យោងតាមសេចក្ដីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រថយន្ដក្រុងចំនួន ៣៤៥ គ្រឿង នឹងជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រឡប់ពីស្រុកមកវិញ រយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ ដោយមិនត្រូវការឲ្យបង់ប្រាក់នោះទេ។
សូមជម្រាបជូនថា ការផ្ដល់ជូនសេវាដឹកជញ្ជួនដោយឥតគិតថ្លៃនេះ គឺដើម្បីសម្រាលការលំបាក និងការចំណាយរបស់ពលរដ្ឋ ដោយសារការការឡើងថ្លៃរបស់តាក់ស៊ី ឬឡានឈ្នួលផ្សេងៗ ហើយមិនខុសពីឆ្នាំកន្លងទៅនោះទេ ស្របតាមប្រសាសន៍ណែនាំពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រថយន្ដក្រុងរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅ តាមបណ្ដាខេត្តនានា ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យប្រពៃណីជាតិ ២ រួមមានពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីភ្ជុំបិណ្ឌ ដែលកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២ កន្លងទៅ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានដឹកប្រជាពលរដ្ឋ ៣៥ ០០០នាក់ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១៧៥គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ ១ ដល់ផ្លូវជាតិលេខ ៧ ជួយសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់ប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់ ហើយសម្រាប់ឆ្នាំថ្មីនេះ ជើងដឹកជញ្ជូនបានកើនឡើងជាងមុនគុណនឹង ២ ខណៈរដ្ឋបាលរាជធានីភ្នំពេញទើប តែទទួលបានជំនួយជារថយន្ដក្រុងពី ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ចំនួន ២០០ គ្រឿង បន្ថែម។
សម្រាប់រថយន្ដ ៣៤៥ គ្រឿងនេះ ៧០ គ្រឿងនឹងទុកសម្រាប់ដំណើរការក្នុងរាជធានីភ្នំពេញ ខណៈ ២៧៥ គ្រឿង ទៀតសម្រាប់ធ្វើដំណើរទៅតាមខេត្ត រីឯតារាងការចេញដំណើរវិញ ផ្លូវជាតិលេខ ១ មាន ២ ខ្សែ ប្រើរថយន្ដ ១០ គ្រឿង កាត់ខេត្ត កណ្ដាល ព្រៃវែង និងស្វាយរៀង, ផ្លូវជាតិលេខ ២ មាន ១ ខ្សែ រថយន្ដ ៥ គ្រឿង កាត់កណ្ដាល តាកែវ, ផ្លូវជាតិលេខ ៣ មាន ២ខ្សែ ១០ គ្រឿង កាត់ ខេត្តកែប និងកំពត, ផ្លូវជាតិលេខ ៤ មាន ២ ខ្សែ ១០គ្រឿង កំពង់ស្ពី និងព្រះសីហនុ, ផ្លូវជាតិលេខ ៥ មាន ៤ ខ្សែ ១១៥ គ្រឿង កាត់ បាត់ដំបង បន្ទាយមានជ័យ ១០០ គ្រឿង និងកំពង់ឆ្នាំង ពោធិសាត់ ១៥ គ្រឿង, ផ្លូវជាតិលេខ ៦, ៥ គ្រឿងទៅខេត្តកំពង់ធំ និង ១០០ គ្រឿងទៅខេត្ត សៀមរាប ក្នុងនោះមានភ្ជាប់ផ្លូវជាតិលេខ ៧ ទៅ កំពង់ចាម និងត្បូងឃ្មុំ ១០គ្រឿងផងដែរ ចុងក្រោយផ្លូវជាតិលេខ ៨ និង ១៣ មាន ២ខ្សែ ១០ គ្រឿង កាត់ ក្រចេះ និងស្ទឹងត្រែង។
បញ្ជាក់ សម្រាប់ម៉ោងចេញដំណើរ គឺគ្រប់ខ្សែ មិនថាពីភ្នំពេញ ទៅ បណ្ដាខេត្ត ឬ ពីបណ្ដាខេត្ត មកភ្នំពេញ នឹងចេញក្នុងពេលតែមួយ គឺនៅរៀងរាល់ ម៉ោង ៥ និង ៣០ នាទី ព្រឹក ដូច្នេះ សូមបងប្អូនប្រញាប់រួសរាន់ ទៅឲ្យទាន់ពេលវេលា នៅតាមចំណតដែលបានកំណត់។
ឆ្លៀតក្នុងឱកាសនេះ ផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនទាំងឡាយ ឲ្យរក្សាតម្លៃដឹកជញ្ចូនដដែល ពុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យទានបែបនេះ ដើម្បីរួមចំណែកសម្រួលជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងម៉ោងចេញដំណើរ និងចំណតរថយន្ដ សូមពិនិត្យមើលលើសេចក្ដីជូនដំណឹងខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី