កូនឡានអគ្គិសនី កូនកាត់អ៊ីតាលី-ហុងកុង ធ្វើចេញម៉ាស៊ីនព្រីន 3D ឈ្មោះថា XEV YOYO រាងតូចសម្រាប់ជិះក្នុងក្រុង ជាមួយសមត្ថភាពមិនអន់ជាងឡានអគ្គិសនីល្បីៗនានា និងតម្លៃខ្ទង់ ១៥០០០ ដុល្លារជាង។
តាមការឲ្យដឹងពី Vmax ថា XEV YOYO នេះជាកូនឡានអគ្គិសនីព្រីន 3D ប្រភេទ mini EV សម្រាប់ប្រើប្រាស់ក្នុងក្រុង ឬហៅថា urban micromobile មានទំហំខ្លួនតូចស្ទើរពាក់កណ្ដាលឡានធម្មតា ដែលបណ្ដោយប្រវែង ២.៥៣ ម, ទទឹង ១.៥០ ម, និង កម្ពស់ ១.៥៦ ម អាចជិះបានគ្នា ២ នាក់ ដែលការរចនាផ្នែកខាងក្រៅស្រដៀងនឹង Smart Fortwo តែលេងស្ដាយបែប កូនឡានតុក្កតា មើលទៅតូចច្រឡឺងសក្ដិសមសម្រាប់ជិះក្នុងក្រុងប្រចាំថ្ងៃ។
សម្រាប់សមត្ថភាពរបស់វាវិញ XEV YOYO បំពាក់ម៉ូទ័រអគ្គិសនី synchronous motor ៧.៥ kW និងថ្ម លីចូម-ផូស្វាត (LFP) ថាមពល ១០.៤ kWh ដែលធ្វើឲ្យវាអាចរត់បាន ១៧២ គម រាល់ពេលសាកពេញម្ដង ចំណុចគួរឲ្យចាប់អារម្មណ៍គឺថ្មរបស់វាស្ថិតនៅផ្នែកខាងក្រោយនៃរថយន្ដ ដែលអាចឲ្យអ្នកជិះដកផ្លាស់ប្ដូរក៏បាន សាកបញ្ចូលថាមពលធម្មតាក៏បាន ព្រមទាំងអាចរត់បានល្បឿនដល់ ៩០គម ក្នុងមួយម៉ោង។
ថ្វីត្បិតតែមានរាងតូច តែផ្នែកខាងក្នុង ត្រូវបានរចនា បែប minimalist មិនមានបរិក្ខារបំពាក់រញ៉េរញ៉ាយច្រើន ដែលទូលាយសម្រាប់អ្នកជិះ ពីរនាក់ និងលេងពណ៌៌ខាងក្នុងសមរម្យមិនអាប់ពេក មិនឆើតពេកស៊ីគ្នានឹងពណ៌ខាងក្រៅ មានអេក្រង់ឌីជីថល ទំហំ ៧ ទៅ ១០ អិង អាចភ្ជាប់ជាមួយ smartphone និងប្រព័ន្ធ Apple Car Play និង Android Auto ឥតខ្សែ ព្រមទាំងមានដំបូលបែប panoramic ផងដែរ។
XEV YOYO ត្រូវបានចែកចេញជា ៤ trim level ដូចជា Yoyo Easy, Yoyo City, Yoyo Tech, និង Yoyo Premium ដែលមានតម្លៃ ចាប់ពី ១៥ ៤៥៦ ទៅ ១៧ ៦៨០ ដុល្លារ តាមការឲ្យដឹងពី Car News China និងគ្រោងចេញលក់ក្នុងទីផ្សារប្រទេសចិន និងអីតាលីនៅពាក់កណ្ដាលខែ កញ្ញា ឆ្នាំ ២០២៣ នេះ។
ប្រភព៖ Vmax
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី