ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីចិន BYD បានសម្រេចបង្ហាញរថយន្ដអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួន ដែលមានសមត្ថភាពមិនធម្មតា បំពាក់ម៉ូទ័រអគ្គិសនីដល់ទៅ ៣ និងអាចផលិតកម្លាំងបានរហូតដល់ ១០០០ សេះ។
តាមការឲ្យដឹងពី Eletrek ថាដើម្បីជាផ្នែកមួយក្នុងការពង្រីកទីផ្សារឡានអគ្គិសនីរបស់ខ្លួនទូទាំងពិភពលោក BYD បានសម្រេចគម្រោងការចេញរថយន្ដអគ្គិសនីជាច្រើន series ដែលក្នុងនោះ នៅក្នុងកម្មវិធីសន្និសិទរថយន្ដនៅប៉េកាំង (Beijing Auto Show 2024) កាលពីពេលថ្មីៗនេះ BYD បាននាំយករថយន្ដអគ្គិសនីថ្មី ២ ម៉ូដែល រួមមាន Ocean-M និង Denza Z9 GT ដែលមានការរចនាប្រណិត និងមានសមត្ថភាពខ្ពស់។
សម្រាប់ម៉ូដែល Ocean-M ជារថយន្ដអគ្គិសនីដំបូង ដែលផលិតឡើងជាប្រភេទ RWD performance hatchback ជាមួយនឹងការបំពាក់ថ្ម platform ជំនាន់ថ្មីរបស់ BYD មានឈ្មោះថា C2B Batteries។ BYD បានឲ្យដឹងថា Ocean-M នឹងមានវត្តមាននៅលើទីផ្សារនៅរង្វង់ត្រីមាសទី ៣ ឆ្នាំ ២០២៤ នេះ ជាមួយតម្លៃខ្ទង់ពី ២០ ៧០០ ដុល្លារ ទៅ ២៧ ៦០០ ដុល្លារ។
សម្រាប់ម៉ូដែល Denza Z9 GT ជាម៉ូដែលពិសេស ដែលក្រុមហ៊ុនសហការផលិតជាមួយនឹង Mercedes-Benz ធ្វើជាប្រភេទរថយន្ដអគ្គិសនីប្រណិត Luxury Sedan បែបរថយន្ដមកពី Porsche និង BMW ដូច្នោះដែរ។
Denza Z9 GT នេះ មាន ៥ កៅអី និងទំហំខ្លួនប្រហាក់ប្រហែលទៅនឹង Porsche Panamera ដែរ និងប្រើប្រាស់ជាមួយនឹង platform BYD’s e-platform 3.0 របស់ BYD, ប្រើ e3 technology បំពាក់ម៉ូទ័រអគ្គិសនី ៣ មានថាមពលបញ្ចូលគ្នា ៧១០kW ដែលអាចឲ្យវាផលិតកម្លាំងបានដល់ ១០០០ សេះ និងអាចជាន់ល្បឿនពី ០ ទៅ ១០០គម/ម៉ ប្រើពេលតែ ៣ វិនាទី ជាមួយល្បឿនអតិបរមា ២៤០គម/ម៉ ។ និយាយពីការរចនាវិញ Denza Z9 ប្រើប្រាស់តួខ្លួនកាបូនហ្វាយបឺរ រូបរាង
សម្រាប់់ព័ត៌មានបន្ថែមលើ spec ចម្ងាយការរត់ និងប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវភ្ជាប់មក BYD នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ គ្រាន់តែបានឲ្យដឹងថា Z9 នឹងប្រើប្រាស់ថ្មស្ថើង Blade battery ជាបច្ចេកវិទ្យាថ្មីពី BYD ដែលថ្មមានទំហំតូច តែមានថាមពលច្រើន ហើយ Denza Z9 នេះមានវត្ថមានក្នុងទីផ្សារក្រោយ Ocean-M នៅខ្ទង់ចុងឆ្នាំ ២០២៤ នេះ។
អត្ថបទ៖ Andra
ប្រភព៖ Electrek
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី