ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្ងៃនេះ ក្រុមហ៊ុន THH IMPORT EXPORT CO., LTD ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក PEUGEOT បានប្រគល់រថយន្ត “ NEW PEUGEOT 3008 SUV ផលិតឆ្នាំ ២០២២” ចំនួន ៥០គ្រឿងជូនដល់អតិថិជន ដែលបានទន្ទឹងរងចាំរថយន្តរបស់ខ្លួន។

រថយន្ត PEUGEOT គឺជារថយន្តអ៊ឺរ៉ុប ផលិតតាមបច្ចេកវិទ្យារបស់ប្រទេសបារាំង ដែលផលិតឡើងប្រកបដោយកម្រិតស្តង់ដារគុណភាព និងប្រព័ន្ធសុវត្ថិភាពខ្ពស់។ អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះ គឺការរចនារូងរាងថ្មី ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ដោយបានរំលេចឡើងទាំងនៅលើរូបរាងខាងក្រៅ និងខាងក្នុងរថយន្ត។

លើសពីនេះទៅទៀត រូបរាងថ្មីនៃរថយន្ត PEUGEOT ដែលផលិតក្នុងឆ្នាំ២០២២នេះ ត្រូវបានរចនា ទៅតាមបរិបទយុគ្គសម័យថ្មីនៃភាពទំនើបឆើតឆាយស្រស់ស្អាតជាងមុន។
ផ្នែកខាងមុខរថយន្ត PEUGEOT 3008 បានវិវត្តន៍ទៅតាមរចនាបថប្លែកថ្មី និងមិនធ្លាប់មានពីមុនមក។ ការរចនាសំណាញ់កាងខាងមុខនៃរថយន្ត PEUGEOT 3008 មានភាពទំនើបទាន់សម័យ និងទាក់ទាញ។ ចង្កៀងហ្វាខាងមុខក៍ត្រូវបានរចនាថ្មីដើម្បីអោយកាន់តែមានភាពស៊ីវីល័យ ភ្លឺច្បាស់ បំពាក់ដោយបច្ចេកវិទ្យា អិលអ៊ីឌី (LED)។

ភ្លើងស្តុបនៅផ្នែកខាងក្រោយរថយន្ត PEUGEOT 3008 ត្រូវបានរចនា និងកែលម្អថ្មីដោយបំពាក់ បច្ចេកវិទ្យា (LED) ដែលអាចបង្ហាញរចនាបថក្រញាំ 3D ជាមួយនឹងពន្លឺដ៏ភ្លឺច្បាស់ ដែលជាលក្ខណៈពិសេសរបស់ រថយន្ត PEUGEOT 3008។
បន្ថែមពីលើនេះ រថយន្ត PEUGEOT 3008 មានលក្ខណៈពិសេសនៅផ្នែកខាងក្រៅដូចជា ៖
-កង់យ៉ាន់ស្ព័រ ទំហំ១៨អ៊ីញ
-ឃ្លុបខាងក្រោយបិទបើកដោយស្វ័យប្រវត្ដិ
-ដំបូលបើក
-ម្ចាស់រថយន្ត អាចចូលក្នុងរថយន្តដោយមិនចាំបាច់មានកូនសោរ
-រថយន្តត្រូវបានបំពាក់ដោយសិនស័រសុវត្ថិភាពទាំងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ

ចំណែកឯ ផ្នែកខាងក្នុងនៃរថយន្ត PEUGEOT 3008 វិញ ក៏ត្រូវបានរចនាឡើងដោយមានភាពធំទូលាយ និងទំនើបស៊ីវីល័យ ស្របទៅតាមតម្រូវការរបស់អតិថិជន។
រថយន្ត PEUGEOT 3008 បានបំពាក់ បច្ចេកវិទ្យា PEUGEOT Digital i-Cockpit® ដោយមានកុងទ័រឌីជីថល (Digital) ទំហំ 12.3 អ៊ីញ ដែលអាចកំណត់ការប្រើប្រាស់ទៅតាមបំណង។ ចង្កូតរថយន្តមានទំហំតូចល្មម ដែលបានបង្កើនសក្តានុពលនៃការបើកបរអោយកាន់តែប្រសើរឡើង។ ក្រៅពីនេះ រថយន្ត PEUGEOT 3008 ត្រូវបានបំពាក់ផងដែរនូវ អេក្រង់ថាច់ស្រ្គីន (Touch screen) ថ្មីទំហំ ១០អ៊ីញ ដែលមានកម្រិតពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក។

រថយន្ត PEUGEOT ម៉ូដែលថ្មីនេះ ក៍បានបំពាក់នូវប៊ូតុងបញ្ជារដ៍ប្រណិតចំនួន ប្រាំពីរ ដែលម្ចាស់រថយន្ត អាចធ្វើការ “ បិទ ឬបើក ” ដោយផ្ទាល់ចំពោះមុខងារសំខាន់មួយចំនួនដូនជា៖ ការបើកវិទ្យុ ឬតន្រ្តី, ម៉ាស៊ីនត្រជាក់, ការបញ្ជាដោយប្រើសម្លេង, ការកំណត់យានយន្,ត ទូរស័ព្ទ, កម្មវិធីទូរស័ព្ទ និងភ្លើងសញ្ញាព្រមានអំពីគ្រោះថ្នាក់។
PEUGEOT 3008 ២០២២ ក៍បានភ្ជាប់មកជាមួយមុខងារសំខាន់មួយទៀត គឺការសាកថ្មទូរស័ព្ទស្មាតហ្នូនដោយមិនប្រើខ្សែ ដែលមានទីតាំងនៅចំកណ្តាលតាបឡូ ។ បច្ចេកវិទ្យានេះបំពាក់ដោយប្រព័ន្ធស្តង់ដារ Apple CarPlay® និង Android Auto TM ។
លក្ខណៈពិសេសផ្សេងៗទៀត ខាងក្នុងរថយន្តរួមមាន៖
-ភ្លើងលំអរខាងក្នុងរថយន្ត
-ប៊ូតុងប្តូរលេខដោយប្រើមេដៃ
-ម៉ាស៊ីនត្រជាក់ពីរ ដែលអាចកំណត់សីតុណ្ហភាពដាច់ដោយឡែកពីគ្នា
-កៅអីស្បែក
-ហ្រ្វាំងចតរថយន្តដោយប្រព័ន្ធអគ្គិសនី
-កៅអីដែលអាចកំណត់បត់បែនបាន ៦យ៉ាង
-ការកំណត់ជម្រើសនៃការបើកបរ (ជម្រើសឡាន ស្ព័រ)

សូមបញ្ជាក់ថា កត្តាទាំងនេះហើយ បានធ្វើអោយរថយន្ត PEUGEOT ក្លាយជារថយន្តឈានមុខ និងទទួលបានជោគជ័យ ក្នុងការទាក់ទាញអតិថិជន នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសជាច្រើននៅលើសកលលោក។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬចង់ដឹងព័ត៌មានបន្ថែមពីរថយន្ត PEUGEOT 3008 សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ៖ 076 7384 368 ឬតាមរយះ Facebook Page : Peugeot Cambodia







រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី