សម្រាប់បងប្អូនប្រជាពលរដ្ឋជាម្ចាស់យានជំនិះដែលមានទីលំនៅអចិន្ដ្រៃយ៍នៅភ្នំពេញ និងមានបំណងចង់ចុះបញ្ជីយានជំនិះផ្លាកលេខភ្នំពេញ ឬផ្លាកលេខកម្ពុជា ប៉ុន្ដែមានអត្តសញ្ញាណបណ្ណខេត្ត អាចដាក់ពាក្យស្នើសុំចុះបញ្ជីយកលេខភ្នំពេញ ឬលេខកម្ពុជាបាន ដោយភ្ជាប់ជាមួយឯកសារមួយចំនួននេះ។
យោងតាមប្រកាសស្ដីពី បែបបទ និងនិតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្ដល់ផ្លាកលេខយានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រការ ៤ ចំណុចទី ១ បានបង្ហាញថា សម្រាប់ការចុះបញ្ជីយានជំនិះធម្មតា (ជាទូទៅ) ម្ចាស់យានយន្ដត្រូវភ្ជាប់មកជាមួយឯកសារដូចជា ពាក្យសុំចុះបញ្ជីយានជំនិះ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកេទេសយានជំនិះ (ឆៀក), បង្កាន់ដៃពន្ធយានជំនិះ, វិកយបត្រអាករ (លិខិតទិញលក់សម្រាប់យានជំនិះនាំចូលផ្ទាល់ខ្លួន) និងអត្តសញ្ញាណបណ្ណម្ចាស់កម្មសិទ្ធ ដែលត្រង់ចំណុចនេះ ក៏បានបញ្ជាក់ថា សម្រាប់ម្ចាស់យានជំនិះដែលមានអាសយដ្ឋានបច្ចុប្បន្ន ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់បន្ថែមមកជាមួយ ឯកសារដូចជា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ដ្រៃយ៍ នៅរាជធានីភ្នំពេញ អមជាមួយអត្តសញ្ញាណបណ្ណអាសយដ្ខានខេត្ត ជាច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ជ។
ក្នុងនោះដែរ ម្ចាស់យានយន្ដអាចចូលឆែកមើលតម្លៃលេខនីមួយៗតាមរយៈ គេហទំព័រ https://vehicle.mpwt.gov.kh បាន ហើយករណីម្ចាស់យានជំនិះមានលេខចុះបញ្ជីយានជំនិះ ដូចជា វិញ្ញាបនបត្របញ្ជាក់ការទិញ ឬដេញថ្លៃលេខចុះបញ្ជីបាន ឬលិខិតរក្សាទុកលេខចុះបញ្ជីយានជំនិះ ម្ចាស់យានជំនិះត្រូវភ្ជាប់មកជាមួយឯកសារចុះបញ្ជីយានជំនិះនេះ។
សូមបញ្ចាក់ថា បងប្អូនជាម្ចាស់យានជំនិះត្រូវដាក់ពាក្យសុំចុះបញ្ជីនេះ នៅទីតាំងផ្ដល់សេវាសាធារណៈ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះក្នុងគេហទំព័រ https://vehicle.mpwt.gov.kh ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព