ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ការកាត់ឈ្មោះយានយន្តពីម្ចាស់ដើមទៅកាន់អ្នកទិញនៅតែជាចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួនធំ ដោយមិនទាន់យល់ច្បាស់ពីដំណើរការនេះ។ តើការកាត់ឈ្មោះឡានត្រូវការឯកសារអ្វីខ្លះ? ចំណាយពេលប៉ុន្មានថ្ងៃទើបបាន?


យោងទៅតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ចូនក្នុងការផ្ទេរកម្មសិទ្ធិឡានមានម្ចាស់ដើម អ្នកតម្រូវអោយមានឯកសារដូចជា៖
- ពាក្យសុំផ្ទេរកម្មសិទ្ធិមួយច្បាប់

- លិខិតទិញលក់២ច្បាប់ បំពេញរួច រងចាំផ្តិតមេដៃនៅចំពោះមុខមន្រ្តីទាំងម្ចាស់ដើមនិងម្ចាស់ចុងក្រោយ

- អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដើមនិងម្ចាស់និងក្រោយ ត្រូវថតចម្លងរួចបញ្ជាក់ពីច្រកចេញចូលតែមួយ។
(សម្រាប់ក្រុមហ៊ុនត្រូវមានបណ្ណប៉ាតង់ដែលមានបោះត្រាក្រុមហ៊ុន),
- កាតគ្រី
- កាល់លេខតួរលេខម៉ាស៊ីន
- ពន្ធផ្លូវ
- ឆៀក
- គល់ម្ញែត ឬបង្កាន់ដៃពន្ធនាំចូល។
ចំណែកការផ្ទេរកម្មសិទ្ធិអត់មានម្ចាស់ដើម តម្រូវឲ្យមានឯកសារដូចជា៖
- ពាក្យសុំផ្ទេរកម្មសិទ្ធិមួយច្បាប់
- កិច្ចសន្យាធានាចំនួន២ ត្រូវបំពេញរួចយកទៅបញ្ជាក់ពីបុស្តី៍នគរបាលដែរម្ចាស់ចុងក្រោយស្នាក់នៅ

- អត្តសញ្ញាណបណ្ណរបស់ម្ចាស់ដើម
- អត្តសញ្ញាណបណ្ណរបស់ម្ចាស់ចុងក្រោយ ត្រូវថតចម្លងរួចបញ្ជាក់ពីច្រកចេញចូលតែមួយ។(សម្រាប់ក្រុមហ៊ុនត្រូវមានបណ្ណប៉ាតង់ដែលមានបោះត្រាក្រុមហ៊ុន)
- កាល់លេខតួរលេខម៉ាស៊ីន
- ពន្ធផ្លូវ
- ឆៀក
- គល់ម្ញែត
- កាតគ្រី
- លិខិតទិញលក់។
សម្រាប់រយៈពេលនៃដំណើរការនេះវិញ ប្រសិនបើប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់នោះ គឺប្រើរយៈ ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នេះបើយោងទៅតាម ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ចូន។
ក្នុងនោះដែរប្រជាពលរដ្ឋក៏តម្រូវអោយបង់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាលដោយក្នុងរាជធានី-ខេត្ត (៤៨.០០០៛) ប្រសិនបើឆ្លងរាជធានី-ខេត្ត កម្រៃសេវា (១០១.០០០៛)។ សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់ ក្នុងរាជធានី-ខេត្ត (៦៧.០០០៛) បើឆ្លងរាជធានី-ខេត្ត កម្រៃ (១២៥.០០០៛)។ សូមបញ្ជាក់ថាតម្លៃនេះ មិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ។
គួរបញ្ជាក់ថា ទីតាំងសម្រាប់ការផ្ទេរកម្មសិទ្ធិរថយន្តនៅភ្នំពេញមាន៖ ក្រសួងសាធារណនិងដឹកជញ្ជូន ឬផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល និងនៅមន្ទីសាធារណការ និងដឹកជញ្ជូនតាមបណ្តាខេត្តនៃអាសយដ្ឋានអ្នកទិញនិងអ្នកទិញដើម្បីធ្វើបែបបទ ផ្ទេរកម្មសិទ្ធិ។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី