បើនិយាយពី GS300 នៅស្រុកខ្មែរគឺថាភាគច្រើននរណាក៏ស្គាល់ដែរ ជាឡាន Sedan បែបស្ព័រមួយរបស់ Lexus បើទោះបីជាមានវ័យក្បែរ ២០ឆ្នាំហើយក្ដីប៉ុន្ដែសមត្ថភាព នឹងកម្លាំងនៃការបើកបរវិញ ហាប់ណែនស្ងាត់ល្អ ពិសេសត្រូវប៉ាន់សម្រាប់បងប្អូនដែលចង់បានឡានម៉ាស៊ីនខ្លាំងជាន់ស្ទុះតាមជើង។
មួយរយៈចុងក្រោយនេះ GS300 តម្លៃខ្លួនកាន់តែទាបទៅៗ ខណៈបច្ចុប្បន្នសម្រាប់បងប្អូនដែលចង់ជិះស៊េរីឆ្នាំ ២០០៦ កាន់ខ្ទង់ ១ម៉ឺនស្ដើងក៏ទិញបានដែរសម្រាប់ឡានភិនភាគល្មមៗមិនសូវលាស់ ពិសេសខុសពីពណ៌សរកាំម៉ៃ។
ប៉ុន្ដែបើចង់បានឡានស្អាតក៏មិនដល់ ២ម៉ឺនដុល្លារដែរ ខ្ទង់១៥០០០ដុល្លារជាង ទៅក្បែ ១៧,០០០រកបានហើយមិនខ្វះទេ។
GS300 បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ជាមួយល្បឿនលឿនបំផុត ២៤០ គីឡូម៉ែត្រ/ម៉ោង ដែលអាចជាន់ស្ទុះពី ០-១០០ គ.ម/ម៉ោង ប្រើពេល ៧.២វិនាទី ភ្ជាប់ជាមួយប្រអប់លេខ ៦ វគ្គអូតូ នឹងជម្រើសរត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។
ចំពោះកម្រិតស៊ីសាំងវិញបច្ចុប្បន្នខ្ទង់ ១៣លីត្រ ទៅ ១៥លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
GS300 ទោះបីជាអាយុកាលនៃការប្រើប្រាស់ច្រើនហើយក្ដី ប៉ុន្ដែនៅតែអាចប្រើប្រាស់មិនទាន់រង្គើឡើយ គ្រាន់តែស៊ីសាំងច្រើនបន្ដិច ម្យ៉ាងគ្រឿងបន្លាស់មិនសូវសម្បូរ ហើយមានតម្លៃថ្លៃគួរសម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus GS300 មួយនេះ? បងប្អូនដែលមានបទពិសោធន៌ មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ