ត្រកូល BT50 គឺជាកំពូល Pick Up តែមួយគត់របស់ក្រុមហ៊ុន Mazda សម្រាប់ស្រុកខ្មែរវិញឃើញមានវត្តមានតាំងពីជំនាន់ទី២ ឆ្នាំ២០១២មកម្លេះ។ សម្បូរ និងពេញនិយមមិនចាញ់ឡាន Pick Up ក្រុមហ៊ុនផ្សេងៗឡើយ។
ចូលដល់ជំនាន់ទី៣ សម្រាប់ Specs ស្រុកខ្មែរស៊េរីឆ្នាំ២០២២ Mazda បានធ្វើការផ្លាស់ប្ដូរ និងកែប្រែរូបរាងថ្មី ទាំងក្នុងក្រៅ ដែលមើលទៅកាន់តែទាក់ទាញ និងអំណាចជាងមុន។
ចំពោះតម្លៃបច្ចុប្បន្ននេះ Mazda BT50 2022 ថ្មីគាស់កេសតម្លៃ ៣៨៩០០ដុល្លារ ចំណែកប្រភេទស្លាកលេខដែលអតិថិជនប្រើហើយឃើញដាក់លក់នៅលើទីផ្សារចន្លោះពី ៣០,០០០ដុល្លារ ទៅ ៣៣,០០០ដុល្លារ អាស្រ័យលើ ពណ៌ និងភិនភាគជាក់ស្ដែង។
BT50 2022 ប្រើម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកងដោយប៉ុង២ 4WD ជំនួយដោយកាប់ពីតាស់ និងប្រព័ន្ធ Lock ប៉ុងក្រោយផងដែរ។និយាយពីកម្រិតស៊ីប្រេងវិញជាមធ្យមខ្ទង់ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ផ្នែកខាងមុខវិញ ការរចនាតាមបែប Mazda Kodo Design ថ្មីរំលិចដោយបាណាឆ្នូតៗស្រោបក្រូម ភ្ជាប់ចង្កៀងគុជ LED ដូចភ្នែកសត្វ បង្កប់ដោយភ្លើង Dimming រឹមៗសម្រាប់បើកពេលថ្ងៃ អមដោយពិលកាង LED មួយគូទៀតកាន់តែអំណាចតែម្ដង ចំណែកស្ដុបក្រោយវិញក៏ផ្លាស់ប្ដូរថ្មី ស្អាតប្លែកផងដែរ។
BT50 ជំនាន់ថ្មីនេះ មើលទៅរាងជ្រុងៗស្ព័រកាត់បែប SUV ស្លីមទាក់ទាញ ជាមួយនឹងទំហំតួរខ្លួនទាំងមូលប្រវែង ៥២៨០ម.ម ទទឹង ១៨៧០ម.ម កម្ពស់ ១៧៩០ម.ម ពីដីមកបាត ២២០ម.ម ជាមួយទម្ងន់ ២តោនឯណោះ។
ប្លុកជើងក្រោមរបស់ BT50 ប្រើប្រភេទ ស្លាបប្រជៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយជាជន្លាស់ Leaf Spring ដែលអាចទ្រទម្ងន់បានដល់ទៅជាង ១តោន និងសមត្ថភាព នៃការអូសសណ្ដោងបាន ៣.៥តោន។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញអាលុយមីញូម បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទត្រលោក ជំនួយដោយប្រព័ន្ធ ABS, EBD, EBA ជាមួយប្រព័ន្ធទប់លំនឹង TCS, ESP, DSC, RSC ប្រព័ន្ធជំនួយពេលចុះចំណោទ HDC និងសេនស័រ ៨គ្រាប់ជំនួយពេលចូលចតផងដែរ។
ចូលដល់ខាងក្នុង BT50 កែប្រែថ្មីទាំងស្រុងតែម្ដង ដោយបំពាក់កៅអីស្បែក ២ជួរអាចជិះគ្នា ៥នាក់ទូលាយគួរសម ជាមួយផ្នែកជាច្រើនទៀតស្រោបដោយស្បែក និងក្រូមផងដែរ។
ក្រៅពីនឹងក៏ឃើញបំពាក់ Smart Key ប៉ូតុង Power, អេក្រង់កុងទ័រឌីជីថល ៤អ៉ីង អេក្រង់កម្សាន្ដ ៩អ៉ីង អាចភ្ជាប់ជាមួយ Apple CarPlay & Android Auto និងកាម៉េរាក្រោយ។ ហើយអ្វីដេលប្លែកនោះគឺ មុខងារអាចបញ្ជាឆេះពីចម្ងាយ, ក្ដោបកញ្ចក់អូតូ (មុខងារ Blind Sport Monitor) រន្ធម៉ាស៊ីនត្រជាក់ក្រោយ Speaker ៨គ្រាប់ (២គ្រាប់នៅដំបូល) ប្រភេទ Surround Sound ពោងសុវត្ថិភាព ៦គ្រាប់ ជាដើម។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Mazda BT50 ស៊េរីថ្មីមួយនេះ? ចំពោះបងប្អូនណាដែលមានមតិយោបល់ និងបទពិសោធន៍ អាចចែករំលែកនៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ