Land Cruiser Series ជាប្រភេទឡាន SUV ដ៏ធន់រឹងមាំ មួយរបស់ Toyota ដែលផលិតដំបូងនៅឆ្នាំ ១៩៩០ ចាត់ជាជំនាន់ទី១ ខណៈបច្ចុប្បន្ននេះ Land Cruiser Series បានអភិវឌ្ឍន៍ នៃដំណើរការផលិតរបស់ខ្លួនចូលដល់ជំនាន់ទី ៥ចុងក្រោយនេះ ក្នុងរយៈពេល ៣៤ឆ្នាំ។
សម្រាប់បរិបទស្រុកខ្មែរវិញត្រកូល Land Cruiser ឃើញវត្តមាននៅលើដងផ្លូវមិនសូវដាច់ភ្នែកឡើយ ហើយក៏ជាឡានដែលបងប្អូនយើងតែងនិយមថា អាចបើកបរធ្វើដំណើរបានស្ទើរគ្រប់ស្ថានភាពផ្លូវតែម្ដង។
ថ្មីៗបន្ទាប់ពី Toyota បញ្ចេញកំពូល SUV Land Cruiser Series 250 មកភ្លាម សាខា Toyota Cambodia ប្រចាំនៅស្រុកខ្មែរហាក់មិននៅស្ងៀមឡើយ ក៏សម្រេចនាំចូលកំពូល SUV មួយនេះមកកាន់ទីផ្សារប្រទេសកម្ពុជាយើងតែម្ដង នឹងកំពុងបើកទទួលកក់ជាបណ្ដើរៗហើយដែរ។
ការរចនាផ្នែកខាងក្រៅ Land Cruiser Series 250 ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ដែលជាគ្រោងឆ្អឹងជំនាន់ចុងក្រោយ ដ៏រឹងមាំ ជាមួយប្រវែងសរុប ៤,៩២៥មម ទទឹង ១,៩៨០មម កម្ពស់ ១,៩៣៥មម និងប្រវែងគម្លាតកង់ ២,៨៥០មម។
ដើម្បីឆ្លើយតម នៃតម្រូវការអតិថិជន សម្រាប់ស្រុកខ្មែរយើង Toyota Cambodia បានសម្រេចនាំចូលប្រភេទម៉ាស៊ីន ២ជម្រើស ដែលមានទាំងប្រភេទសាំង នឹងម៉ាស៊ូតផងដែរដូចជា៖
១/ ម៉ាស៊ីនសាំងជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ Turbo ផលិតកម្លាំងបាន ២៨១សេះ កម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ 4WD ។
២/ ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយ ៤ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ 4WD ដែលម៉ាស៊ីនទាំងពីរប្រភេទនេះ មានសមត្ថភាពពេញលេញតែម្ដង សម្រាប់បរិបទស្រុកខ្មែរយើងនេះ។
សម្រាប់ប្រព័ន្ធជើងក្រោម The All-new Land Cruiser Series 250 បំពាក់ដោយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោងទប់លំនឹង នៅផ្នែកខាងក្រោយ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ (Rear Torque Sensing LSD) ផងដែរ។
ការរចនាផ្នែកខាងក្នុងសម្រាប់ Land Cruiser Series 250 ជំនាន់ចុងក្រោយនេះ គឺទទួលបានថ្មីទាំងស្រុងតែម្ដង ដោយបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ Head Up-Display អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ១៤ចំណុច, កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ ក៏ដូចជាព័ត៍មានលម្អិតផ្សេងៗអំពី All-New Land Cruiser Series 250 ជំនាន់ចុងក្រោយនេះ អាចធ្វើការទំនាក់ទំនង ទៅកាន់ Toyota Cambodia ផ្ទាល់បាន ដែលមានទីតាំងសាខាដូចខាងក្រោយមនេះ
សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓
សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏
សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗
សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗
អត្ថបទពាណិជ្ជកម្ម៖ Sponsored
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់