Acura TLX ជាប្រភេទឡាន Sedan បែបស្ព័រ នឹង Luxury ដ៏ពេញនិយមមួយដែលផលិតដំបូងនៅឆ្នាំ២០១៥ ដល់២០២០ ចាត់ជាជំនាន់ទី១ នឹងពីឆ្នាំ២០២១ ដល់២០២៤ ចាត់ជាជំនាន់ទី២ ។
Acura ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ជប៉ុន Honda ដើម្បីប្រកួតប្រជែងទីផ្សារអាមេរិក អឺរ៉ុប មិនខុសគ្នាពី Toyota បង្កើត Lexus នោះទេ។
TLX សម្រាប់ឆ្នាំ២០២៤ ទោះបីជាមិនទាន់ប្ដូររាងទាំងស្រុង ឬផ្លាស់ប្ដូរអ្វីធំដុំក៏ដោយ ប៉ុន្ដែ រូបរាងដ៏ទាក់ភ្នែកបែកស្ព័ររបស់វា គួមផ្សំនឹងកម្លាំង Performance ជាមួយភាពទំនើបផងនោះ មិនអាចធ្វើឲ្យគេមិនចាប់អារម្មណ៍បានឡើយ។
ចំពោះឆ្នាំ២០២៤ Acura TLX ភ្ជាប់មកជាមួយជម្រើសម៉ាស៊ីន ២ប្រភេទ នឹងអមដោយ Trim/Option ចំនួន ៣ ដូចជា Technology, A-Specs នឹង Type-S ជាមួយតម្លៃថ្មីខ្លាញ់គោនៅទីផ្សារអាមេរិកចាប់ពី ៤៦,៩១៥ដុល្លារ ដល់ ៥៨,៩១៥ដុល្លារ។
Technology នឹង A-Specs បំពាក់ម៉ាស៊ីន Turbo ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ២៧២សេះ កម្លាំងរមួល ២៨០ផោនហ្វីត រត់ដោយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ជាមួយសន្ទុះល្បឿនពី ០ទៅ ១០០គីឡូម៉ែត្រប្រើពេល ៥.៩វិនាទី នឹងស៊ីសាំងខ្ទង់ ៧លីត្រជាង ទៅ ១០លីត្រជាងក្នុង ១០០ គីឡូម៉ែត្រ។
ចំណែកម៉ាស៊ីន High Performance នៅលើ Type-S ទំហំ ៦ស៊ីឡាំង ៣.០លីត្រ Turbo ផលិតកម្លាំងបានដល់ទៅ ៣៥៥សេះ កម្លាំងរមួល ៣៥៤ផោនហ្វីត ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេល ៤.៩វិនាទី ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១២លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ប្លុកខាងក្នុង មិនសាមញ្ញឡើយ បំពាក់កៅអីស្បែកប្រណិត ២ជួរ ជាមួយផ្ទៃទទឹងដល់ទៅ ១៩១១ម.ម ទូលាយល្អណាស់ អាចជិះបាន ៥នាក់មិនចង្អៀតឡើយ។
បើនិយាយពីភាពទំនើប និងបរិក្ខាដែលបំពាក់នៅលើ Type-S មានដូចជា៖ យាន់កង់ ២០អ៉ីង បំពាក់ហ្វ្រាំងប្រភេទ Brembo ជាមួយជើងក្រោម Adaptive Suspension កន្ទុយត្រី Spoiler ប្រភេទកាបូន រូបរាងតួរខ្លួនកាន់តែស្ព័រ ជាមួយទម្រង់ Aerodynamic ល្អ។
មុខងារបញ្ជាឆេះពីចម្ងាយ ខាងក្នុងបំពាក់អេក្រង់ថាច់ ១០.៥អ៉ីង Surround view Camera កៅអីក្ដៅត្រជាក់នៅជួរមុខ និងជួរក្រោយមានមុខងារកម្ដៅ កញ្ចក់កាត់ចំណាំងផ្លាត Wireless Charge Speaker ១៧គ្រាប់ ជាមួយមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ Acura TLX Type-S ទទួលបានមួយកញ្ចប់ដ៏ទំនើបចុងក្រោយរបស់ Honda ផងដែរ៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ