កាលពីពេលថ្មីៗ Aion Cambodia ដែលជាក្រុមហ៊ុនរថយន្ដអគ្គិសនីឈានមុខគេនៅកម្ពុជា បានអបអរសាទរពិធីបើកសម្ពោធជាផ្លូវការ នៅកំពូលរថយន្តអគ្គិសនីដ៏ទំនើបម៉ូឌែល HYPTEC HT នឹង AION V ស៊េរី 2025។
ក្រោមមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយវត្តមានថ្នាក់ដឹកនាំ AION Cambodia និង នាយកគ្រប់គ្រងទូទៅនៃ AION ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ រាជធានីភ្នំពេញ ជាមួយវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
បច្ចុប្បន្ន Aion Cambodia កំពុងចរាចរណ៌រថយន្ដអគ្គិសនីនៅលើទីផ្សារស្រុកខ្មែរស្រាប់ផង ម្យ៉ាង ដោយមានការគាំទ្រពីសំណាក់អតិថិជន និងការជំរុញពីរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តឲ្យផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរពីរថយន្តថាមពលឥន្ធនៈផូស៊ីលទៅកាន់ រថយន្តថាមពលអគ្គិសនីឬថាមពលបៃតងក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ក្នុងស្មារតីរួមចំណែកដល់ការការពារបរិស្ថានកម្ពុជា និងពិភពលោក ហើយថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និង ពង្រឹងសន្តិសុខថាមពល។
ទើបថ្មីៗនេះ Aion Cambodia បានបន្ដនាំចូលរថយន្ដអគ្គិសនីពីរម៉ូឌែលបន្ថែមទៀត ដែលជាកំពូលរថយន្តស្ព័រទំនើប ម៉ូឌែល AION Hyptec HT នឹង AION V ស៊េរីឆ្នាំ2025 ជាមួយលក្ខណៈពិសេសប្លែក គុណភាពខ្ពស់ ទំនើប ជាមួយសមត្ថភាពខ្លាំង នឹងតម្លៃធូរសមរម្យផងដែរ។
ជាក់ស្ដែង ម៉ូឌែល Aion Hyptec HT ដែលជាស៊េរីថ្មីជំនាន់ចុងក្រោយ បានបំពាក់អាគុយជំនាន់ចុងក្រោយ ដែលមានសមត្ថភាពចុះទឹកបានជម្រៅដល់ទៅ ១ម៉ែត្រ ក្នុងរយៈពេល ៣០នាទីដោយគ្មានបញ្ហា ជាមួយសមត្ថភាពរត់បានចម្ងាយឆ្ងាយ ៦៧០គីឡូម៉ែត្រ រាល់ការសាកថ្មពេញមួយ។
Hytech HT ជាឡានអគ្គិសនីដ៏ទំនើបជាមួយរូបរាងការឌីស្សាញប្លែក ដោយបំពាក់ទ្វាបើកត្រដាងឡើងលើប្រភេទ Gull Wing Door អមដោយចង្កៀង Diamond Cut Headlight ទៅតាមទម្រងគ្រាប់ពេជ្រ មើលទៅ Luxury តែម្ដង។
ចំពោះកាបីនខាងក្នុង មានភាពធំទូលាយ ជាមួយកៅអីដ៏ទំនើប ដែលគេអោយឈ្មោះថា First Class Cabin ដំបូលបើក Panoramic ប្រព័ន្ធម៉ាស៊ីនត្រជាក់ភ្ជាប់មកជាមួយទឹកអបចំនួនបីប្រភេទ អស់កម្វល់រឿងខ្លិនមិនល្អ ដែលផ្ដល់ផាសុកភាពក្នុងការធ្វើដំណើរ ជាមួយ Speaker ដល់ទៅ ២២គ្រាប់ នឹងមុខងារពិសេសៗជាច្រើផ្សេងទៀត។
ចំពោះតម្លៃវិញ Hytech HT មានតម្លៃពេញ ៧១,៨៨៨ដុល្លារ ខណៈតម្លៃពិសេសសម្រាប់អតិថិជនដំបូងដែលចំនួនមានកំណត់សល់ត្រឹម ៦៨,៨៨៨ដុល្លារប៉ុណ្ណោះ ជាមួយការធានាចេញពីក្រុមហ៊ុន ១ជីវិត្តតែម្ដង។
ចំណែកម៉ូឌែល Aion V មានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ប្រើអាគុយជំនាន់ចុងក្រោយ សាកថ្មមួយពេញអាចរត់បាន ៦៥០គីឡូម៉ែត្រ។
កាឌីស្សាញតាមទម្រង់អនាគត់ បំពាក់ជាមួយដំបូលបើក Panoramic កៅអីមាស្សា មានទូក្លាសេ ក្ដៅត្រជាក់ Speaker Surround Sound ជាមួយមុខងារបច្ចេកវិទ្យាដ៏ទំនើបសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់ ម៉ូឌែល Aion V មានតម្លៃត្រឹមតែ ៤២,៨៨៨ដុល្លារប៉ុណ្ណោះ ជាមួយសមត្ថភាព គ្រឿងបង្គំ អមដោយបច្ចេវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ផងដែរ។
សម្រាប់តម្លៃ ក៏ដូចជាព័ត៍មានទូទៅ អំពីរថយន្ដ បងប្អូនអាចទំនាក់ទំនងបន្ថែមផ្ទាល់ ជាមួយក្រុមហ៊ុនបាន តាមរយៈ លេខខាងក្រោមនេះបាន៕
លេខទូរសព្ទ 061 933 333 | 087 929 333
AION Channel: https://linktr.ee/aioncambodia
https://www.facebook.com/share/v/1ENix8zDG5/
អត្ថបទពាណិជកម្ម (Sponsored)
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!