👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីនេះត្រូវបានបែងចែកជា ២ ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ជាច្រើនគ្រឿងទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford ជាពិសេសអតិថិជនទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។
សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford និងវត្តមានដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងបណ្តាមិត្តអ្នកសារព័ត៌មានជាច្រើន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ដោយសារគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford អាស្រ័យហេតុនេះហើយទើបរថយន្ត Ford បានទទួលចំណាត់ថ្នាក់លេខ ១ ក្នុងចំណែកទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាអស់រយៈពេលច្រើនឆ្នាំជាប់ៗគ្នា។ សម្រាប់ថ្ងៃនេះក្រុមហ៊ុននឹងនាំយកអ្វីដែលថ្មីមកជូនដល់អតិថិជនទាំងអស់គ្នា ដែលក្រុមហ៊ុននឹងធ្វើពិធីសម្ពោធជាផ្លូវការខ្នាតធំពុំធ្លាប់មាននៅប្រទេសកម្ពុជាសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។
លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company ក៏បានមានប្រសាសន៍ដែរថា៖ “ រថយន្ត Ford Ranger គឺជាដៃគូដ៏ជឿជាក់មួយរបស់ម្ចាស់អាជីវកម្មខ្នាតតូច កសិករ គ្រួសារ អ្នកផ្សងព្រេង និងអាជីវកម្មនានានៅតាមទីផ្សារបណ្តាប្រទេសជាង ១៨០ នៅជុំវិញពិភពលោក។ ទីផ្សារមួយក្នុងចំណោមនោះគឺព្រះរាជាណាចក្រកម្ពុជាដែលមានចំណែកទីផ្សាររហូតដល់ទៅ ៦១% នៃរថយន្ត Pickup ខ្នាតកណ្តាលនេះ ដែលនេះជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។
លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរមកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផងដែរ ដោយបានឃើញការគាំទ្រយ៉ាងពេញទំហឹងនៃផលិតផលអាមេរិកនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងគឺរថយន្ត Ford តែម្តង។ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “យើងសង្ឃឹមថាការដាក់សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះគឺផ្តល់នូវសារៈសំខាន់ មិនត្រឹមតែជាប្រយោជន៍ដល់ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផ្នែកពាណិជ្ជកម្ម ក៏ដូចជាបណ្តាប្រទេសជាច្រើនដែលបានមកវិនិយោគនៅកម្ពុជាយើងនេះផងដែរ។”
គួរបញ្ជាក់ផងដែរថានេះជាកម្មវិធីសម្ពោធរថយន្តដែលធំជាងគេពុំធ្លាប់មាននៅប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធឡើងរហូតដល់ទៅ ៧ អគារ និងមានអតិថិជនចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងជឿជាក់ថា រថយន្តនេះនឹងមកបន្តតំណែងពីរថយន្ត Ford Ranger ស៊េរីមុនដែលឈរជើងជារថយន្ត Pickup ថ្មីលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែរថយន្តនេះមាននូវភាពឆ្លាតវៃ ធន់រឹងមាំ និងទំនើបអស្ចារ្យលើសគេ។
កម្រងរូបភាពបន្ថែមពីកម្មវិធី សម្ភោធរថយន្ត Ford Ranger ២០២៣ ៖
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan AutoFollow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024