថាអគារថ្មីនេះនឹងបញ្ចប់ការសាងសងក៏ដូចជាបើកដំណើរការជាផ្លូវការនៅពេលណានូវឡើយទេ និងចំណាយទំហំទឹកប្រាក់វិនិយោគប៉ុន្មាននោះទេ សម្រាប់ព័ត៌មាន ច្បាស់ការ យើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្ទាល់។ 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More