Toyota Prius នៅស្រុកខ្មែរពេញនិយមខ្លាំងណាស់នៅលើទីផ្សារ ហើយក៏ជាឡានជជុះមួយទឹកនាំចូលដែលគេឲ្យរហ័សនាមថា ទិញស្រួល-លក់ស្រួល ជាងគេនៅស្រុកខ្មែរ។ ប៉ុន្ដែនៅលើទីផ្សារពពួក Prius ចាប់ពីឆ្នាំ២០១០ដល់២០១៥ គេសង្កេតឃើញថាមានពណ៌មួយដែលពិបាកលក់ចេញទិញចូលជាងគេ។
បើតាម Dealer ទិញលក់រថយន្ដមួយចំនួន បានឲ្យដឹងថា តម្លៃម្លៃពណ៌នៅលើទីផ្សារស្រុកខ្មែររបស់ Toyota Prius ជំននា់ទី៣ ចាប់ពីឆ្នាំ២០១០ដល់២០១៥ តម្លៃទីផ្សារខុសគ្នាអាស្រ័យតាមពណ៌ផងដែរ ដូចជា៖ ពណ៌សកាំម៉ៃ ពណ៌ប្រផេះ ពណ៌ស ពណ៌ហ្គេច ពណ៌ទឹកសណ្ដែក ពណ៌ប្រាក់ ពណ៌មាស ពណ៌ក្រហម នឹងពណ៌ខ្មៅ។
ដែលពណ៌សកាំម៉ៃតម្លៃខ្ពស់ជាងគេ នឹងពណ៌ខ្មៅអាចថាទាបជាងគេ តែនៅមានពណ៌មួយទៀតដែលឃើញមានលក់នៅលើទីផ្សារតិចតួចដែរ នឹងយូៗឃើញមួយនោះគឺ ពណ៌ខៀវ ហ្នឹងតែម្ដង។
បើនិយាយពីពណ៌ខៀវ ស្រុកខ្មែរហាក់មិនសូវត្រូវប៉ាន់ឡើយ នឹងពិបាករកអតិថិជនណាស់ បច្ចុប្បន្នឃើញមានលក់ នឹងជិះមួយៗដែរសម្រាប់ប្រភេទស្លាកលេខ ខណៈក្រដាសពន្ធស្ទើរតែគ្មានសោះឡើយ។
ចំពោះតម្លៃទីផ្សារវិញ ពណ៌ខៀវនេះ ឃើញគេដាក់លក់ពពួកស្លាកលេខខ្ទង់ ១៤,០០០ដុល្លារជាង ទៅ១៦,០០០ដុល្លារជាង អាស្រ័យលើឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង (ឡានខ្លះអាចមានក្រោម ១៤,០០០ដុល្លារទៀតផង) ។
តម្លៃពណ៌ខៀវនេះអាចនិយាយបានថា ធូរថ្លៃជាងគេបំផុតក្នុងចំណោមតម្លៃទីផ្សារហាងឆេងរបស់ Prius 2010-2015 បើធៀបនឹងពណ៌ផ្សេងៗ ខណៈគុណភាព កម្លាំង នឹងភិនភាគឡាន Option មិនមានអ្វីខុសប្លែកគ្នាឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Prius ជំនាន់ទី៣ ស៊េរីឆ្នាំ២០១០ដល់២០១៥ ពណ៌ខៀវមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន