ថ្មីៗនេះក្រុមហ៊ុន custom រថយន្ដល្បីឈ្មោះ Heritage Custom បានបង្ហាញគម្រូរថយន្ដថ្មីដែលខ្លួនទើបតែកែហើយក្ដៅៗ ឈ្មោះថា Land Rover Defender 130 Valiance ដែលត្រៀមចេញលក់ឆាប់ៗនេះ ក្នុងតម្លៃខ្ទង់ ១៦ មុឺនដុល្លារ។
Land Rover pick up នេះ ត្រូវបាន Heritage កែចេញពីរថយន្ដ luxury SUV ពេញនិយមរបស់ Land Rover នោះគឺ Land Rover Defender 130 នៅក្នុងគម្រោង “Semi-coachbuilt project” របស់ខ្លួន ជាមួយនឹងលទ្ធផលចេញមកទាក់ភ្នែកដូចនឹងរថយន្ដចេញពីក្រុមហ៊ុនផ្ទាល់តែម្ដង។ ប៉ុន្ដែកុំបារម្មណ៍ ដោយសារ Heritage នេះធ្លាប់ធ្វើ Land Rover Convertible ឲ្យ Land Rover ពីមុនមក កាលពីឆ្នាំ ២០២១ ក្នុង project “ultimate coachbuilt SUV convertible” ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជនផងដែរ។
សម្រាប់សមត្ថភាព និង spec របស់វា Heritage បានបង្ហើបថា វាធ្វើតាម Defender 130 X Dynamic SE តែមិនទាន់បានបញ្ជាក់ទេថា វានៅរក្សា spec ដូចដើម ឬត្រូវផ្លាស់ប្ដូរលើផ្នែកមួយចំនួនដើម្បីឲ្យវាមានសមត្ថភាពត្រូវនឹងរថយន្ដ pick up ពេញតួឬយ៉ាងណានោះទេ តែបើសិនជា វាគ្រាន់តែប្ដូររូបរាងទេ ដូចនេះយោងតាម Defender 130 X Dynamic ដែលមាននៅទីផ្សារអាមេរិកបច្ចុប្បន្ន វាបំពាក់ម៉ាស៊ីន P400 mild Hybrid ៣.០លីត្រ turborcharged ៦ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៩៥សេះ។
សម្រាប់បច្ចេកវិទ្យា មុខងារប្រើប្រាស់ និងជំនួយការបើកបរផ្សេងៗ គេសន្និដ្ឋានថានឹងទុកនៅដូចដើម តែធ្វីដែលពិសេសនោះគឺ បរិក្ខារផ្នែកខាងក្នុង និងពណ៌រថយន្ដខាងក្រៅ គឺនឹងត្រូវធ្វើបត់បែនតាមការចង់បានរបស់អតិថិជន ដូចជា មានពណ៌ប្លែកៗច្រើន ដែលក្រុមហ៊ុននឹងលាយទៅតាមការចង់បាន អាចកម្មង់ចង់បានស្បែកម៉ូដអីដើម្បីស្រោបពូកកៅអី និងបរិក្ខារខាងក្នុងជាដើម។
តាម Car Buzz បានឲ្យដឹងថា សម្រាប់ Defender 130 Valiance នេះ Heritage គ្រោងផលិតចេញដំបូងតែ ៥ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ផ្ដើមពី ១៦៦ ២០០ ដុល្លារទៅ អាចឡើងចុះអាស្រ័យតាមការតម្រូវឲ្យ custom បន្ថែមពីអតិថិជន តែ Heritage ក៏មាន version ខ្មៅសុទ្ធមួយទៀតដែរ ជាមួយតម្លៃរាងធូរថ្លៃជាងចាប់ផ្ដើមពី ១៥២ ៩០០ ដុល្លារទៅ។
អត្ថបទ៖ Andra
ប្រភព៖ Car Buzz
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???