បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ

អ្នកទស្សនា
103
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered-Recovereduu.jpg

ត្រកូល Colorado អាចនិយាយបានថាជាកំពូល Pick Up មួយរបស់អាមេរិកដែលចេញពីក្រុមហ៊ុន Chevrolet ក្នុងចំណោម Pick Up ផ្សេងទៀត ជាមួយរូបរាងទាក់ភ្នែកគ្រាន់បើ ម្យ៉ាងបើនិយាយពីភាពធន់ នឹងសន្សំសំចៃវិញ អាចទុកចិត្តលើឡានម៉ាស៊ីន អាមេរិកនេះបាន។

រូបរាងជំនាន់ទី២ ស៊េរីឆ្នាំ ២០១៧ដល់២០២០
រូបរាងជំនាន់ទី២ ស៊េរីឆ្នាំ ២០១៧ដល់២០២០

សម្រាប់ជំនាន់ទី២ ចាប់ពីស៊េរីឆ្នាំ ២០១៧ដល់២០២០ ក្រុមហ៊ុនក្នុងស្រុកបាននាំចូលមកលក់ជាហូហែ ក្រោយមកទៀតក៏ស្ងាត់រហូតមកទល់នឹងបច្ចុប្បន្ននេះ ខណៈនៅទីផ្សារអន្តរជាតិ ពពួកជំនាន់ទី៣ All New Colorado 2023 ចេញលក់ហើយ នឹងមានប្រើជាហូហែផងដែរ។

ជំនាន់ទី៣ All New Colorado 2023
ជំនាន់ទី៣ All New Colorado 2023

ចំពោះវត្តមានស៊េរីចុងក្រោយ អាចនឹងមានលក់នៅស្រុកខ្មែរឬអត់នោះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្ដែសម្រាប់បងប្អូនដែលចង់ជិះ ត្រកូល Colorado មួយនេះ អាចមើលពពួកឆ្នាំ ២០១៧ដល់២០២០ នេះបាន។

2017-Chevrolet-Colorado-High-Country_R3Q_resize.jpg

ចំពោះតម្លៃវិញទីផ្សារបច្ចុប្បន្នឃើញដាក់លក់ខ្ទង់ ២ម៉ឺនដុល្លារស្ដើង ទៅ ២ម៉ឺនដុល្លារក្រាស់បន្ដិច អាស្រ័យលើ ឆ្នាំផលិត ពណ៌ Trim/Option នឹងភិនភាគឡានជាដើម។ ប៉ុន្ដែសម្រាប់ពពួគ High Country នៅក្បែរ ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារបន្ដិចផងដែរ។

2017-Chevrolet-Colorado-High-Country_front-DRLs_resize.jpg

Pick Up អាមេរិកមួយនេះ ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៨លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំង ២០០សេះ កម្លាំងរមួលដល់ទៅ ៥០០ ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង ២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង (LSD) និងកាប់ពីតាស់ផងដែរ។

2017-Chevrolet-Colorado-High-Country_dynamic-1_resize.jpg

ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៧លីត្រជាង ទៅក្បែរ ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។

ផ្ទៃខាងក្នុង LTZ ពណ៌ប្រផេះ
ផ្ទៃខាងក្នុង LTZ ពណ៌ប្រផេះ

ចំពោះផ្ទៃខាងក្នុងវិញ មានភាពខុសប្លែកគ្នាទៅតាម Option នឹងឆ្នាំផលិតដូចជា LTZ និង High Country សម្រាប់ LTZ មានបំពាក់កៅអីពូកស្បែក ២ជួរ ជំនួយដោយអេឡិចត្រូនិច អេក្រង់លើតាបឡូវ ៩អ៊ីញមានភ្ជាប់ជាមួយកាមេរ៉ាក្រោយ និង Apple CarPlay & Android Auto Speaker ៧គ្រាប់ និងមុខងារច្រើនមួយចំនួនទៀតបញ្ជាលើដៃចង្កូតផងដែរ។ 

481238995_673525455013355_2461998105948881093_n.jpg

បើជាប្រភេទ High Country បើមើលពីខាងក្រៅខ្លះក៏មានហាយឡាយពណ៌ឆ្នូត ជាមួយនឹងស្ព័តបានៅទ្រុងខាងក្រោយ ចំណែកផ្នែកខាងក្នុងវិញ មានសភាពពណ៌កាហ្វេ ខុសពី LTZ មានពណ៌ប្រផេះក្រម៉ៅ ជាមួយភាពទំនើបមួយចំនួនទៀតជាដើម។

ផ្ទៃខាងក្នុង High Country ពណ៌កាហ្វេ 
ផ្ទៃខាងក្នុង High Country ពណ៌កាហ្វេ 

សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Colorado 2017-2020 មួយនេះ បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

2017-Chevrolet-Colorado-High-Country_dynamic-2_resize.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More