👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
បច្ចុប្បន្ននេះទីផ្សាររថយន្ដអគ្គិសនីមានការកើនឡើងជាខ្លាំងដូចច្នេះហើយក្រុមហ៊ុនជាច្រើនកំពុងព្យាយាមផលិតនៅម៉ូឌែលផ្សេងៗគ្នាដើម្បីប្រកួតប្រជែងលើទីផ្សារ ក្នុងនោះដែរថយន្ដអគ្គិសនីដែលមានឈ្មោះល្បីនឹងមានអតិថិជនស្គាល់ច្រើនមិនថានៅលើពិភពលោកឬនៅទីផ្សារកម្ពុជា នោះគឺរថយន្ដ Tesla ដែលមាន Model S ជាម៉ូឌែលឈានមុខគេ ។
ខណះពេលនេះដែរក្រុមហ៊ុនផលិតរថយន្ដរបស់ប្រទេសចិនឈានមុខទាំងបីមានដូចជាក្រុមហ៊ុន BYD, XPENG និង NIO ក៏កំពុងតែព្យាយាមទម្លាក់នូវរថយន្ដប្រើប្រាស់អគ្គិសនីផ្សេងៗគ្នាដើម្បីយកមកប្រកួតប្រជែងលើទីផ្សារជាមួយក្រុមហ៊ុន Tesla ។ ដោយហេតុនេះយើងនឹងលើកយកឡានអគ្គិសនីចិន ៣ ម៉ូឌែលរួមមាន BYD HAN EV, XPEND P7, NIO ET7 មកធ្វើបទបង្ហាញ ។
ចំពោះ Tesla Model S វាជារថយន្ដអគ្គិសនីដែលមានអ្នកស្គាល់ច្រើន ភ្ជាប់មកជាមួយអាគុយទំហំ ១០០-kWh មកជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ មានពីរនៅខាងក្រោយ និងមួយទៀតនៅនៅអ័ក្សខាងមុខ ។ ដោយវាសាកថ្មមួយពេញអាចរត់បានចម្ងាយ ៦៥០ គីឡូម៉ែត្រ ដែលផលិតកម្លាំងបាន ៦៧០ សេះ អាចជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេលតែ ៣.១ វិនាទី។
NIO ET7
រថយន្ដអគ្គិសនីម៉ូឌែល NIO ET7 បំពាក់អាគុយថាមពល ៧០ kWh មានម៉ូទ័រអេឡិត្រូនិកចំនួនពីរ ដែលមួយនៅខាងមុខ និងខាងក្រោយរបស់រថយន្ត ដែលផលិតកម្លាំងបាន ៦៤៤ សេះ និងកម្លាំងរមួល ៨៥០ Nm ។ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៣.៨ វិនាទី។ ថែមទាំងបានបំពាក់នូវបច្ចេកវិទ្យាបើកស្វ័យប្រវត្តិ NAD (NIO Autonomous Driving) ។ ក្នុងនោះដែរ NIO វាអាចបង្កើតសមត្ថភាពបើកបរស្វ័យប្រវត្តិបានយ៉ាងល្អ អ្វីដែលកាន់តែពិសេសនោះនៅពេលដែលថាមពលអាគុយអស់យើងមិនចាំបាច់ចំណាយពេលយូរសាកវាទេ ដោយយើងអាចដោះដូរដាក់អាគុយថ្មីតែម្តងតាមរយៈស្ថានីយ៍ដូរអាគុយរបស់ NIO (Battery Swapping Station) ចំណាយពេលប្រមាណ ២ នាទី ។
BYD HAN EV BYD
BYD ជាប្រភពផ្គង់ផ្គង់អាគុយធំមួយឲ្យទៅ Tesla ហើយក៏ជាគូប្រកួតធំជាមួយ Tesla ផងដែរ ។ ម៉ូឌែលកំពូលរបស់ BYD គឺ HAN EV ដែលប្រើប្រាស់កញ្ចប់ថ្មដែលមានសមត្ថភាពសរុប ៨៥.៤ kWh ផលិតកម្លាំងបាន ៥២៧ សេះ និងកម្លាំងរមួល ៧០០ NM ដែលដំណើរការដោយកង់ទាំងបួន វាអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៣.៩ វិនាទី ជាមួយការសាកថ្មមួយពេញម្ដងអាចបើកបរបានអាចចម្ងាយ ៦១០ គីឡូម៉ែត្រ។
XPENG P7
ជាមួយគ្នានេះដែលមូ៉ឌែលចុងក្រោយគេនោះគឺ XPENG P7 ដែលវាក៏កំពុងវាយលុកនៅលើទីផ្សារផងដែលដោយវាបានបំពាក់ថាមពលថ្ម ៨២ kWh ប្រើប្រាស់ម៉ូទ័រ២ ដែលផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ៦៥៤ NM អាចជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤.៤ វិនាទី។
គួរបញ្ជាក់ថា Xpeng ក៏ជាបងធំមួយដែលនៅក្នុងទីផ្សារឡានអគ្គិសនីចិន ខណៈដែលក្រុមហ៊ុនទទួលបានការវិនិយោគច្រើនពីមហាសេដ្ឋីលំដាប់ពិភពលោក ដូចជាក់ស្តែងបិតាវិនិយោគ Warren Buffett ធ្វើឲ្យមហាជនយល់ថា Xpeng ជាក្រុមហ៊ុនឡានអគ្គិសនីមួយដែលមានសក្តានុពល ។
ជារួមមក ដោយសារតែទីផ្សាររថយន្ដអគ្គិសនីមានការពេញនិយមខ្លាំងទើបធ្វើអោយក្រុមហ៊ុនទាំងបួននេះមានការប្រកួតប្រជែង តាមរយៈការទម្លាក់ម៉ូឌែលនីមួយៗមានលក្ខណៈស្រដៀងគ្នា ជាមួយនឹងលក្ខណៈពិសេសរៀងៗខ្លួន ។
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ