កាលពីថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ ២០២៥ ក្រុមហ៊ុនរថយន្តអគ្គីសនី AION Cambodia បានធ្វើសន្និសីទការសែតដើម្បីបកស្រាយចម្ងល់មហាជនអំពីពាក្យថា “ការធានាពេលពេញមួយជីវិត” ។
គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន GAC AION NEW ENERGY CO., LTD. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី (EVs)។ ក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនបទសម្ពន្ត័របស់ GAC Group ដែលមានឈ្មោះល្បីនៅប្រទេសចិន និងជាក្រុមហ៊ុនយក្ស ដែលមានមន្ទីពោសោធន៏ផ្ទាល់ខ្លួន ផលិតគ្រឿងបង្គំ និងអាគុយខ្លួនឯង១០០%។ ក្នុងគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនីទាំងនៅចិន និងទូទាំងពិភពលោក ក្រុមហ៊ុន GAC AION បានផលិតផលរថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបចុងក្រោយ AI គុណភាព និងសុវត្តិភាព ទើបធ្វើអោយក្រុមហ៊ុន GAC AION មានការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសចិន និងទូទាំងពិភពលោក។ លើសពីនេះទៅទៀតក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ហើយរថយន្តនេះគឺតំណាងអោយមុខមាត់របស់ប្រទេសចិន។
លក្ខខណ្ឌការធានារយៈពេលពេញមួយជីវិត:
1) លក្ខខណ្ឌធានាពេញមួយជីវិត៖ ដោយពាក្យ "មួយជីវិត" ការធានាមានប្រសិទ្ធភាពរហូតបានសម្រាប់តែម្ចាស់មួយប៉ុណ្ណោះ ដែលបានធ្វើការទិញផ្ទាល់ពីក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ដោយទទួលបានកាតការធានាផ្ទាល់ចេញពីក្រុមហ៊ុន ហើយរថយន្តប្រើប្រាស់ក្នុងគោលបំណងសម្រាប់ជាលក្ខណៈគ្រួសារ គ្មានការប្រើប្រាស់ជាការរកស៊ីបែបពាណិជ្ជកម្ម ធ្វើការផ្ទេរទៅឱ្យម្ចាស់ថ្មី ឬលក់បន្តបាននោះទេ។
1. ការធានាទៅលើប្រព័នអគ្គីសនីតង់ស្យុងខ្ពស់ (HIGH VOLTAGE SYSTEM) ដែលមានដូចជា៖ ម៉ូទ័រ អាគុយ ឬ BOARD បញ្ជារ ECU ដែលជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី គឺមានការធានា “ពេញមួយជីវិត”។
2. ការធានាលើតួរថយន្ត៖ មានការធានា ៨ឆ្នាំ ឬ ១៦មុឺនគីឡូម៉ែត្រ។
3. ការធានាលើទ្វារស្លាប៖ សោរស្រូបអគ្គីសនី, កៅស៊ូការពារគៀប, បូមទប់ជំនួយ, កញ្ចក់ទ្វារ, ផ្ទាំងទ្វារខាងក្រៅ និងផ្ទាំងទ្វារខាងក្នុងមានការធានា ៨ឆ្នាំ ឬ ២៤មុឺនគីឡូម៉ែត្រ។
4. ការធានាលើគ្រឿងបន្លាស់ងាយខូច៖
§ តម្រងម៉ាស៊ីនត្រជាក់ ស្បែកហ្វ្រាំ អំពូលភ្លើង និងផ្លិតទឹក មានការធានាត្រឹមតែ ៦ខែ ឬ ១មុឺនគីឡូម៉ែត្រ។
§ អាគុយដេរ12V និងសំបកកង់រថយន្ត មានការធានាត្រឹមតែ ១ឆ្នាំ ឬ ២មុឺនគីឡូម៉ែត្រ។
2) លក្ខខណ្ឌលក់បន្តមានការធានា៖ ម្ចាស់ទី១ដែលបានធ្វើការទិញផ្ទាល់ពីក្រុមហ៊ុន អេច អេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក បានធ្វើគ្រប់លក្ខខណ្ឌ គឺមានសិទ្ធិលក់បន្តរ និងកាត់ឈ្មោះទៅម្ចាស់ទី២ (ម្ចាស់ទី១ចេញថ្លៃឯកសារ និងថ្លៃកាត់ឈ្មោះ) ហើយក្រុមហ៊ុននឹងធ្វើការធានាបន្តជូនបន្តទៅម្ចាស់ទី២ក្រោយការដំណើរការរួចរាល់ 3ថ្ងៃ ហើយការធានារយៈពេល៨ឆ្នាំ ឬ ២០មុឺនគីឡូម៉ែត្រ។
3) លក្ខខណ្ឌការធានា: នៅក្នុងការធានានេះ, ប្រសិនបើមានបញ្ហាមួយណាដែលកើតឡើងពាក់ព័ន្ធនឹងម៉ូទ័រ អាគុយ ឬ Board បញ្ជារ ECU (ECU គឺជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី) អតិថិជនទទួលការជួសជុល ឬ ប្តូរថ្មី ដោយមិនតម្រូវអោយបង់ប្រាក់បន្ថែម។
4) ការជួសជុលក្រៅការធានា:
1. ប្រសិនបើអតិថិជនយករថយន្តទៅជុសជុលនៅក្រៅពីក្រុមហ៊ុន ឬ ដៃគូសហការរបស់ក្រុមហ៊ុន ក្នុងករណីមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងម៉ូទ័រ អាគុយ ឬ Board បញ្ជារ ECU (ECU គឺជាខួរក្បាលបញ្ជារទៅលើរថយន្តអគ្គិសនី) ក្រុមហ៊ុននឹងធ្វើការបញ្ឈប់លើការធានា។
2. ក្រុមហ៊ុននៅតែទទួលជុសជុលជូនអតិថិជន តែតម្រូវអោយបង់ប្រាក់បន្ថែមសម្រាប់ការជួសជុលទៅលើការខូច ជាមួយថ្លៃគ្រឿងបន្លាស់ក្នុងករណីជាក់ស្តែង។
3. ប្រសិនបើក្រុមហ៊ុនរកឃើញថាអតិថិជនមិនបានមកតាមការណាត់សម្រាប់សេវាកម្មជាង ឬ ដោយសារតែការប្រើប្រាស់មិនត្រឹមត្រូវ ក្នុងអំឡុងពេលធានា អតិថិជនតម្រូវអោយបង់ប្រាក់បន្ថែមសម្រាប់ការជួសជុលទៅលើការខូច ជាមួយថ្លៃគ្រឿងបន្លាស់ក្នុងករណីជាក់ស្តែង។
5) ការជួសជុលឥតគិតថ្លៃ: General Check Up មានរយៈពេល ៣ឆ្នាំ ឬ ៥មុឺនគីឡូម៉ែត្រ។
ក្រុមហ៊ុនមានការធានាទៅតាមម៉ាក និងម៉ូដែលផ្សេងៗពីគ្នាដូចជា៖
1. រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង ២០មុឺនគីឡូម៉ែត្រ។
2. រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល v PREMIUM ឬ V LUXURY មានការធានា រយៈពេល ៨ឆ្នាំ និង ២4 មុឺនគីឡូម៉ែត្រ។
3. រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HT PREMIUM ឬ HT LUXURY មានការធានា រយៈពេល ពេញមួយជីវិត។
អត្ថបទពាណិជកម្ម (Sponsored)
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024