ស្របពេលតម្រូវការឡានកាន់តែច្រើន រោងចក្រដំណើរការផលិតមិនទាន់ បញ្ហាកង្វះខាតគ្រឿងបង្គុំ បន្ទះឈីបនៅតែបន្ដ ធ្វើឲ្យទីផ្សារលក់ឡានមួយទឹកកើនប្រជាប្រិយភាព ហើយឡើងថ្លៃកប់ពពក ថ្លៃជាងឡានទើបបកកេះ លាបខ្លាញ់ចេញពីរោងចក្រកាលពីឆ្នាំមុនៗទៅទៀត ។
ចាប់តាំងពីដើមឆ្នាំ ២០២០មក តម្លៃឡានមួយទឹកកាន់តែកើនឡើងឥតឈប់ឈរ ជាក់ស្ដែងគិតមកដល់ឆ្នាំនេះ ដំណើរការផលិតឡានថ្មីនៅសហរដ្ឋអាមេរិកធ្លាក់ចុះដល់ទៅ ៣១% រីឯទីផ្សារឡានមួយទឹកកើនឡើងជាគំហុកដល់ ៣៩.៨% និង ទីផ្សារឡានថ្មីឡើងជាង ៨.៩% នេះបើតាមរបាយការណ៍ពីការិយាល័យវិភាគស្ថិតិការងារ និងសន្ទស្សន៍តម្លៃទំនិញរបស់អាមេរិក BLS (U.S. Bureau of Labor Statistics’ Consumer Price Index បង្ហាញក្នុងពេលថ្មីៗនេះ។
តាមសម្ដីលោក Jim Lyski នាយកប្រតិបត្ដិផ្នែកទីផ្សារប្រចាំវេបសាយទិញលក់ឡាន CarMax បានឲ្យដឹងថា តម្លៃឡានមួយទឹកនៅតែបន្ដកើនឡើង ដោយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយនេះ តម្លៃឡានប្រើហើយនៅអាមេរិកឡើងជាមធ្យមពី $100 ទៅ $200 ក្នុងមួយសប្ដាហ៍។
លោក Mike Jackson អគ្គនាយកប្រចាំវេបសាយទិញលក់ឡាន AutoNation មានប្រសាសន៍ថា បញ្ហានេះនឹងនៅបន្ដដល់ឆ្នាំក្រោយ ឆ្នាំ ២០២២ទៀត លុះណាតែរោងចក្រផលិតរថយន្ដគ្រប់ទីកន្លែងរស់រានមានជីវិតឡើងវិញ មានការផ្គត់ផ្គង់គ្រឿងបង្គុំបរិបូណ៌ដូចដើម ទើបទីផ្សារទាំងឡានថ្មី និងមួយទឹកវិលមកប្រសើរវិញ។
ប្រភព៖ Fortune អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ