កាលពីពេលថ្មីៗនេះ Audi បានបើកបង្ហាញគម្រូរថយន្ដអគ្គិសនី បច្ចេកវិទ្យាខ្ពស់ មួយម៉ូដែលទៀត ជាកូនពៅនៃគ្រួសារត្រកូល Sphere មានឈ្មោះថា Audi Activesphere ជាប្រភេទ off-road crossover រូបរាង Sleek សង្ហារ ជាពិសេស ប្រើបច្ចេកវិទ្យា AR ដែលមុខងារស្ទើរគ្រប់យ៉ាងនៅក្នុងរថយន្ដ បញ្ជាតាមបែប vitual។
តាមការចុះផ្សាយពីគេហទំព័រ Audi ផ្ទាល់ បានឲ្យដឹងថា Audi Activesphere នេះ ត្រូវបានរចនាជាប្រភេទរថយន្ដ off-road crossover ដើរដោយអគ្គិសនី ជាមួយនឹងថ្មថាមពល ១០០ kWh អាចឲ្យវារត់បានចម្ងាយ ៥៩៥ គម រាល់ពេលសាកពេញម្ដង ក្នុងនោះ វាប្រើប្រាស់ PPF platform (នឹងប្រើប្រាស់សម្រាប់ Audi A6 e-tron ម៉ូដែលថ្មីខាងមុខ) ភ្ជាប់ជាមួយស្ថាបត្យកម្ម ៨០០ volt electrical architecture ដែលអាចបន្ថែមចម្ងាយរត់ឲ្យវាបាន ៣០០ គម ទៀតសម្រាប់ការសាកចូល ១០ នាទី ជាមួយថាមពល ២៧០ W និងជាធម្មតាប្រើពេល ២៥ នាទី សម្រាប់ការសាកថ្មពី ៥% ទៅ ៨០% ។ Audi បានបន្ថែមទៀតថា វាអាចផលិតកម្លាំងបាន ៤៣៦ សេះ ផងដែរ។
សម្រាប់ទំហំខ្លួនរបស់វាប្រហាក់ប្រហែលនឹង Audi Q8 ដោយវាត្រូវបានលើកឲ្យរាងខ្ពស់ជាង ៤ អិង មានទទឹងធំជាង ប្រមាណ ៣ អិង ជាមួយកង់ទំហំ ២២ អិង ដែលមានប្រើប្រាស់ប្រព័ន្ធ active aero ព្រមទាំងកម្ពស់បាត ៨.២ អិង ដែលអាចលើកឡើងបាន ១.៦ អិងបន្ថែមទៀត ឲ្យត្រូវសម្រាប់ការបើកបរ off-road ផងដែរ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតរបស់ Activesphere គឺមុខងារ “Active Back” ដែលផ្នែកខាងក្រោយ (tailgate) របស់វាអាចបត់បែន បើកលាតចេញក្រៅលក្ជណៈស្រដៀងនឹងទ្រុងឡាន pick up ដូច្នោះដែរ សម្រាប់ដាក់ឥវ៉ាន់ធំៗ ច្រងេងច្រង៉ាង ជាដើម។
ក្រឡេកទៅផ្នែកខាងក្នុងវិញ គឺមានមុខងារបើកបរ ២ ដូចជាត្រកូល Sphere ដទៃដែរ គឺអាចបើកផ្ទាល់ក៏បាន និងបើកស្វ័យប្រវត្តិ ក៏បាន ដោយដៃចង្កូត និងឈ្នាន់ហ្គែរ លិបចូលទៅខាងក្នុងរថយន្ដពេលស្ថិតក្នុងមុខងារ autonomous driving នេះ។
អ្វីដែលពិសេសជាងគេ នោះគឺ sci-fi interior ដែលហៅថា Audi Dimensions ប្រើប្រាស់បច្ចេកវិទ្យា “Augmented Reality” ឬ AR technology ដោយអ្នកបើកបរ មិនត្រូវការប៊ូតុងចុច ឬ screen សម្រាប់ touch ដើម្បីបញ្ជាមុខងារទាំងអស់ក្នុងរថយន្ដ នោះទេ គឺអាចធ្វើបានដោយ vitual (though, it is different from Vitual Reality/VR) ដូចក្នុងរឿង Iron Man ដូច្នោះដែរ។
គួររំឭកថា Audi Activesphere គឺជាម៉ូដែលទី ៤ ក្នុងសេរីរថយន្ដបច្ចេកវិទ្យាកម្រិតខ្ពស់របស់ Audi ដែលមាន Audi Skysphere roadster ជាម៉ូដែលទីមួយ, ម៉ូដែលទី ពីរ Grandsphere sedan, និងទី បី ជាប្រភេទ minivan ឈ្មោះថា Urbansphere។
Audi បានបន្ថែមដែរថា ឥឡូវនេះ Activesphere នឹងត្រូវរក្សាជា concept ជាមុនសិន មិនទាន់ចេញលក់ទាំងស្រុងនោះទេ តែ Audi នឹងបំបែកផ្នែកផ្សេងៗ និងមុខងារមួយចំនួនរបស់វា បំពាក់ទៅលើរថយន្ដ Audi ម៉ូដែលថ្មីក្រោយៗ ដូចជា Audi A6 e-tron និង Q6 e-tron ជាដើម។
ប្រភព៖ Audi
អត្ថបទ៖ Andra
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!