កម្មវិធីផ្ដល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃបានត្រឡប់មកម្ដងទៀតហើយ សម្រាប់សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់បើកបរចេញចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានឆាប់រហ័ស ដែលពេលនេះនៅសល់តែ ២៤ ថ្ងៃទៀតទេនឹងត្រូវផុតកំណត់ឈប់ផ្ដល់ជូន។
ដើម្បីទទួលបានការបំពាក់ឧបករណ៍នេះ បងប្អូនអាចធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ និងឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, បណ្ណសម្គាល់យានជំនិះ(កាតគ្រី), វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។
សូមជម្រាបជូនថា ឧបករណ៍ ETC-OBU (Electronic Toll Collection-On Board Unit) ជាឧបករណ៍ ដែលអនុញ្ញាតឲ្យរថយន្ដដែលមានបំពាក់វា នៅនឹងកញ្ជក់មុខ បើកបរចេញចូលតាមច្រក ETC នៅផ្លូវល្បឿនលឿនបាន ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់រង់ចាំគិតលុយផ្ទាល់ ឬកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់នោះទេ ។
បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវ ETC នេះ អ្នកបើកបរ ក៏អាច ចេញចូលតាមគន្លង ANPR ផងដែរ ដែលតម្រូវអោយបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា ដែលការទូរទាត់ប្រាក់អាចធ្វើបានតាម វេបសាយ https://ew.mpwt.gov.kh តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា ធនាគារ ជីបម៉ុង(Chip Mong Bank), ធនាគារ អេស៊ីលីដា(ACLEDA Bank), ធនាគារវីង(Wing Bank), ធនាគារ វឌ្ឍនៈ(VATTANAC Bank), ធនាគារកាណាឌីយ៉ា(Canadia Bank), លីហួរវេរលុយ (LyHour PayPro), ធនាគារព្រីនស៍ (PRINCE Bank), ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី