កង្វះខាតនៃការផលិតបន្ទះឈីបរថយន្ដ (semiconductor chips) និងបរិក្ខារសម្រាប់តំឡើងរថយន្ដ បានធ្វើឲ្យដំណើរការផលិតឡានថ្មីធ្លាក់ចុះ និងឡានមួយទឹកបន្ដឡើងថ្លៃឥតឈប់ឈរដែលបណ្ដាលឲ្យ ក្រុមហ៊ុនផលិតរថយន្ដធំៗដូចជា Ford, General Motor, Nissan និងក្រុមហ៊ុនដទៃទៀតត្រូវបង្ខំចិត្ត ផ្អាកដំណើរការផលិតនៅតាមរោងចក្រមួយចំនួនរបស់ខ្លួន ព្រមទាំងត្រូវខាតបង់ទឹកប្រាក់ជាង ១១០ ពាន់លានដុល្លារ នេះបើយោងតាមការរាយការណ៍ពីក្រុមហ៊ុនពិគ្រោះយោបល់ AlixPartners.
លោក Ernie Garcia អគ្គនាយករបស់ក្រុមហ៊ុន Carvana ដែលជាវេបសាយលក់ឡានមួយទឹកធំមួយនៅអាមេរិកបានឲ្យដឹងថាសម្រាប់ត្រីមាសទីពីរនៃឆ្នាំ ២០២១ នេះតម្លៃឡានមួយទឹកជាមធ្យមគឺ $25,410 នឹងបន្ដកើនឡើងជាង ២១% ជារៀងរាល់ឆ្នាំបើសិនជាស្ថានការពុំមានភាពស្រាកស្រាន្ដ។
លោក Jeff Dyke អគ្គនាយកក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច Sonic បានប្រាប់មកកាន់ CNBC លោករំពឹងថាស្ថានការណ៍នឹងប្រែមកប្រសើរឡើងវិញនៅបំណាច់ឆ្នាំនេះ ព្រោះមានក្រុមហ៊ុនជាច្រើនកំពុងតែចាប់ដំណើរការផលិតឡើងវិញជាបណ្ដើរៗហើយ។
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់