បើនិយាយពី Toyota Prius វិញ គឺយើងទទួលស្គាល់ថាវាជាឡាន Hybrid មួយប្រភេទ ដែលសន្សំសំចៃ ចំពោះកម្រិតសុីសាំង គឺតិចតែម្ដង។
ក្រៅពីអាព្រូស ប្រហែលជាបងប្អូនខ្លះមិនទាន់ដឹងនៅឡើយទេថា មានរថយន្ដប្រភេទអ្វីខ្លះដែលជាគូប្រជែងវាបាន ទាំងកម្រិតសុីសាំង កម្លាំងម៉ាសុីន និងប្រើប្រព័ន្ធ Hybrid ដូចគ្នា។
កុំបាច់ឆ្ងល់អីព្រោះថ្ងៃនេះ Advan Auto និងលើកយករថយន្ដ ៣ម៉ូឌែល អាចជំនួសអាព្រូសបាន តែគួរឲ្យស្តាយដែលនៅស្រុកខ្មែរមានអ្នកស្គាល់ខ្លះៗ តែមិនមានអ្នកប្រើ ។
មុននឹងចូល ដល់ឡាន៣ប្រភេទហ្នឹងសូមបើកវង់ក្រចកនិយាយពី Toyota Prius ដែលកំពុងពេញនិយមខ្លាំងនៅស្រុកខ្មែរ គឺ Prius ក្នុងជំនាន់ទី៣ ដែលផលិតពីឆ្នាំ២០១០ ដល់ ២០១៥ ជាមួយនឹងម៉ាសុីន៤សុីឡាំង មុខកាត់១.៨លីត្រ ផលិតកម្លាំង៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។
ភ្ជាប់ជាមួយនឹង Mode សម្រាប់បើកបរតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, និង Power Mode រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ប្រភេទ CVT និងបង្វិលកង់ខាងមុខ (FWD)។ ល្បឿនលឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រប្រើពេល ៩.៨ វិនាទី។ Prius ២០១០ សុីសាំងជាមធ្យម ៥ លីត្រក្នុង១០០គីឡូម៉ែត្រ។
១.Ford Fusion
Fusion ជំនាន់ទី១ ផលិតក្នុងឆ្នាំ២០១០ ម៉ាស៊ីនខ្លាំង ៤ ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ១៥៦សេះ បន្ថែមជាមួយ និងម៉ូទ័រ Hybrid មួយគ្រាប់រួមបញ្ជូលគ្នា បង្កើនកម្លាំងបាន ២៦២សេះឯណោះ ជាមួយនឹងកម្លាំងរមួល ១៣៦ ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ(CVT) បង្វិលកង់មុខ (FWD)។ ល្បឿនអតិបរិមា ១៩៨គីឡូម៉ែត្រ/ម៉ោង អាចជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រប្រើពេល១០.៨ វិនាទី។ បើនិយាយពីកម្លាំងម៉ាស៊ីនប៉ុណ្ណោះ វាមិនត្រឹមតែជាគូប្រគូតធំរបស់ Toyota Prius តែវាវ៉ាដាច់ទាំង Camry ទៀងផង ។
កម្រិតស៊ីសាំវិញក្នុងក្រុងស៊ីខ្ទង់ ៥លីត្រ ចំណែកក្រៅក្រុងផ្លូវលាតខ្ទង់ ៦លីត្រក្នុង១០០គីឡូម៉ែត្រ។
២.Hyundai Ioniq
ឡានកូរ៉េ Ioniq របស់ Hyundai ជំនាន់ទីមួយ ផលិតក្នុងឆ្នាំ២០១៧ បំពាក់ម៉ាស៊ីន៤ស៊ីឡាំង មុខកាត់១.៦ ផលិតកម្លាំង១០៦សេះ បូកបញ្ជូលម៉ូទ័រ១គ្រាប់បន្ថែមទៀត បង្កើនកម្លាំងបាន១៤៨សេះ និងកម្លាំងរមួល ១៩៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងបង្វិលកង់មុខ (FWD)។ ជាន់លឿនបំផុតបាន ១៨៥គីឡូម៉ែត្រ/ម៉ោង សន្ទុះពី០ ទៅ១០០គីឡូម៉ែត្រសុីពេល ១០.៨វិនាទី។
ចំពោះកម្រិតស៊ីសាំងវិញ មិនចាញ់អាព្រូសឡើយ ដោយក្នុងក្រុងសុី៤.២លីត្រ និងក្រៅក្រុង ៥.២ លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
កម្លាំងប៉ុណ្ណេះ កម្រិតស៊ីសាំងប៉ុណ្ណេះ យើងចាត់ទុកថា Ioniq ជាគូប្រកួតចំតួរបស់ Toyota Prius តែម្តង។
៣.Honda Insight
និយាយពីឡាន Honda នៅខ្មែរយើងភាគច្រើនស្គាល់តែ CRV, Honda CIVIC, Honda CIty, ជាដើម។ អត្ថបទនេះ Advan Auto សូមលើកយក Honda insight ជំនាន់ទី២ ផលិតក្នុងឆ្នាំ២០១០ មកណែនាំខ្លួនឲ្យប្រិយមិត្តបានស្គាល់ម្ដង។
ម៉ាស៊ីនតូចល្មម៤ស៊ីឡាំង ចំណុះ១.៣លីត្រ ផលិតកម្លាំង៩៨សេះ បន្ថែមម៉ូទ័រ Hybrid មួយគ្រាប់ជំនួយផង វាបង្កើនកម្លាំងបាន១១២សេះ និងកម្លាំងរមួល១២៣ផោនហ្វីត ប្រើប្រអប់លេខ CVT ដូចអាព្រូសដែរ និងបង្វិលកង់មុខ(FWD)។ អាចរត់លឿនបំផុតបាន ១៨១គីឡូម៉ត្រ/ម៉ោង ជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រ សុីពេល ១២.៥ឯណោះ។
ចំពោះកម្រិតស៊ីសាំងសន្សំសំចៃគួរសម ដោយក្នុក្រុង៥.២លីត្រ និងក្រៅក្រុង៥.៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ថ្វីត្បិតថាសមត្ថភាពស្ទើរជាង Prius បន្តិច តែ Honda Insight ជាគូប្រកួតធំមួយនៅក្នុងទឹកដីអាមេរិក ។
សរុបមកសមត្ថភាព កម្រិតស៊ីសាំង អាចខុសគ្នាតិចតួចដែរ តែ ៣ម៉ូឌែលនេះ ស្ថិតនៅក្នុងប្រភេទឡានសន្សំសំចៃខ្ពស់ មិនចាញ់អាព្រូសប៉ុន្មានទេ គ្រាន់តែនៅស្រុកខ្មែរដូចជាមិនទាន់ឃើញមាននរណាប្រើនៅឡើយ។
ប្រសិនបើមានប្រិយមិត្តណាធ្លាប់បានឃើញ ឬកំពុងប្រើ ៣ ម៉ូឌែលនេះជួយ Comment នៅខាងក្រោមផង ។
អត្ថបទ៖ BunSak
ធូរថ្លៃគួរឲ្យចាប់អារម្មណ៍ Honda City 2021-2022 នៅខ្ទង់ 2ម៉ឺនបន្ដិច នឹងល្បីថាសាំង 1លីត្រជិះបាន 20គីឡូម៉ែត្រ
កាន់ 3ម៉ឺនដុល្លារជាង ចង់ជិះឡាន Pick Up ឆ្នាំខ្ពស់អាចមើល Nissan Navara មួយនេះបាន ចាយរាងមិនធម្មតាឡើយ
អបអរសាទរ KNN Cambodia ក្នុងការទទួលបានសិទ្ធផ្ដាច់មុខនូវការនាំចូល និងចែកចាយរថយន្ដល្បី Jetour មកកាន់ទីផ្សារប្រទេសកម្ពុជា
រថយន្តអគ្គិសនីប្រភេទ MPV លំដាប់អភិជនដែលកំពុងឈានមុខគេក្នុងទីផ្សារកម្ពុជា និងអាស៊ី
ធូរថ្លៃគួរឲ្យចាប់អារម្មណ៍ Honda City 2021-2022 នៅខ្ទង់ 2ម៉ឺនបន្ដិច នឹងល្បីថាសាំង 1លីត្រជិះបាន 20គីឡូម៉ែត្រ
កាន់ 3ម៉ឺនដុល្លារជាង ចង់ជិះឡាន Pick Up ឆ្នាំខ្ពស់អាចមើល Nissan Navara មួយនេះបាន ចាយរាងមិនធម្មតាឡើយ
Toyota Rush 2023 ជាឆ្នាំចុងក្រោយ លែងមានទៀតហើយប្រភេទខ្លាញ់គោ ខណៈពពួកស្លាកលេខនៅក្រោម 3ម៉ឺនដុល្លារ
កាន់ 1ម៉ឺនស្ដើងមើល Kia Picanto ស្លាកលេខឆ្នាំ2022-2023 មិនទាន់បាត់ខ្លិនខ្លាញ់គោនេះបាន ខណៈតម្លៃល្អណាស់ឬស្មើរ Prius 06 ក្រដាសពន្ធ