ថ្មីៗនេះ BMW បានបញ្ចេញគម្រូរថយន្ដ ប្លែកមួយ ដែលអាចបញ្ជារឲ្យ ប្ដូរសម្បុរខ្លួនបាន ៣២ ពណ៌ ព្រមទាំងមានបំពាក់បច្ចេកវិទ្យា digital ទំនើបខ្លាំង ដែលធ្វើឲ្យអ្នកបើកបរមានអារម្មណ៍ថាដូចបើកឡានក្នុង Video Game។
តាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់ BMW កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គម្រូរថយន្ដ បង្គួយប្រែកាយ របស់ខ្លួននេះ មានឈ្មោះថា BMW i Vision Dee ដែល Dee មកពីពាក្យថា "Digital Emotional Experience" ដែលបង្ហាញថា រថយន្ដនេះគឺធ្វើជាពិសេស សម្រាប់ឲ្យអ្នកបើកបរទទួលបទពិសោធន៍ថ្មី នៃទំនាក់ទំនងរវាងមនុស្ស និងបច្ចេកវិទ្យា ឆ្ពោះទៅរកអនាគតកាលនៃប្រព័ន្ធ Digital។
ក្រុមហ៊ុនបានបកស្រាយថា BMW i Vision Dee នេះ នឹងក្លាយជាមិត្តជិតស្និទ្ធមួយសម្រាប់អ្នកបើកបរគ្រប់រូប ដោយវាត្រូវបានបំពាក់បច្ចេកវិទ្យាឈ្លាសវៃ អាចបន្ស៊ាំខ្លួន ស្គាល់ពីទម្លាប់បើកបររបស់ម្ចាស់ និងដើរតួជាជំនួយការ បានដូចជាចេះរាយការណ៍ព័ត៌មានថ្មីៗ, ផ្ដល់ព័ត៌មានដែលអ្នកបើកបរត្រូវការ ឬវាគិតថាអាចមានប្រយោជន៍ និងចាំបាច់សម្រាប់អ្នកបើកបរ, រំឭក និងកំណត់កាលបរិច្ឋេទសំខាន់ៗ, អាចតម្រូវបរិយាកាស តាមការប្រែប្រួលអារម្មណ៍របស់ម្ចាស់ ដោយស្វ័យប្រវត្តិ, និងកំណត់មុខងារជាច្រើនទៀត ជាពិសេស ជាមួយនឹងបច្ចេកវិទ្យាថ្មី BMW Mixed Reality Slider ប្រើជាមួយនឹង Advanced BMW Headup Display ធ្វើឲ្យអ្នកបើកបរមានអារម្មណ៍ថាដូចជាបើកឡានក្នុងពិភពពិតផង ប្រឌិតផង (Mixed Reality and Virtual) ដែលមាន ៥ កម្រិត (analogue, driving-related information, contents of the communications system, augmented-reality projection, and entry into virtual worlds)។
លក្ខណៈពិសេសមួយទៀត ជាមួយនឹងប្រព័ន្ធ sensor កម្រិតខ្ពស់ជាច្រើនដែលត្រូវបានបំពាក់ អាចឲ្យវាបង្កើត និងបង្ហាញអារម្មណ៍បានដល់ទៅ ៩ (Facial expressions) ផ្សេងគ្នា តាមរយៈការបញ្ចេញពន្លឺ, រូបភាព ក្រឡាផ្ទៃ, ឬ សម្លេងផ្សេងៗ ដោយអារម្មណ៍នីមួយៗ នឹងត្រូវបង្ហាញឲ្យត្រូវគ្នាទៅនឹងអារម្មណ៍របស់ម្ចាស់។
ផ្នែកខាងក្រៅ មានរូបរាង ស្ដាយបែប ប្រអប់ក្រដាស ជ្រុងៗ និងកាត់តាម BMW Classic សេរីមុនៗ ដែលជាម៉ូដប្រចាំត្រកូលរបស់ខ្លួន ជាពិសេសគឺស្បែក Digital ដែលអនុញ្ញាតឲ្យវាប្ដូរពណ៌ខ្លួនបាន ៣២ ពណ៌ផ្សេងៗគ្នា ដោយកំណត់បានតាមទូរសព្ទដៃ។ រីឯផ្នែកខាងក្នុង ត្រូវបានរចនាឲ្យមានលក្ខណៈសាមញ្ញតែប្រណិត មិនមានបរិក្ខារពាក់រញ៉េរញ៉ាយច្រើន រូបភាពកម្សាន្ដ និងការកំណត់ផ្សេងនឹងបង្ហាញលើផ្ទៃកញ្ចក់មុខតែម្ដង។
សម្រាប់ប្រព័ន្ធថាមពល BMW បានឲ្យដឹងដែរថា វាប្រើប្រាស់ប្រព័ន្ធអគ្គិសនី តែមិនបានបញ្ចាក់លម្អិតពីកម្រិតថាមពល ផ្សេងៗរបស់វានោះទេ។ ក្រុមហ៊ុនបានបន្ថែមទៀតថា មុខងារមួយចំនួននៃ concept BMW i Vision Dee នេះ នឹងត្រូវបំបែកទៅបំពាក់លើរថយន្ដទំនើបៗជំនាន់ក្រោយៗរបស់ខ្លួនដែលចេញ នៅរង្វង់ឆ្នាំ ២០២៥ ខាងមុខនេះ។
ប្រភព៖ BMW
អត្ថបទ៖ Andra
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់