All-New GX 550 ត្រូវបាន Lexus បញ្ចេញជាផ្លូវការកាលពីខែ មិថុនា ឆ្នាំ២០២៣ កន្លងមក ជាមួយរូបរាងថ្មីផ្លាស់ប្ដូរថ្មីទាំងស្រុង តែតម្លៃមិនទាន់បង្ហាញនៅឡើយ។ ទើបតែប៉ុន្មានថ្ងៃនេះ Lexus សម្រេចបញ្ចេញតម្លៃជាផ្លូវការត្រៀមដាក់លក់នៅដើមឆ្នាំ២០២៤នេះ អមជាមួយ Trim/Option ចំនួន ៦ ដូចជា៖
Premium, Premium Plus, Luxury, Luxury Plus, Overtrail និង Overtrail Plus ដែលមានតម្លៃចាប់ពី ៦៤,២៥០ដុល្លារ ដល់ ៨១,២៥០ដុល្លារ សម្រាប់ទីផ្សារអាមេរិក។
All-New GX 550 មានទម្រង់ជា Boxy Design រាងជ្រុងៗ បែប Off-Road ដែលប្រើប្រាស់គ្រោងឆ្អឹងជំនាន់ថ្មីដ៏រឹងមាំប្រភេទ GA-F ស័ក្កិសមបំផុតសម្រាប់ដំណើរបែបផ្សេងព្រេងសម័យថ្មី។
GX ជំនាន់ទី៣នេះ ជាប្រភេទឡាន SUV ៧កៅអី ទ្វា៥ ដែលមានប្រវែងតួខ្លួនសរុប ៤,៩៥០ម.ម ទទឹង ១,៩៨០ម.ម កម្ពស់ ១,៨៦៥ម.ម ជាមួយទម្ងន់ជាង ២តោនឯណោះ។
ផ្លែកប្លុកម៉ាស៊ីន GX មានពីរជម្រើសដូចជា៖ ម៉ាស៊ីន Twin Turbo ៦ស៊ីឡាំង ចំណុះ ៣.៤លីត្រ ផលិតកម្លាំងបាន ៣៤៩សេះ កម្លាំងរមួល ៤៧០ផោនហ្វីត រតដោយប្រអប់លេខ ១០វគ្កអូតូ បង្វិលកង់ដោយ ប៉ុង២ 4WD ជំនួយបន្ថែមដោយប្រព័ន្ធ Multi-Terrain Select និងកាប់ពីតាស់ សម្រាប់ជំនួយដល់ការបើកបរទៅតាមស្ថានភាពផ្លូវជាដើម។
ចំណែកម៉ាស៊ីនមួយប្រភេទទៀតជា កូនកាត់ Hybrid I-Force Max turbo ទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ អាចផលិតកម្លាំងបាន ៣២៨សេះ អមជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរ GX 550 ទទួលបានកញ្ចប់ Lexus Safety System+ 3.0 ជាស្ដង់ដារតែម្ដង។
ផ្ទៃខាងក្នុងសម្រាប់ Trim/Option Premium និង Luxury ត្រូវបានបំពាក់កៅអី ៣ជួរ ចំណែក Overtrial ជាប្រភេទកៅអី ២ជួរ ជាមួយជម្រើសកៅអី captain chairs ឬ bench ជាដើម។
និយាយជារួម ខាងក្នុងទូលាយស្រឡាស់ល្អណាស់ ទាំងកម្ពស់ និងគម្លាត សមស្រមមិនចង្អៀតឡើយ ជាមួយផ្ទៃខាងក្នុងស្ទើរគ្រប់កន្លែងស្រោបដោយស្បែកប្រណិត មើលទៅ Luxury តែម្ដង។
ក្រៅពីនឹងឃើញមានបំពាក់ កៅអីក្ដៅត្រជាក់ អេក្រង់កុងទ័រឌីជិថល ១២.៣អ៉ីង អេក្រង់ថាច់ ១៤អ៉ីងប្រភេទ Multi-Terrain Monitor រន្ធ USB-C មុខក្រោយ ប្រព័ន្ធ Wireless Charge ដំបូលបើក Panoramic ទ្វាក្រោយក្រវាស់ជើង នឹងឈ្នាន់ជើងអូតូ រន្ធដុយ AC ១២០V និងដុយភ្លើងអាចបញ្ចេញកម្លាំង ៤០០w ទៅ ១០០០w Cool Box កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត Speaker ២១គ្រាប់ប្រភេទ Mark Levinson ជាមួយមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ All-New GX 550 ស៊េរីឆ្នាំ២០២៤ មួយនេះ? អាចសាកទាយលេងៗបានថា មកដល់ស្រុកខ្មែរតម្លៃខ្ទង់ប៉ុន្មានទៅ? សម្រាប់បងប្អូនដែលមានមតិយោបល់ ឬព័ត៍មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ