Tesla roadster ៣ គ្រឿង ទុកចោលនៅផែចិនជាង ១២ ឆ្នាំ ស្រាប់តែមានមហាសេដ្ឋីមកបេតី

អ្នកទស្សនា
51
0/ AKlasseAuto Promotion
qr.jpg

លោកមហាសេដ្ឋី Dan O’Dowd ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Green Hills Sofware ដែលល្បីជាថាជាអ្នករិះគន់រថយន្ដ Tesla ធំ​ជាងគេ ជាពិសេសលើមុខងារបើកបរស្វ័យប្រវត្តិរបស់រថយន្ដនេះ ដែលគាត់មានទាំង project មួយឈ្មោះថា Dawn Project ទុកសម្រាប់រិះគន់ Tesla Full Self-Driving តែម្ដងបានធ្វើរឿងភ្ញាក់ផ្អើលមួយដែលនៅសុខៗគាត់ស្រាប់តែចាយលុយរាប់សែនដុល្លារទៅទិញរថយន្ដ Tesla ចាស់ឆ្នាំ ៣ គ្រឿងដែលបាត់ខ្លួនគរទុកចោលនៅផែចិនជាង ១២ ឆ្នាំ មកស្ដុកលេង។ 

w.jpg

បើតាម Electrek បានឲ្យដឹងថា Tesla Roadster ទាំង ៣ គ្រឿងនេះ ត្រូវបានក្រុមហ៊ុនចិនមួយទិញយកកាលពីឆ្នាំ ២០១១ ក្នុងបំណងកែទម្រង់របស់វាឡើងវិញ (reverse eningeerig) ក៏ប៉ុន្ដែការដឹកជញ្ជូនត្រូវបានគាំងនៅគយចិន ហើយក៏ជាប់ស្ដុកនៅក្នុងឡាំងទំនិញនៅផែចិនរហូតមក ដែលទើបរកឃើញនៅឆ្នាំមុន (២០២៣) និង​ដឹកត្រឡប់មកសហរដ្ឋអាមេរិក ហើយក៏ត្រូវបានដាក់ដេញថ្លៃលក់ម្ដងទៀតដោយ Gruber និងទិញយកដោយលោក Dan​ កាលពីពេលថ្មីៗនេះ ទាំង ៣ តែម្ដង ក្នុងតម្លៃសរុប ៨០០ ០០០ ដុល្លារ ដែលគិតទៅ ប្រមាណ ២៦៦ ០០០ ដុល្លារមួយគ្រឿង។ 

qw.jpg

តាមការឲ្យដឹងបន្ថែមទៀតថា លោក Dan តាមពិតទៅក៏ជាអ្នកគាំទ្ររថយន្ដ Tesla មួយរូបដែរ ដែលគាត់មានរថយន្ដ Tesla ជាច្រើនគ្រឿងរួចមកហើយ គាត់គ្រាន់តែមិនចូលចិត្ត និងមិនគាំទ្របច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ (FDS Beta:: Full Self-Driving Beta) និង Autopilot របស់ Tesla តែប៉ុណ្ណោះ ហើយរថយន្ដ roadster ទាំង ៣ គ្រឿងនេះគឺមិនមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះទេ។  

photo_2024-03-27_11-33-10.jpg

គួរឲ្យដឹងថា រថយន្ដ Tesla roadster នេះត្រូវបានក្រុមហ៊ុន Tesla ផលិតមកក្នុងចំនួនកំណត់តែ ២០០០ គ្រឿងប៉ុណ្ណោះ ក្នុងរង្វង់ឆ្នាំ ២០០៨ ទៅ ២០១១​ ដូច្នេះហើយរថយន្ដនេះ អាចថាធ្លាក់ចូលក្នុងក្រុមរថយន្ដកម្រនឹងមាន ហើយតម្លៃជិត ៣ សែនដុល្លារមួយគ្រឿងនេះ ទុកថាជាតម្លៃថ្លៃមួយសម្រាប់រថយន្ដកម្រ និងយូរឆ្នាំមួយនេះ។ 

qe.jpg

អត្ថបទ៖ Andra 

ប្រភព៖​ Electrek

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More