កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ ថ្មីៗនេះ ក្រុមហ៊ុន THH Import & Export Co., Ltd បានរៀបចំកម្មវិធីសម្ភោធជាផ្លូវការ នូវរថយន្ដ SUV សេរីថ្មី ឆ្នាំ ២០២២ របស់ខ្លួន នោះគឺ ALL-NEW PEUGEOT 5008 SUV រួមជាមួយនឹងកម្មវិធីចាប់រង្វាន់ជាមាសសុទ្ធ ទម្ងន់ ១ គីឡូ ជូនដល់អតិថិជន ដែលបានជាវរថយន្ត PEUGEOT គ្រប់ម៉ូដែល។
ក្រុមហ៊ុន THH Import & Export Co., Ltd ជាក្រុមហ៊ុនបុត្រសម្ពន័្ធមួយរបស់ក្រុមហ៊ុន TH Group ដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្ត PEUGEOT និងគ្រឿងបន្លាស់រថយន្ត ផ្តាច់មុខតែមួយគត់ក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ2019 ពីក្រុមហ៊ុន PSA របស់ប្រទេសបារាំង។
ដោយសង្កេតឃើញថា រថយន្ត PEUGEOT កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាក្រុមហ៊ុន PEUGEOT CAMBODIA ក៏សម្រេចចិត្តធ្វើការដាក់រង្វាន់មាស សុទ្ធ ៥ គីឡូជូនដល់អតិថិជន និងអ្នកគាំទ្រ ជាការអរគុណចំពោះការស្រលាញ់រថយន្ត PEUGEOT ដោយក្រុមហ៊ុន បានរកឃើញអតិថិជនឈ្នះរង្វាន់ដំបូងគេ កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២។
ក្រលេកមកមើលពីភាពអស្ចារ្យរបស់រថយន្ត ALL-NEW PEUGEOT 5008 SUV វិញ គឺមានភាពទាន់សម័យ ទំនើប ស្រស់ស្អាត ទាក់ទាញបែបស្ពត។
ផ្នែកខាងមុខនៃរថយន្ត បានវិវត្តន៍ទៅរករចនាបទបែបថ្មី ប្លែកមិនធ្លាប់មាន តាមរយៈការ បង្កើនការកែលម្អសោភណ្ឌភាព ទំនើបបែបទាន់សម័យ និងភាពរស់រវើក។ បាណាធ្វើការឌីស្សាញថ្មី បង្ហាញបែបមានសំណាញ់ល្អិតៗ ដែលត្រូវពន្លឺវាប្រៀបបីដូចជាគ្រប់ពេជ្យរត់ប្រដេញជាមួយពន្លឺភ្លើង ទាក់ទាញ ខណៈរក្សាបានភាពសាមញ្ញាតែមានស៊ីវិល័យ ថ្លៃថ្នូរ។ ចង្កៀងហ្វាមុខក៏ត្រូវបានរចនាថ្មីដើម្បីឱ្យកាន់តែមានភាពស្វាហាប់ និងមានបំពាក់បច្ចេកវិទ្យា LED។
ងាកទៅផ្នែកខាងក្រោយវិញ មានភ្លើងស្ដុបក្រោយ ដែលបានកែលម្អថ្មីមានបំពាក់នូវបច្ចេកវិទ្យា LED ពេញលេញ ដែលបង្ហាញនូវក្រញ៉ាំ 3D ចេញពន្លឺដ៏ភ្លឺច្បាស់ ដែលមានលក្ខណៈប្លែកពីគេរបស់ PEUGEOT ។
បន្ថែមពីនេះ ផ្នែកខាងក្រៅនេះក៏មានលក្ខណៈពិសេសដូចជា ៖
នៅក្នុងរថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV បំពាក់ច្ចេកវិទ្យា PEUGEOT Digital i-Cockpit® មានកាសឌីជីថលទំហំ 12.3 អ៊ីង ដែលអាចសេរ៉េតាមបំណង មានដៃចង្កូតតូចសម្រាប់បង្កើនសក្ដានុពលនៃការបើកបរ និងបំពាក់នូវអេក្រង់ថាច់ស្រ្គីនថ្មីនៅចំកណ្តាលតាប្លូ មានទំហំ 10 អ៊ីញកម្រិតច្បាស់ត្រជាក់ភ្នែក ។
លើសពីនេះ វា ក៏បានភ្ជាប់មកជាមួយនូវសោព្យាណូដ៏ប្រណិតចំនួនប្រាំពីរ - "មុខងារបិទ/បើក" ដែលអនុញ្ញាតឱ្យចូលប្រើដោយផ្ទាល់ និងជាអចិន្ត្រៃយ៍ទៅកាន់មុខងារផាសុកភាពសំខាន់ៗ៖ អូឌីយ៉ូ ម៉ាស៊ីនត្រជាក់ រុករកដោយបញ្ជាជាសំឡេង កំណត់យានយន្ត ទូរស័ព្ទ កម្មវិធីទូរស័ព្ទ និងភ្លើងសញ្ញាព្រមានគ្រោះថ្នាក់។ ក្នុងនោះ វាក៏ភ្ជាប់មកជាមួយមុខងារថ្មីសាកថ្មស្មាតហ្វូនឥតខ្សែ ដែលមានទីតាំងនៅចំកណ្តាលតាប្លូ ហើយបំពាក់ប្រព័ន្ធស្តង់ដារ Apple CarPlay® និង Android Auto™។
លក្ខណៈពិសេសខាងក្នុងរថយន្តរួមមាន៖
ALL-NEW PEUGEOT 5008 SUV ក៏បំពាក់នូវឧបករណ៍ជំនួយការបើកបរជំនាន់ចុងក្រោយ និងឧបករណ៍ជំនួយអ្នកបើកបរ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យារបស់រថយន្តនេះ រួមមាន៖
សម្រាប់ការគ្រប់គ្រងរថយន្ត វិញ គឺអស្ចារ្យ ដោយភ្ជាប់មកជាមួយនូវមុខងារផាសុកភាពក្នុងការបើកបរកម្រិតកំពូល ធានាបាននូវភាពរីករាយក្នុងការបើកបរដ៏ល្អឥតខ្ចោះ និងនៅតែអាចបត់បែនបានយ៉ាងល្អឥតខ្ចោះ។
ALL-NEW PEUGEOT 5008 SUV ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 1.6L Twin Scroll Turbo High Pressure (THP) ផ្តល់កម្លាំង 165 សេះ និងកម្លាំងបង្វិល 240 Nm ។ ម៉ាស៊ីន turbocharged ត្រូវបានផ្គូផ្គងជាមួយប្រអប់លេខអូតូប្រាំមួយវគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ 2WD។
គួរបញ្ជាក់ផងដែរថា រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះត្រូវបានដំឡើងនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun រដ្ឋ Kedah ក្នុងប្រទេសម៉ាឡេស៊ី ដែល ឆ្លងកាត់ការធ្វើតេស្តភាពធន់ និងការធ្វើតេស្តគុណភាពនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការបានល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និងបំពេញតម្រូវការរបស់អតិថិជននៅទូទាំងអាស៊ីអាគ្នេយ៍។ រួមគ្នាជាមួយម៉ូដែល THE ALL PEUGEOT 5008 SUV រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីបានឆ្លងកាត់ការសាកល្បងចម្ងាយ 300,000 គីឡូម៉ែត្រដោយជោគជ័យនៅក្នុងលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានផ្សេងៗគ្នានៅក្នុងតំបន់។
រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីបានមាន 4 ពណ៌ រួមមាន៖
រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីមានតម្លៃសមរម្យ អាចរកទិញបានអាគារតាំងបង្ហាញ PEUGEOT Cambodia នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង Lion Care របស់ក្រុមហ៊ុន PEUGEOT Cambodia ដែលមានការធានារយៈពេល 5 ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងការរថែទាំ 5 ឆ្នាំ ឬ 100,000 គីឡូម៉ែត្រផងដែរ។
សម្រាប់ព័ត៌មានលំអិតបន្ថែមទំនាក់ទំនង៖
☎️ 𝟎𝟕𝟔 𝟕𝟑 𝟖𝟒 𝟑𝟔𝟖
⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh
🎯ទីតាំងក្រុមហ៊ុន: bit.ly/3jrXAtI
💬ឆាតសួរព័ត៌មាន: t.me/PeugeotSupport
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង