បងប្អូនប្រាកដ់ជាមិនទាន់ភ្លេចឡើយប្រហែលមួយខែមុន Toyota បានប្រគល់ជូនរថយន្ដ Highlander Bronze Edition ស៊េរីឆ្នាំ២០២៣ ដល់បុរសម្នាក់ដែលបានប្រើ Highlander Hybrid ឆ្នាំ២០០៦ បានចំនួន ១លានម៉ាយដើម្បីជាការលើកទឹកចិត្ត។
សូមចាក់ឆ្ងាយពីសាច់រឿងបុរសមហាសំណាងបន្ដិច ហើយយើងមកមើលពីសមត្ថភាព កម្លាំង និងតម្លៃរបស់ Highlander Bronze Edition ស៊េរីឆ្នាំ២០២៣ តើមានលក្ខណៈពិសេសអ្វីខ្លះ។
Bronze Edition ត្រូវបាន Toyota ទើបតែបំពាក់បន្ថែមទៅលើ Highlander នៅឆ្នាំ២០២២ ដោយតម្រូវឲ្យមានលក្ខណៈខុសប្លែកពីគេបន្ដិចដោយមានរូបរាងពណ៌បែបផ្ទៃមេឃស្រាល និងយាន់កង់ពណ៌ Bronze បែកពណ៌មាស មើលទៅទាក់ទាញប្លែក អាចនិយាយបានថាជា Option ឬ Trim កណ្ដាលរបស់ Highlander។
សម្រាប់ឆ្នាំ២០២៣ Highlander បែបចែកជា Trim ដល់ទៅ១១ឯណោះក្នុងនោះរួមមាន៖ L, LE, XLE, XLS, Limited, Platinum, ដែលជាប្រភេទប្រើម៉ាស៊ីនសាំងសុទ្ធ និងប្រភេទ Hybrid មាន៖ Hybrid LE, Hybrid XLE, Bronze Edition, Hybrid Limited, និង Hybrid Platinum ។
សម្រាប់ Bronze Edition ត្រូវបាន Toyota បំពាក់ម៉ាស៊ីនទំហំ ៤ស៊ីឡាំង Hybrid ចំណុះ ២.៥លីត្រ អាចផលិតកម្លាំងបាន ២៤៣សេះ និងកម្លាំងរមួលត្រឹម ១៧៥ផោនហ្វីត រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង១ និងប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចំពោះជើងក្រោមប្រើប្រភេទ ជើងទម្រឯករាជ Independent Suspension នៅខាងមុខ និងខាងក្រោយជាប្រភេទស្លាប់ប្រចៀវឌុប Double Wishbone និងជំនួយបន្ថែមដោយបូមរឺស័រ។ ជើងក្រោមប្រភេទនេះ ទប់លំនឹងបានល្អណាស់ មិនឃ្លោង ហើយទន់ស្រួល និងកាត់បន្ថយរលាក់បានច្រើន អមដោយយាន់កង់ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ធ្វើឲ្យការបើកបរកាន់តែមានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពទំនើបៗវិញ Bronze Edition ទទួលបានកញ្ចប់ Toyota Safety Sence 2.5 មួយឈុតតែម្ដង។
ចូលទៅខាងក្នុងជាប្រភេទឡានកៅអី ៣ជួរ ជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរលៃបាន ១០របៀបជាមួយមុខងារកម្ដៅ និងទូលាយស្រស់ស្អាតបែប Luxury Car តែម្ដងទាំងកៅអី និងផ្ទៃខាងក្នុងបំពាក់ស្បែក និងពណ៌ Bronze រំលិចដោយថ្នេរ បែកប្រផេះមើលទៅខុសពី Option ផ្សេងៗរបស់ Highlander។
ក្រៅពីនឹងក៏មាន ដំបូលបើក, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ទ្វាក្រោយបិទបើកអូតូដោយក្រវាស់ជើង, ពោងសុវត្ថិភាពជុំវិញ, Speaker ៨គ្រាប់, Wireless Charging, រន្ធ USB C និងរន្ធសាក ១២០វ៉ល, អេក្រង់កុងទ័រ ១២អ៉ឺង ជាមួយអេក្រង់កម្សាន្ដ ១២អ៉ឺងភ្ជាប់ជាមួយ Apple Carplay & Android Auto, កាម៉េរាក្រោយ និងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់ Speaker JBL កៅអីក្ដីត្រជាក់ បំពាក់ចាប់ពី Limited និង កាម៉េរា 360 សម្រាប់ Option Platinum ជាដើម។
ចំពោះតម្លៃចេញពីរោងចក្រ ៤៥៩៨០ដុល្លារ សម្រាប់ប៉ុង១ និងប៉ុង២ ៤៧៥៨០ដុល្លារ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Highlander Bronze Edition ស៊េរីឆ្នាំ២០២៣នេះ? ចំពោះរូបរាង សមត្ថភាព និងភាពទំនើប គិតថាសមជាមួយតម្លៃអត់? សម្រាប់មតិយោងបល់អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?