Honda ជាក្រុមហ៊ុនយក្សដ៏ល្បី លំដាប់ជួរមុខមួយរបស់ជប៉ុន ហើយស្រុកខ្មែរឲ្យតែលឺថា Honda មិនថាម៉ូតូ ឬឡានទេ តែងគិតដល់ទំនុកចិត្ត នៃភាពធន់រឹងមាំសន្សំសំចៃមុនគេហើយ។ ចំពោះរថយន្តវិញ បងប្អូនដែលនិយមប្រេន Honda តែងនឹកដល់ម៉ូឌែល CR-V ព្រោះ CR-V ទទួលបានការនិយមខ្លាំងកាលពី១៥មុន មិនចាញ់ឡានផ្សេងៗឡើយ។
ធ្លាប់តែឃើញ CR-V ឆ្នាំ៩០ជាង តែថ្ងៃនេះយើងមកមើល CR-V ស៊េរីថ្មីឆ្នាំ២០២២ និង២០២៣ម្ដង ក្រោយវិវឌ្ឍន៍អស់ពេលជិត ៣០ឆ្នាំតើ Honda បានកែប្រែនឹង ដាក់គ្រឿងផ្សំអ្វីខ្លះទៅលើស៊េរីថ្មីនេះ បានជាតម្លៃហក់ដល់ក្បែរ ៥ម៉ឺនដុល្លារឯណោះ។
បើតាមប្រភពពី NcxhondaKH ដែលជា Specs សម្រាប់ស្រុកខ្មែរនោះ CR-V បំពាក់ជាមួយម៉ាស៊ីនសាំងជំនាន់ថ្មី I-VTEC ដែលជាបច្ចេកវិទ្យារបស់ Honda ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ កម្លាំងរមួល ១៨៩សេះ រត់ដោយប្រអប់លេខ CVT (៧វគ្គ) បង្វិលកង់ដោយប៉ុងមុខ FWD និងអាចថែមថយលេខដៃដោយ Paddle Shift ជាមួយកម្រិតស៊ីសាំងជាមធ្យម ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
CR-V ស៊េរីថ្មីនេះមានប្រវែង ៤៥៧១ម.ម ទទឹង ១៨៥៥ម.ម កម្ពស់ ១៦៥៧ម.ម ពីដីមកបាត ១៩៨ម.ម ជាមួយនឹងទម្ងន់ ១.៥តោន។
ចំពោះរូបរាង ការឌីស្សាញពីមួយជំនាន់ទីមួយជំនាន់ថ្មីប្លែកគួរសម សម្រាប់ឆ្នាំនេះដែរផ្ទៃខាងមុខបំពាក់ សំណាញ់បែបសំបុកឃ្មុំលើក្រោម រំលិចដោយកាងពណ៌ខ្មៅ ចំណែកចង្កៀងវិញប្រើប្រភេទ LED បំភ្លឺផ្លូវច្បាស់ល្អ អមដោយភ្លើង Day time និងពិលកាងជា LED សម្រាប់ស្ដុបក្រោយវិញក៏ប្រើ LED ដែរមានរាងជាអក្សរ L ដែលមើលទៅស្អាត ប្លែក និងបែបស្ព័រ។
គួបផ្សំជាមួយយាន់កង់ទំហំ ១៨អ៉ីង បំបាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS, ជាមួយនឹងប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធទំលំនឹង ការពារក្រឡាប់ VSA, ប្រព័ន្ធជំនួយពេលឡើងចំណោត HSA, និងព្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គ ESS ជាដើម ដែលធ្វើឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់។
ចូលមកខាងក្នុងវិញ CR-V ជាប្រភេទឡាន Crossover SUV ទ្វា៥ បពាក់កៅអីស្បែក ២ជួរធំទូលាយគួរសម អាចជិះគ្នា ៥ ទៅ ៦នាក់បាន និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម ហើយផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងែរ។ ឃើញមានអេក្រង់តាបឡូទំហំ ៧អ៉ីងអាចភ្ជាប់ជាមួយ Apple Carplay & Andriod Auto, ជាមួយនិងកាម៉េរាក្រោយ និងមានកាមេរ៉ានៅផ្នែកត្រលោគកញ្ចក់ Land Watch ធ្វើការជាមួយសេនស័រ សម្រាប់បញ្ហាពីឧបសគ្គ ឬមានការវ៉ាជែងជាដើម។
ក្រៅពីនឹងមានដូចជា ពោងសុវត្ថិភាប ៨គ្រាប់ Smart Key ប្រព័ន្ធឆ្លាតវ៉ៃចាក់សោរអូតូពេលដើរចេញពីរថយន្ត, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, បូតុង ហ្វ្រាំងដៃអេឡិចត្រនិច, មុខងារ Brake Hold ជំនួយក្នុងការបើកបរក្នុងក្រុង និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
ចំពោះតម្លៃវិញសម្រាប់ឆ្នាំ២០២១ ដល់២០២២ ប្រភេទស្លាកលេខក្បែរ ៤ម៉ឺនដុល្លារទៅ ៤ម៉ឺនដុល្លារបន្ដិច សម្រាប់ស៊េរីថ្មីគាសគេសវិញឃើញខាងក្រុមហ៊ុនដាក់លក់ ៤៨៩០០ដុល្លារ ចំពោះតម្លៃប្រែប្រួលយ៉ាងណានោះ បងប្អូនអាចសាកសួរក្រុមហ៊ុនបាន។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Honda CR-V ស៊េរីឆ្នាំ២០២២ - ២០២៣នេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបាន៕
ដោយ៖ Bunsak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា