Highlander បានធ្វើកំណែរទម្រង់រូបរាងថ្មីចាប់តាំងពីស៊េរីឆ្នាំ ២០២៤ មកម៉្លេស ដែលធ្វើឲ្យ Crossover SUV មួយនេះក្លាយទៅជា SUV Full Size ខ្នាតធំកៅអី ៣ជួររបស់ Toyota ផងដែរ។
សម្រាប់ម៉ូឌែល ២០២៥ នេះវិញហាក់មិនមានអ្វីប្លែកច្រើនពីឆ្នាំ ២០២៤នោះទេ ព្រោះ Highlander ទើបតែផ្លាស់ប្ដូរជំនាន់ថ្មីរបស់ខ្លួនបាន ១ឆ្នាំប៉ុណ្ណោះ។
ខណៈតម្លៃវិញកាលពីស៊េរីឆ្នាំ២០២៤ Toyota ដាក់លក់នៅទីផ្សារអាមេរិកចាប់ពី ៤៤,៧១៥ដុល្លារ ឡើងទៅ ចំណែកម៉ូឌែល ២០២៥ នេះវិញតម្លៃចាប់ផ្ដើមពី ៤២,៣១០ដុល្លារ (ធូរជាងមុនខ្ទង់ ២ពាន់ដុល្លារ) ដល់ ៦០,២២៥ដុល្លារ អមជាមួយជម្រើស Trim/Option ចំនួន ៥ផងដែរ។
Grand Highlander ស៊េរីឆ្នាំ ២០២៥ ប្រើម៉ាស៊ីនដូចឆ្នាំមុនដែរជាមួយជម្រើស ៣ប្រភេទទៅតាម Trim/Option ដូចជា៖
ម៉ាស៊ីនត្រឹម ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២៦៥សេះ រត់ដោយប្រអប់លេខ ៨វគ្គអូតូ។
ចំណែកមួយប្រភេទទៀតបំពាក់ម៉ាស៊ីន ២.៥លីត្រ ប្រើប្រព័ន្ធ Hybrid ជំនួយដោយ ម៉ូទ័រអេឡិត្រិច ២គ្រាប់ អាចផលិតកម្លាំងបាន ២៤៣សេះ។
ខណៈដែលជម្រើស Hybrid Max បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥លីត្រដូចគ្នា អាចផលិតកម្លាំងបានដល់ទៅ ៣៦២សេះ ជាមួយកម្លាំងរមួល ៤០០ផោនហ្វីត ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលត្រឹម ៦.៣វិនាទីប៉ុណ្ណោះ។ ហើយម៉ាស៊ីនទាំងនេះមានទាំងប្រភេទ រត់ដោយប៉ុង១ FWD នឹងប៉ុង២ 4WD ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Grand Highlander 2025 មួយនេះ? បច្ចុប្បន្នស្រុកខ្មែរហាក់មិនទាន់ឃើញមានប្រើនៅឡើយទេពពួក Grand Highlander។ បងប្អូនដែលមានមតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
ប្រភព៖ Motor1.com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
Nissan ចាប់ដៃជាមួយក្រុមហ៊ុន Forsberg Racing ចាយពេល 6ខែដើម្បីផលិត Frontier Tarmac រាងជា Sport Truck សម្រាប់ Drift
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ