ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈរបាយការណ៍របស់សារព័ត៌មាន Motor Authority បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡាន Pick up ល្បីឈ្មោះ Ford បានប្រកាសថារថយន្ដម៉ូដែលថ្មីរបស់ខ្លួនមួយទៀតគឺ Ford Ranger Raptor ២០២៣ នឹងចេញបង្ហាញមុខជាផ្លូវការ (World Premiere) នៅថ្ងៃទី ២២ ខែកុម្ភះឆ្នាំ ២០២២ នេះ។

ក្នុងនោះ Ford នៅមិនទាន់បានផ្ដល់ព័ត៌មានច្បាស់លាស់ពីផ្នែកមេកានិចរបស់ Ranger Raptor សេរីថ្មីនេះនៅឡើយទេ តែគេសន្និដ្ដ្ឋានថា វានឹងបំពាក់ជាមួយម៉ាស៊ីនសាំង twin-turbocharged V6 ស៊ីឡាំងចំណុះ ៣.០ លីត្រ បង្កើតកម្លាំងបានច្រើនជាង ៤០០ សេះ ប្រើប្រអប់លេខ ១០វគ្គអូតូ និងរត់ដោយប៉ុង ២ Four Wheel Drive ស្រដៀងទៅនឹង Ford Bronco ដែលទើបនឹងចេញថ្មីៗ តែខុសពី Ranger Raptor សេរីមុនដែលប្រើម៉ាស៊ីន twin-turbo ៤ស៊ីឡាំង ចំណុះ ២.០ លីត្រ បង្កើតកម្លាំងបានតែពាក់កណ្ដាល Ranger Raptor សេរីថ្មីនេះ។

តាមរយៈរូបភាព និងវីដេអូ ដែល Ford បានបង្ហោះក្នុងគេហទំព័រផ្លូវការរបស់ខ្លួន Ford មិនបានបង្ហាញរូបរាង ច្បាស់លាស់របស់រថយន្ដ Pick up ថ្មីនេះថាយ៉ាងណានោះទេ ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ដោយទុកពញ្ញាក់អារម្មណ៍អតិថិជនថ្ងៃសម្ភោធជាផ្លូវការ រីឯតម្លៃវិញត្រូវបានគេសន្មតថានៅអាមេរិកគឺ ចាប់ផ្ដើមពីខ្ទង់ ៥២ ៥០០ ដុល្លារទៅ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី