នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ

អ្នកទស្សនា
218
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

ម៉ូឌែល IS200t ជាប្រភេទឡាន Sedan ទ្វា៤ បែបស្ព័ររបស់ Lexus ដែលស្រុកខ្មែរមានប្រើច្រើនគួរសម ពិសេសពពួកជំនាន់ទី៣ ស៊េរីឆ្នាំ២០១៦ ដែលមានការផ្លាស់ប្ដូររាងថ្មី មើលទៅកាន់តែស្ព័រ នឹងទាក់ភ្នែកគ្រាន់បើ។

2015-lexus-is-200t-02.jpg

IS200t 2016 កាលខ្ទង់ ១ឆ្នាំមុនអាចនិយាយបានថាមិនមានឡើយតម្លៃក្រោម ៣ម៉ឺនដុល្លារ ប៉ុន្ដែបច្ចុប្បន្នឃើញមានទីផ្សារដាក់លក់ច្រើនគួរសមជាមួយតម្លៃខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើង ឡានខ្លះក៏លើ ៣ម៉ឺនដុល្លារស្ដើងផងដែរ អាស្រ័យលើពណ៌ Option ប្រភេទស្លាកលេខឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។

lexus-is-200t-4.avif

ឡាន Sedan បែបស្ព័រមួយនេះមានប្រវែង ៤៦៦៥ម.ម ទទឹង ១៨១០ម.ម កម្ពស់ ១៤៣០ម.ម ពីដីមកបាតឡាន ១៣៤ម.ម ជាមួយទម្ងន់ ១តោនកន្លះឯណោះ។

d31a7768f554f8dc5ca317d9b0863e1c.jpg

ចំពោះភាពទំនើបដែលបំពាក់មកអាចខុសប្លែកគ្នាទៅតាម Option/Trim ដូចជា៖ Standard, Premium, Premium Plus, Luxury, និង F-Sport ជាដើម។

image.png

ត្រកូល IS 200t ដែលសម្បូរប្រើនៅស្រុកខ្មែរជាទូទៅឃើញប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ២៤១សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូមាន Paddle Shift បង្វិលកង់ដោយប៉ុងក្រោយ ជំនួយដោយ Drive Mode មាន Eco, Normal, Sport និងជំនួយដោយមុខងារបើកបរលើផ្លូវរអិល Snow Mode ផងដែរ។ 

image.png

ចំពោះសន្ទុះល្បឿនវិញ IS អាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេល ៦.៩វិនាទី អាចរត់លឿនបំផុត ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៨លីត្រ ទៅ ១១លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus IS200t 2016 មួយនេះ? បងប្អូនដែលធ្លាប់ប្រើ ឬមានបទពិសោធន៌ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕

image.png

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!   

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More