…………………………………………………………………………………
ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចង់បានបទពិសោធន៍ធ្វើដំណើរតាមដងផ្លូវដែលមានបរិយាកាសដ៏ល្អ ហើយអាចរីករាយនឹងខ្យល់អាកាសនៅពេលដែលអ្នកគ្រាន់តែប៉ះប៊ូតុងមួយហើយដំបូលលើបើក នោះរថយន្តដែលមានដំបូលលើបែប Panoramic គឺជាជម្រើសយ៉ាងល្អមួយក្នុងការធ្វើដំណើរ។
មុខងារនេះជាលក្ខណៈពិសេសសម្រាប់ជម្រើសអ្នកប្រើប្រាស់ ដែលជំនួសដោយដំបូងដែកបិទជិតប្តូរមកជាកញ្ចក់ធំមួយវិញ ដើម្បីនាំមកនូវរសជាតិនៃការបើកបរ។ ដំបូលលើបែប Panoramic Sunroof គឺជាលក្ខណៈពិសេសមួយដែលត្រូវបានផ្តល់ជូនសម្រាប់តែរថយន្តប្រណីតលំដាប់ខ្ពស់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងពីអ្នកផលិតរថយន្តដែលកំពុងកើនឡើងបាននាំឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនបង្ហាញពីលក្ខណៈពិសេសនេះនៅលើរថយន្តដែលមានតម្លៃសមរម្យមួយចំនួនផងដែរ។
ដំបូលលើបែប Panoramic Sunroof នេះពិតជាពេញនិយមនាពេលបច្ចុប្បន្ននេះ ព្រោះវាទាក់ទាញដល់អ្នកប្រើប្រាស់គ្រប់វ័យ ដោយសារហេតុផលជាច្រើន ហើយម៉ូដែលជាច្រើនបានបំពាក់ដោយដំបូលកញ្ចក់ធំនេះ។
រថយន្ត៥ម៉ូឌែលខាងក្រោមគឺជារថយន្តកំពូលដែលមានដំបូលកញ្ចក់លើបែប Panoramic Sunroof :
1. MG HS Trophy
ប្រសិនបើអ្នកចង់ឲ្យមានពន្លឺព្រះអាទិត្យនិងខ្យល់អាកាសចូលក្នុងរថយន្ត នោះ MG HS Trophy អាចជួយអ្នកបាន ។ រថយន្តប្រភេទ SUV នេះបានភ្ជាប់មកជាមួយដំបូលលើក្រាលកញ្ចក់ពេញលក្ខណៈបែប Panoramic Sunroof ដែលអនុញ្ញាតឱ្យមានពន្លឺ និងខ្យល់ចូលខាងក្នុងរថយន្តបានច្រើន និងអាចរីករាយជាមួយខ្យល់អាកាសបរិសុទ្ធផងដែរ។ មិនត្រឹមតែដំបូលលើបែប Panoramic Sunroof ប៉ុណ្ណោះទេ ប៉ុន្តែ MG HS ផ្តល់នូវលក្ខណៈពិសេសផ្សេងទៀតដូចជា: កៅអីមុខអូតូ ឌីហ្សាញបែបស្ព័រ, ប៊ូតុង Super sport mode, Paddle Shift, ទ្វារឃ្លុបក្រោយអូតូ, កញ្ចក់ក្តោបអូតូ, ប្រព័ន្ធប្រាប់ពីឧបសគ្គពីខាងក្រោយ Blind Spot Detection, កុងទ័រតាបឡូឌីជីថល (Digital Dashboard) រួមជាមួយនឹងការរចនាផ្នែកកាប៊ីនដ៏ល្អប្រណិតពីកៅអីពូកស្បែកពណ៌ឈើរី (cherry) ដែលការរចនាបែបនេះមានតែរថយន្តថ្លៃៗប៉ុណ្ណោះ ប៉ុន្តែលោកអ្នកអាចទទួលចំណុចពិសេសៗនេះបានពីរថយន្ត MG HS Trophy 2022 ជាមួយនឹងតម្លៃចាប់ពី $45,990 ប៉ុណ្ណោះ។
2. Toyota Corolla Cross
រថយន្តមួយនេះក៏បានភ្ជាប់មកជាមួយដំបូលលើកញ្ចក់បែប panoramic sunroof ដែរ និងអនុញ្ញាតឱ្យពន្លឺព្រះអាទិត្យចូលទៅក្នុងកាប៊ីនដែលអ្នកកំពុងអង្គុយ និងជួយកែលម្អអារម្មណ៍ទាំងមូលរបស់អ្នកឱ្យកាន់តែស្រស់ស្រាយ។ លោកអ្នកអាចទទួលបាន Toyota Corolla Cross ជាមួយនឹងតម្លៃ $46,990 និងរួមបញ្ចូលជាមួយមុខងារដូចជា: ប្រព័ន្ធកម្សាន្តអេក្រង់ទំហំ ៨ អ៊ីងអាចភ្ផាប់ជាមួយ Apple CarPlay, កន្លែងសាក USB កៅអីខាងក្រោយ, កាមេរ៉ាខាងក្រោយជាមួយសេនស័រជំនួយពេលចត, ប្រព័ន្ធគ្រប់គ្រងការឡើងចំណោទ, ប្រព័ន្ធកំណត់ល្បឿនថេរ, យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ, កៅអីអ្នកបើកបរអូតូ, កញ្ចក់ក្តោបអូតូរួមជាមួយ LED, មុខងារ follow me home, និងចង្កៀងមុខប្រើប្រាស់ LED ។
3. Chevrolet Equinox
វាតម្លៃ 55,000 ដុល្លារ ក៏ផ្តល់ឱ្យអ្នកទិញនូវដំបូលលើបើកបានដ៏ធំមួយដែរ ដើម្បីដាក់ចូលម៉ូឌែលនេះទៅក្នុងប្រភេទរថយន្តលំដាប់ខ្ពស់។ ការរចនាដ៏ប្រណិតដើម្បីធ្វើឱ្យរថយន្ត Chevrolet Equinox មើលទៅប្លែក និងស្រស់ស្រាយ។ ដំបូលបែប Panoramic Sunroof គឺជាចំណុចលេចធ្លោរបស់រថយន្តនេះ ហើយវានឹងជួយបង្កើនបទពិសោធន៍នៃការបើកបររបស់អ្នកក្នុងអំឡុងពេលធ្វើដំណើរជាមួយនឹងមុខងារពិសេសៗដូចជា ប្រព័ន្ធសោឆ្លាតវៃ, អេក្រង់កម្សាន្តទំហំ ៧ អ៊ីញ, រន្ធUSB, កាមេរ៉ាខាងក្រោយជាមួយសេនស័រ, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយពេលឡើងភ្នំ, កង់អាលុយមីញ៉ូម ១៩ អ៊ីញ, ចង្កៀងមុខ LED, ល។
4. Hyundai Tucson
រថយន្ត SUV ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយ Panoramic Sunroof ផងដែរ ដែលផ្តល់ឱ្យរថយន្តរបស់អ្នកនូវបទពិសោធន៏ថ្មី។ វាបានបន្ថែមមុខងារជាច្រើនទៀតដែលមើលទៅកាន់តែប្រសើរជាងមុនដល់ Hyundai Tucson និងម្ចាស់រថយន្ត ដែលមុខងារពិសេសៗមានដូចជា: កៅអីពូកស្បែក, កៅអីអ្នកកៅអីអូតូ, ផ្លិតទឹកអូតូ, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ, ដៃចង្កូតស្បែក, ទ្វារឃ្លុបក្រោយអូតូ, យ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ, ប្រព័ន្ធជំនួយការចតរថយន្ត, កាមេរ៉ាខាងក្រោយ, ពោងសុវត្ថិភាព ៦គ្រាប់, ប្រព័ន្ធកំណត់ល្បឿនថេរ, ភ្លើងអូតូ, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធហ្វ្រាំង ABS និងមុខងារសុវត្ថិភាពជាច្រើនទៀតដែលធ្វើឱ្យការបើកបរកាន់តែមានសុវត្ថិភាព។ Hyundai Tucson មានលក់ក្នុងប្រទេសកម្ពុជា ជាមួយតម្លៃ $51,000 ។
5. Maxus T90
ប្រសិនបើអ្នកចង់បានរថយន្តភីកអាប់ ប៉ុន្តែអ្នកក៏ចង់ទទួលបានដំបូលលើបើកបានដែរ នោះលោកអ្នកអាចទទួលបានពី រថយន្ត Maxus T90។ ទោះបីរថយន្ត Maxus T90 គឺជារថយន្តដែលអាចដឹកទំនិញបានធ្ងន់ៗ ប៉ុន្តែគេបានបន្ថែមនូវមុខងារពិសេសនេះ ដើម្បីធ្វើឱ្យអ្នកបើកបរ និងអ្នកដំណើរកាន់តែរីករាយជាមួយនឹងបរិយាកាសខាងក្រៅតាមរយៈដំបូលលើដ៏ធំ និងអាចមើលឃើញពីទិដ្ឋភាពក្នុងអំឡុងពេលធ្វើដំណើរផ្សងព្រេងរបស់អ្នកដែរ។
Maxus T90 មានលក់ក្នុងតម្លៃ $49,990 រួមនឹងបច្ចេកវិទ្យាថ្មីទំនើបដូចជា តាបឡូឌីជីថលទំហំ ១០.២៥ អ៊ីញ, អេក្រង់កម្សាន្តពណ៌ទំហំ ១២.៣ អ៊ីញ, សោរ smart key, blind spot detection, ហ្វ្រាំងដៃអេឡិចត្រូនិច, កាំមេរាក្រោយនិងសេនស័រជំនួយពេលចត និងដំណើរការដោយម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះចំណុះ 2.0T (Bi-Turbo 2.0T) ដែលអាចផ្តល់ថាមពលខ្លាំងដល់ម្ចាស់រថយន្ត T90 ។
ប្រាកដណាស់ ដំបូលកញ្ចក់លើបែប Panoramic Sunroof គឺជាជម្រើសដ៏ល្អសម្រាប់ម្ចាស់រថយន្តជាច្រើនដែលតែងតែផ្តល់ពេលវេលានៅក្នុងរថយន្តច្រើន។ រថយន្តដែលមានដំបូលកញ្ចក់បែប Panoramic ខាងលើគឺស្ថិតនៅលំដាប់កំពូលទាំង៥ នៃបញ្ជីសម្រាប់អតិថិជនសម្រេចចិត្ត ហើយវាធ្វើឱ្យកាប៊ីនរថយន្តរបស់អ្នកមានអារម្មណ៍ថាធំទូលាយ និងស្រស់ស្រទន់ជាងមុន។ ដូច្នេះ លោកអ្នកអាចសម្រេចចិត្តថា ម៉ូដែលរថយន្តមួយណាដែលសាកសមនឹងស្ទីល ឬតម្រូវការរបស់អ្នកបាន។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច
ប្រហែលមានតែ Suzuki Celerio 2025 ទេដែលជាឡានថ្មីខ្លាញ់គោធូរថ្លៃជាងគេនៅស្រុកខ្មែរ តម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
ឡាន Minivan កៅអី 3ជួររបស់ Honda Odyssey 2025 តម្លៃក្រៅស្រុក 4ម៉ឺនដុល្លារជាង ប្រើម៉ាស៊ីន V.6 ស៊ីសាំងខ្ទង់ 12លីត្រ
ស្រឡាញ់ Honda ចង់ចាយខ្ទង់ 3ម៉ឺនដុល្លារជាង រកឡានខ្ពស់ទំនើបអាចមើល Acura ADX 2025 បានព្រោះក្រុមហ៊ុនតែមួយទេ