ជាឡានចំណូលថ្មីតម្លៃតែ 3ម៉ឺនដុល្លារជាង Toyota Veloz 2024 រាងស្លីម 7កៅអី ទំនើបហើយ សន្សំសំចៃខ្ពស់ទៀត

អ្នកទស្សនា
172
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

All-New Veloz 2024 ជាប្រភេទឡានចំណូលថ្មីរបស់ Toyota ដែលមានវត្តមាននៅស្រុកខ្មែរក្នុងនាមជាឡាន MPV 7 កៅអី ជាមួយលក្ខណៈពិសេសមួយចំនួន ហើយតម្លៃវិញក៏ធូរគ្រាន់បើដែរ។

Veloz មានប្រវែងសរុប 4,475 ម.ម ទទឹង 1,750 ម.ម កម្ពស់ 1,700 ម.ម ពីដីមកបាតឡាន 190ម.ម ជាមួយទម្ងន់ 1,185គីឡូក្រាម និងអាចផ្ទុកទម្ងន់បានដល់ទៅ 600គីឡូក្រាមជាងបន្ថែមទៀត។

432863018_1735625323593380_1034436610364654207_n.jpg

ចំពោះការឌីស្សាញ រូបរាងខាងក្រៅទាក់ភ្នែក នឹងអំណាចគ្រាន់បើ ជាមួយសំណាញ់ក្រឡា អមដោយចង្កៀង Full LED ប្រភេទ Auto Bi-Beam មើលទៅ Luxury ។ មិនតែប៉ុណ្ណោះ Veloz បំពាក់យាន់កង់ដល់ទៅ 17 អ៉ីងបែបស្ដ័រ បើផ្នែកខាងក្រោយវិញ ភ្លើង LED Light Bar អូសកាត់គូទក្រោយ Premium ប្លែកភ្នែកតែម្ដង។

448177062_896231142541621_6057911643232873107_n.jpg

ផ្នែកខាងក្នុងឡាន MPV 7 កៅអីមួយនេះ ទូលាយគួរសម បំពាក់កៅអី 3 ជួរ អាចជិះបាន 7-8 នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនបន្ថែមទៀត។

449278506_455444824088856_5865382903706723457_n.jpg

ក្រៅពីនឹងក៏មានប្រព័ន្ធ Smart Key អេក្រង់កុងទ័រឌីជីថល់ 7អ៉ីង អេក្រង់ថាច់ 9អ៉ីង ភ្ជាប់មុខងារ Apple CarPlay & Android Auto នឹងកាមេរា 360ឌឺក្រមួយជុំរថយន្ដ ប្រព័ន្ធសាកថ្មឥតខ្សែ Wireless Charge កញ្ចក់ចំហៀងក្ដោបអូតូ ហ្វ្រាំងដៃអេឡិចត្រនិច មុខងារ Auto Hold ជាមួយភ្លើង Ambient Light នឹងពោងសុវត្ថិភាព 6គ្រាប់ ជាដើម។ 

449408893_918432126964188_2503022826497144513_n.jpg

បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរវិញ Veloz ភ្ជាប់មកជាមួយដូចជា៖ 

  • ប្រព័ន្ធជំនួយពេលឡើយ នឹងចុះចំណោត ជាមួយប្រព័ន្ធទប់លំនឹង
  • ប្រព័ន្ធជំនួយពេលឡានចេញពីចំណត
  • ប្រព័ន្ធជូនដំណឹងពេលរថយន្ដខាងមុខចេញដំណើរ 
  • ប្រព័ន្ធភ្លើងហ្វាកូតឡើងចុះស្វ័យប្រវត្តិ 
  • ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធជូនដំណឹងការពារប៉ះទង្គិច
  • ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែង ជាមួយសេនស័រមួយជុំរថយន្ដជាដើម។
449341280_455444794088859_3297473889837223253_n.jpg

គួរបញ្ជាក់ដែរថា៖ Veloz ប្រើម៉ាស៊ីន 4ស៊ីឡាំង 1.5លីត្រ ផលិតកម្លាំងបាន 105សេះ កម្លាំងរមួល 138ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខ CVT 7វគ្គ ជំនួយដោយ Drive Mode បើកបរដូចជា៖ Eco និង Power Mode ចំពោះកម្រិតស៊ីសាំងសន្សំសំចៃណាស់ចន្លោះពី 5លីត្រ ទៅ 6លីត្រជាងប៉ុណ្ណោះ ក្នុង 100គីឡូម៉ែត្រ ជាមួយតម្លៃ Veloz 2024 ថ្មីខ្លាញ់គោ 35,900 ដុល្លារ។

449484186_918431846964216_6621064006164846980_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ All-New Veloz 2024 ថ្មីខ្លាញ់គោ 7 កៅអីមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

449344457_918432110297523_7029679417914202250_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More