កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដ Ford គ្រោងការផលិតរថយន្ដម៉ូដែល Ford F-150 របស់ខ្លួនឲ្យប្រើប្រាស់នូវប្រព័ន្ធអគ្គសនី ដែលដាក់ទីតាំងនៅ Rouge Electric Vehicle Center ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Michigan និងគ្រោងដាក់បង្ហាញជាផ្លូវការនៅក្នុងពាក់កណ្តាលឆ្នាំក្រោយនេះ ។
មកដល់ពេលនេះ Ford ទទួលបានការកក់ទុកមុនរហូតទៅដល់ 150 000 គ្រឿងហើយ ព្រមជាមួយនឹងការវិនិយោគផលិតជាទឹកប្រាក់ដល់ទៅ $250 លានដុល្លារ ទៅលើរោងចក្រ 3 កន្លែងរួមមាន រោងចក្រផ្គុំ និងតម្លើង រោងចក្រផលិតអាគុយ រោងចក្រផលិតប្រព័ន្ធគ្រឿងអគ្គសនី ជាមួយនឹងការព្យាករណ៍ថានឹងផលិតបានរថយន្ដ 80 000គ្រឿងក្នុងមួយឆ្នាំ។
គួរបញ្ចាក់ផងដែរថា Ford ក៏គ្រោងនឹងបន្ដការវិនិយោគទៅលើ ការផលិតរថយន្ដអគ្គសនីនេះទៅមុខទៀតជាមួយនឹងការត្រៀមជាទឹកប្រាក់ ដល់ទៅ $30 ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។
បើនិយាយអំពីរថយន្ដវិញ វាត្រូវបានចេញជា ២ម៉ូដែលផ្សេងគ្នា ដែលម៉ូដែលដំបូងត្រូវបានបំពាក់ជាមួយម៉ូទ័រដែលអាចផ្ដល់កម្លាំងបាន 426 សេះ ជាមួយនឹងការធ្វើដំណើរបានចម្ងាយ 370 km ចំណែកឯម៉ូដែលមួយទៀតមានកម្លាំងខ្លាំងជាងបន្ដិច ជាមួយនឹងកម្លាំង 563 សេះ នឹងបើកបរបានចម្ងាយ 482.8 km។ ចំណុចរួមរបស់រថយន្ដទាំងពីរគឺវានឹងត្រូវបានបំពាក់ដោយ ប៉ុងពីរ 4WD ព្រមជាមួយនឹងតម្លៃព្យាករណ៍ចេញពីរោងចក្រផ្ដើមពី $40 000 ដុល្លារ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!