Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ

អ្នកទស្សនា
188
0/ AKlasseAuto Promotion
Untitled-45-Recovered-Recoveredy.jpg

Trailblazer ហាក់ពេញនិយម នឹងសម្បូរប្រើគួរសមសម្រាប់ស៊េរីឆ្នាំ២០១៧ដល់២០២០ ហើយក៏ជាឡានថ្មីខ្លាញ់គោប្រើស្រុកខ្មែរផងដែរ។

Chevrolet_Trailblazer_2017_(2).jpg

ចំពោះពពួកឆ្នាំ២០១៧ដល់ឆ្នាំ ២០២០ មានរូបរាងដូចគ្នា ស្ថិតក្នុងប្រភេទ SUV ខ្នាតមធ្យមកៅអី ៣ជួរ អាចជិះបាន ៧នាក់ ជាមួយតម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ២ម៉ឺនដុល្លារជាង ទៅ៣ម៉ឺនដុល្លារជាង អាស្រ័យលើ ពណ៌ ឆ្នាំផលិត ជម្រើសប៉ុង១ ឬប៉ុង២ នឹងភិនភាគឡានជាក់ស្ដែងជាដើម។

Chevrolet_Trailblazer_2017_(17).jpg

Trailblazer មានរូបរាង នឹងការឌីស្សាញដូចទៅនឹង Pick Up Chevrolet Colorado ដែលជាបងប្អូនក្នុងគ្រួសារ។
សម្រាប់ SUV មួយនេះវិញមានប្រវែង ៤៨៨៧ម.ម ទទឺង ២១៣២ម.ម​ កម្ពស់ ១៨៥១ម.ម ពីដីមកបាតឡាន ២៥ម.ម ទន្ងន់២តោនជាង និងអាចផ្ទុកទម្ងន់បន្ថែមបានជិត ៨០០គីឡូក្រាមឯណោះ។

2017-New-Chevrolet-Trailblazer-1.jpg

ទាំងផ្នែកខាងក្នុងនឹងខាងក្រៅ Trailblazer អាចខុសប្លែកគ្នាអាស្រ័យទៅតាម Trim/Option ដូចជា LT (ប្រភេទប៉ុង១) នឹង LTZ (ប្រភេទប៉ុង២)។ 

chevrolet_trailblazer_2019_1_4fb208fd31.jpg

និយាយរួមចំពោះប្រភេទ LTZ ប៉ុង២វិញខាងក្រៅមានពិលកាង ប្រើចង្គៀងគុជប្រភេទ HID រាងភ្លឺច្បាស់គ្រាន់បើ អមដោយ Daytime Running Light ជាមួយនិងស្ដុបក្រោយ LED ផងដែរ។

chevrolet_trailblazer_2019_4_9a84129b44.jpg

ខាងក្នុងបំពាក់ដោយកៅអីស្បែកជំនួយដោយអេឡិចត្រនិច, មានអេក្រង់ LCD ៨អីញ អាចភ្ជាប់ Bluetooth GPS និងសម្រាប់មើលកាម៉េរាក្រោយ មានសេនស័រជំនួយពេលចូលចត និងមានមុខងារជាច្រើនទៀតផងដែរ។ 

chevrolet-trailblazer-2019 (2).jpg

ចូលដល់ប្លុកម៉ាស៊ីនវិញ SUV អាមេរិកមួយនេះប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៨លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០០សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុង១ 2WD នឹងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ នឹង Lock ប៉ុងផងដែរ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Trailblazer 2017-2020 មួយនេះ? កាន់លុយខ្ទង់ ២ម៉ឺនដុល្លារជាង ទៅ៣ម៉ឺនដុល្លារ ចង់ជិះ SUV គិតថាគួរពិចារណាជាមួយ ឡានអាមេរិកមួយនេះដែរអត់? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕ 

chevrolet-trailblazer-2019 (5).jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More