នៅក្នុងដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលពិនិត្យវឌ្ឍនភាពនៃរោងចក្រផលិតគ្រឿងអេឡិចត្រូនិចនិងគ្រឿងបង្គុំរថយន្ដ ៣ ក្នុងតំបន់សេដ្ខកិច្ចពិសេស ២ ខេត្តបន្ទាយមានជ័យរួមមាន តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត បានបង្ហាញថា រោងចក្រទាំង ៣ កំពុងដំណើរការបានល្អ និងផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាំង ១០០០ កន្លែង។
ក្រុមហ៊ុននេះមានដូចជា ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd.ផលិតសម្ភារៈអេឡិចត្រូនិក មានទុនវិនិយោគ ២០,៦៣លានដុល្លារអាមេរិក បង្កើតការងារចំនួន ៨០៣កន្លែង, ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. វិនិយោគ ៨,១៥លានដុល្លារអាមេរិក លើកម្មន្ដសាលស្រោមពូកស្បែករថយន្ត បង្កើតការងារចំនួន ២៣៩កន្លែង និងក្រុមហ៊ុន HGB Motors Assembly Co., Ltd. វិនិយោគ ៧លានដុល្លារអាមេរិក លើកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត បង្កើតការងារចំនួន ៧៦កន្លែង។
សូមជម្រាបជូនដែរថា ក្រៅតែពីរោងចក្រ ៣ ធំៗ តំបន់សេដ្ឋកិច្ចពិសេសខេត្តបន្ទាយមានជ័យ ក៏បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ដែលកំពុងដំណើរការ ១៣ គម្រោង ជាមួយទុនវិនិយោគសរុប ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែងផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឲ្យដឹងដែរថា ថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Minebea Cambodia ក៏ទើបតែសម្រេចចិត្តទិញដី ៥០ ហិកតា និងបោះទុន ៦៥០ លានដុល្លារធ្វើរោងចក្រទី ២ របស់ខ្លួនក្នុងខេត្តពោធិ៍សាត់ផងដែរ បន្ទាប់ពីទទួលបានផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួន តាំងពីសម្រេច ដាក់ទុនវិនិយោគរោងចក្រទី ១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១១ ហើយការវិនិយោគនេះ នឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាដល់ទៅ ៨ ពាន់កន្លែង រហូតដល់ឆ្នាំ ២០៣០។
អត្ថបទ៖ Andra
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព