កម្ពុជា ត្រៀមស្វាគមន៍ក្រុមហ៊ុនផលិតសំបកកង់រថយន្ដ ២បន្ថែមទៀត មកដាក់វិនិយោគធ្វើរោងចក្រផលិតសំបកកង់រថយន្ដ នាពេលឆាប់ៗនេះ ជាមួយនឹងការប្រើប្រាស់វត្ថុធាតុដើមជ័រកៅស៊ូរបស់កម្ពុជាផ្ទាល់។
យោងតាមប្រសាសន៍ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១១ ខែសីហានេះ ស្ដីពីការរីកចម្រើនលើវិនិយោគទុនក្នុងតំបន់សេដ្ឋកិច្ចពិសេស បានឲ្យដឹងថា សម្រាប់ឧស្សាហកម្មផលិតសំបកកង់រថយន្ដ បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រចំនួន ៣ ដែលស្ថិតក្នុងខេត្តដូចជា បាវិត (ស្វាយរៀង), ព្រះសីហនុ, ក្រចេះ, ហើយឆាប់ៗនេះ នឹងមានក្រុមហ៊ុនផលិតសំបកកង់រថយន្ដ ២ ទៀត កំពុងចរចារជ្រើសរើសទីតាំង ក្នុងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើម្បីសាងសង់រោងចក្ររបស់ខ្លួន។
ឯកឧត្តមក៏បានបង្ហាញជំនឿជឿជាក់ថា ក្រុមហ៊ុនសំបកកង់រថយន្ដទាំង ៥ នេះ នឹងចូលរួមចំណែកស្រូបយកកៅស៊ូកម្ពុជា យ៉ាងតិច ២ សែនតោនក្នុងមួយឆ្នាំ ធៀបទៅនឹងបរិមាណសរុប ជ័រកៅស៊ូដែលផលិតទូទាំងប្រទេសប្រមាណ ៥០ មុឺនតោន ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងការនាំចេញក្នុងមួយឆ្នាំ។
ឯកឧត្តមបានបន្ថែមទៀតថា លោកបាន ពិភាក្សាជាមួយ ក្រុមហ៊ុនទាំងនោះឲ្យទិញកៅស៊ូកម្ពុជា ទៅផលិតសំបកកង់រថយន្ដនោះ ដោយហេតុថា ដើម្បីផលិតសំបកកង់រថយន្ដមួយគឺ ត្រូវការបរិក្ខារ និងវត្ថធាតុដើមជាង១០០ មុខ ហើយផលិតផលកៅស៊ូធម្មជាតិ គឺជាសមាសធាតុសំខាន់ក្នុងសង្វាក់ផលិតកម្មនេះ ដែលជាឱកាសល្អសម្រាប់កម្ពុជាក្នុងការលក់ផលិតផលកៅស៊ូរបស់យើងផ្ទាល់។ ឯកឧត្តមបានបន្ដទៀតថា មកដល់ពេលនេះមានតែក្រុមហ៊ុនមួយទេ ដែលបានទិញកៅស៊ូកម្ពុជា ដោយក្នុងរយៈពេល ៥ ខែ ក្រុមហ៊ុនទិញបាន ១៤០០០ តោន និងនាំចូលវត្ថុពាក់កណ្ដាលសម្រេច និងសមាសធាតុផ្សំផ្សេងៗទៀតពីក្រៅប្រទេស។
គួបបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតគ្រឿងបរិក្ឋារ និងគ្រឿងបន្ទាស់យានយន្ដនេះ ក៏ជាខ្សែសង្វាក់សំខាន់មួយសម្រាប់វិស័យឧស្សាហកម្មយានយន្ដនៅកម្ពុជា ដោយបច្ចុប្បន្ន ក្រុមហ៊ុនធំៗ ដូចជា RMA Cambodia (Ford), K Cambodia (Isuzu), Hyundai Motor, Daehan Auto, HGB Motor, EM Auto, Toyota Tsusho, China Matrix ជាដើម កំពុងដំណើរការរោងចក្រផ្គុំដំឡើងរថយន្ដនៅកម្ពុជាស្រាប់ និងមានក្រុមហ៊ុនផ្សេងៗទៀតក៏កំពុងតែពិភាក្សាជាមួយរាជរដ្ឋាភិបាលដើម្បីចូលមកដាក់ទុនផងដែរ។
ប្រភព៖ សមាគមឧកញ៉ាកម្ពុជា
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!