The All-New Sonet អាចនិយាយបានថាជាកូនកាត់ ជំនាន់ថ្មីរបស់ Kia ដែលមានការឌីស្សាញលាយបញ្ជូលគ្នាជាមួយទម្រង់បងប្អូនរួមគ្រួសារ។
Sonet ជាឡានថ្មីខ្លាញ់គោប្រភេទ Compact SUV ដែលខ្ពស់ស្រលាស់ នឹងទូលាយគួរសម ឬអាចនិយាយបានថា ធំជាងវែងជាងខ្ពស់ជាង Kia Picanto ប៉ុន្ដែតូចជាងខ្លីជាង Kia Seltos ។
Sonet ប្រើទម្រង់ឌីស្សាញតាមបែបជំនាន់ថ្មីរបស់ Kia ថ្មីប្លែកទាក់ភ្នែក ដោយផ្ទៃខាងមុខបំពាក់ភ្លើង Full LED អមដោយសំណាញ់បាណា ដែលគេថាហៅទម្រង់ Tiger-Nose Grill ចំណែកផ្ទៃខាងក្រោយមើលមិនប្រយត្នទេ អាចច្រឡំជាមួយ Kia Picanto ជំនាន់ថ្មីដោយបំពាក់ភ្លើង Full LED អូសកាត់ផ្ទៃខាងក្រោយតែម្ដង ម្យ៉ាងការឌីស្សាញលាយពីរពណ៌គឺ Two Tune ខ្មៅនឹងសរ មើលទៅស្ព័រគួរសម។
Sonet មានប្រវែងសរុប ៤០១១ ម.ម ទទឹង ១៧៩០ ម.ម កម្ពស់ ១៦១០ ម.ម កម្ពស់ពីដីមកបាតខ្ពស់គួរសមដល់ទៅ ២០៥ម.ម។
ផ្នែកប្លុកម៉ាស៊ីន Sonet ប្រម៉ាស៊ីនសាំង ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១១៣សេះ កម្លាំងរមួល ១៤៤ញូតុនម៉ែត្រ រត់ដោយប៉ុងមុខ ប្រើប្រអប់លេខ ៦វគ្គអូតូ មានជំនួយដោយ Drive Mode ដូចជា Eco, Comfort, Sport នឹង Smart ផងដែរ។
Sonet ភ្ជាប់ជាមួយយ៉ានកង់ ១៦អ៉ីញ Alloy-Wheel បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS នឹងប្រព័ន្ធទប់លំនឹងជាដើម ជាមួយកម្រិតស៊ីសាំងខ្ទង់ ៦លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ផ្នែកខាងក្នុងផ្ទៃទទឹងវែងគួរសម នឹងកម្ពស់ខ្ពស់ល្មមបែបនេះ មិនចង្អៀតឡើយ បំពាក់កៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិចផ្នែកអ្នកបើកបរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរមស។
ក្រៅពីនឹងឃើញមានឃើញមានមុខងារមួយដែលពិសេស ហើយត្រូវនឹងបរិយ៉ាកាសប្រើប្រាស់ស្រុកខ្មែរនោះគឺ កៅអីស្បែកទន់មានមុខងារត្រជាក់ Cool Seat ជាមួយរន្ធម៉ាស៊ីនត្រជាក់ក្រោយ ដែលធ្វើឲ្យការបើកបរមានផាសុកភាពស្រួលខ្លួនពេលធ្វើដំណើរ។
មិនតែប៉ុណ្ណោះឃើញភ្ជាប់មកជាមួយ កុងទ័រឌីជិថល អេក្រង់កម្សាន្ដដល់ទៅ ១០.២៥អ៉ីញ មានមុខងារ Apple CarPlay & Android Auto កាម៉េរារ៉េតាមចង្កូត ជំនួយដោយសេនស័រចូលចត ដំបូលបើក ពោងសុវត្ថិភាព ៦គ្រាប់ ជាមួយផ្ទៃខាងក្នុងស្រោមដោយស្បែក នឹងមានមុខងារពិសេសៗមួយចំនួនទៀតផងដែរ។
ចំពោះតម្លៃវិញឃើញក្រុមហ៊ុនដាក់លក់ ២៦,៥០០ដុល្លារ ជាមួយការប្រូមូសិនជាកញ្ចប់មួយចំនួនទៀត។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Sonet កូនកាត់មួយនេះ? តម្លៃប៉ុណ្ណឹង រូបរាង គ្រឿងបរិក្ខា ជាមួយភាពទំនើបដែលបំពាក់នៅលើខ្លួន Sonet សមល្មមគួរពិចារណាហើយឬនៅ? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?