Odyssey ជាប្រភេទឡានកៅអី ៣ជួររបស់ Honda ដែលផលិតដំបូងនៅឆ្នាំ១៩៩៤ ជាជំនាន់ទី១ រហូតដល់ស៊េរីឆ្នាំ ២០២៥ Odyssey ដំណើរការផលិតបាន ៥ជំនាន់ទៅហើយ។
សម្រាបឆ្នាំ២០២៥ បើមើលឲ្យមែនតែនទៅ ហាក់មិនមានអ្វីផ្លាស់ប្ដូរប្រែប្រួលធំនោះទេក្នុងរយៈពេលជិត ២០ឆ្នាំមកនោះ បើរាប់ពីឆ្នាំ២០១៤ ចាប់តាំងពីជំនាន់ទី ៥មក។ អ្វីដែលប្លែកសម្រាប់រូបរាងខាងក្រៅគឺ បាណាមុខ ជាមួយចង្កៀងមុខស្ដុបក្រោយ គួរសមដែរ។
ចំពោះតម្លៃវិញហាក់រាងថ្លៃជាងជាងឆ្នាំមុនបន្ដិច អាស្រ័យលើ Trim/Option ដូចជា៖ EX-L ៤៣,៣១៥ដុល្លារ, Sport-L តម្លៃ ៤៤,៤៦៥ដុល្លារ, Touring តម្លៃ ៤៨,០០៥ដុល្លារ នឹង Elite តម្លៃ ៥២,២៧៥ដុល្លារ។
ចំពោះផ្ទៃខាងក្នុងមានការកែប្រែបន្ថែមតិចតួច ដោយផ្នែកអេក្រង់ថាច់ពីមុន infotainment ទំហំ ៨អ៊ីង តែឥឡូវនេះបន្ថែមធំជាងមុនទំហំ ៩ អ៊ីង ជាមួយនឹងកម្មវិធីបច្ចេកវិទ្យាចុងក្រោយរបស់ Honda ដែលមានសមត្ថភាពខ្លាំង នឹងលឿងជាងមុន ជាមួយកុងទ័រឌីជីចល ៧អ៉ីងផងដែរ ។
Odyssey ជាប្រភេទឡាន Minivan បំពាក់កៅអីស្បែក ៣ជួរ អាចជិះបាន ៧នាក់ រន្ធម៉ាស៊ីនត្រជាក់ មុខក្រោយ ចំណែគកៅអីខាងក្រោយបំពាក់អេក្រង់ទំហំ ១២.៨អ៊ីងដែលធំជាងមុនផងដែរ។
ក្រៅអីនឹងរន្ធ HDMI ត្រូវបានផ្លាស់ទីទៅខាងក្នុងកុងសូលកណ្តាល ផ្នែកកាប៊ីនក៏មានរន្ធ USB-C ច្រើនជាងមុន ប្រព័ន្ធសាកថ្ម Wireless Charge ជាមួយមុខងារ នឹងភាពទំនើបជាច្រើនមួយចំនួនទៀតជាដើម។ឮ
សម្រាប់ប្លុកម៉ាស៊ីន Honda Odyssey ឆ្នាំ 2025 នៅតែដំណើរការដោយម៉ាស៊ីន V-6 ចំណុះ ៣.៥ លីត្រកម្លាំង ២៨០ សេះ និងប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គអូទូ បង្វិលកង់ដោយប៉ុងមុខ FWD ។
គួរបញ្ជាក់ដែរថា៖ ក្រុមហ៊ុន Honda និយាយថា រថយន្ត minivan ដែលត្រូវបានអាប់ដេតនឹងទៅដល់អ្នកចែកចាយនៅចុងខែនេះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!