ក្រោយពីលាក់ខ្លួននៅជា concept ជាយូរ ថ្មីៗ ក្រុមហ៊ុនផលិតរថយន្ដប្រណិត អាល្លឺម៉ង់ BMW បានសម្រេចចេញមុខរថយន្ដបើកដំបូល luxury ម៉ូដែលថ្មីរបស់ខ្លួនជាផ្លូវការហើយ ជាមួយរាងស្អាតសង្ហាអស់ទាស់ និងម្តលៃខ្លួនខ្ទង់ ១៤ មុឺនដុល្លារជាង។
រថយន្ដប្រណិតនេះមានឈ្មោះថា BMW Skytop ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅ Concorso d’Eleganza Villa d’Este ជាប់បឹង Como (Lake Como) ប្រទេស អ៊ីតាលី ដែលជាទីតាំងពេញនិយមសម្រាប់កម្មវិធីតាំងបង្ហាញរថយន្ដ Classic និង Vintage ព្រមទាំងរថយន្ដប្រណិតៗ សម្រាប់អ្នកមាន និងអ្នកអភិជន ដែល BMW ឲ្យដឹងថា ជាកន្លែងល្អបំផុតសម្រាប់សម្ភោធរថយន្ដមួយនេះ។
Skytop ជារថយន្ដប្រណិតប្រភេទបើកដំបូលបាន ឬ convertible ដែលយកគម្រូការរចនាពី BMW 503, BMW 507 និង BMW Z8 ដែលសុទ្ធតែជាម៉ូដែល Classic ប្រណិតរបស់ BMW ជាមួយនឹងការរក្សាការរចនាទ្រង់ទ្រាយខាងមុខបែប ជា BMW សេរីថ្មី ឬនិយមហៅថា មុខត្រីឆ្លាម និងបាណាធំ ចង្កៀងស្លីម អំពូលគុជ ព្រមនឹងរាងរោទាំងមូល sleek និង sporty តាមបែបសម័យថ្មីជាដើម។
វាបំពាក់ម៉ាស៊ីន S68 twin-turbocharged 4.4L V8 ផលិតកម្លាំងបាន ៦១៧ សេះ ប្រហាក់ប្រហែលគ្នាជាមួយនឹង M8 ដែរ។
រីឯផ្នែកខាងក្នុងក៏ត្រូវបានរចនាយ៉ាងប្រណិត មានកៅអី ២ និងបរិក្ខារស្រោបដោយស្បែក មានកុងទ័រឌីជីថល និងអេក្រង់កម្សាន្ដ touchscreen ជាមដើម តែក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យដឹងពីបច្ចេកវិទ្យា ឬមុខងារប្រើប្រាស់ផ្សេងៗដែលត្រូវបានបំពាក់លើរថយន្ដមួយនេះនៅឡើយទេ។
បើតាមលោក Adrian van Hooydonk ប្រធានអ្នករចនា និងផលិតរបស់ BMW បានឲ្យដឹងថា Skytop នឹងត្រូវផលិតលក់ឆាប់ៗនេះ តែក្នុងចំនួនមានកំណត់តែពី ២០ ទៅ ២៥ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ផ្ដើមពី ១៤៨ ៨០០ ដុល្លារទៅ។ BMW ក៏បានបន្ថែមដែរថា បន្ទាប់ពី Skytop ក្រុមហ៊ុនក៏មាន concept ម៉ូដែលថ្មីៗ គ្រោងនឹងចេញជាបន្ដបន្ទាប់ទៀតនៅក្នុងសេរី BMW 8 Series របស់ខ្លួនផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ BMW
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ