លោក Akio Toyoda ប្រកាសសម្រាកពីដំណែងអគ្គនាយក ក្រុមហ៊ុន Toyota នៅខែ មេសា ខាងមុខនេះ ក្រោយពីគ្រប់គ្រង ១៣ ឆ្នាំ

អ្នកទស្សនា
129
0/ AKlasseAuto Promotion
han.jpg

តាមការចុះផ្សាយពី CNBC បានឲ្យដឹងថា លោក Akio Toyoda បានសម្រេចសម្រាកពីដំណែងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្ដយក្ស Toyota នៅថ្ងៃទី ១​ ខែ មេសា ឆ្នាំ ២០២៣ នេះ ដោយលោក Koji Sato ប្រធានក្រុមហ៊ុន Lexus បច្ចុប្បន្ននឹងឡើងគ្រប់គ្រងបន្ដ។ 

<i>លោក Koji Sato ប្រធានក្រុមហ៊ុន Lexus (ខាងឆ្វេង), លោក Akio Toyoda (ខាងស្ដាំ)&nbsp;</i>
លោក Koji Sato ប្រធានក្រុមហ៊ុន Lexus (ខាងឆ្វេង), លោក Akio Toyoda (ខាងស្ដាំ) 

បើយោងតាមសម្ដីរបស់ លោក Akio នៅក្នុង សន្និសិទកាសែត កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល មួយទសវត្សជាង ដែលគាត់បម្រើការងារជាអគ្គនាយកក្រុមហ៊ុន Toyota នេះ គាត់បានជួបនូវផលវិបាកជាច្រើន ទាំងការងារផ្ទៃក្នុង និងឧបសគ្គពីខាងក្រៅ ព្រមទាំងការរិះគន់ ផ្សេងៗ លើការដឹកនាំរបស់គាត់ផងដែរ ដូច្នេះហើយ លោកសង្ឍឹម ថា ក្នុងរយៈពេលមួយទស្សវត្សនេះ លោកបានកសាងគ្រឹះរឹងមាំមួយឲ្យ Toyota បន្ដអភិវឌ្ឍខ្លួនទៅមុខទៀត។ 

t.jpg

ទាក់ទងជាមួយនឹងបញ្ហានេះ អ្នកវិភាគព័ត៌មាន សន្និដ្ឋានថា វាអាចបណ្ដាលមកពីស្ថានការណ៍ការផ្លាស់ប្ដូរ ឧស្សាហកម្មយានយន្ដអគ្គិសនី ដែលកំពុងតែមានប្រជាប្រិយភាពពេលបច្ចុប្បន្ន ដោយគ្រប់ក្រុមហ៊ុនផលិតរថយន្ដជុំវិញ ពិភពលោក បង្វែរទិសផ្ដោតលើការផលិតរថយន្ដអគ្គិសនីច្រើន​ នៅឡើយតែ Toyota ដែលមានសកម្មភាពតិចជាងគេ ខណៈធ្លាប់ជា ក្រុមហ៊ុននាំមុខលើរថយន្ដគ្រប់ប្រភេទ ជាពិសេសរថយន្ដហាយប្រ៊ីត ហើយការផ្លាស់ប្ដូរថ្មី នេះ នឹងជួយឲ្យ Toyota ផ្ដោតការយកចិត្តទុកដាក់លើផលិតកម្មរថយន្ដអគ្គិសនីឲ្យបានច្រើនជាងមុន។  

<i>គម្រោងផលិតឡានអគ្គិសនី ទាំង ៣០ ម៉ូដែល របស់ Toyota&nbsp;</i>
គម្រោងផលិតឡានអគ្គិសនី ទាំង ៣០ ម៉ូដែល របស់ Toyota 

សូមជម្រាបថា ការសម្រាកពីដំណែងអគ្គនាយកនេះ មិនមែនមានន័យថា លោក Akio នឹងចូលនិវត្តន៍នោះទេ តែលោកនឹងផ្លាស់ប្ដូរទៅជាប្រធាន board វិញ ខណៈប្រធាន board បច្ចុប្បន្ន លោក Takeshi Uchiyamada នឹងផ្លាស់ប្ដូរជាសមាជិក board ត្រៀមខ្លួនសម្រាប់ចូលនិវត្តន៍ រីឯ លោក Koji Sato អនាគតអគ្គនាយកថ្មី នឹងទទួលបន្ទុករឿងកិច្ចការប្រតិបត្តិនៅក្នុងក្រុមហ៊ុន។ 

គួររំឭកថា លោក Akio Toyota ជាចៅរបស់ស្ថាបនិកក្រុមហ៊ុន Toyota ហើយបានទទួលគ្រប់គ្រង និងដឹកនាំ ក្រុមហ៊ុន Toyota តាំងពីខែ មិថុនា ឆ្នាំ ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ដែលគ្រោងបញ្ចប់អណ្ណត្តិនៅខែ មេសា ឆ្នាំ ២០២៣​ នេះ គិតទៅមានរយៈពេល (ជិត) ១៣ ឆ្នាំ។ 

ប្រភព៖ CNBC 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More