នៅភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 - BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជាបានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។
តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD Sealion 5 មានតម្លៃ 25,800 ដុល្លារ។
ដំណើរការដ៏ល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែងដ៏ល្អ ត្រឹមតែប្រាំថ្ងៃបន្ទាប់ពី Pre-order បានចាប់ផ្តើម, ចំនួនកក់បានកើនឡើងលើសពី 200 គ្រឿង ហើយ ទទួលបានការសាទរនៅក្នុងទីផ្សារ។ នៅពេលដាក់លក់ជាផ្លូវការនៅលើទីផ្សារ ម៉ូដែលទាំងពីរនឹងបន្តបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់ផ្នែក ទំហំ ដំណើរការ សេដ្ឋកិច្ច និងគុណភាព ជាមួយនឹងគុណសម្បត្តិដែលមានគឺ "កាន់តែធំ កាន់តែខ្លាំង កាន់តែសន្សំសំចៃ និងកាន់តែមានតម្លៃប្រកួតប្រជែងល្អ "។
BYD Sealion 5៖ ប្រើសាំងក៏បាន អគ្គិសនីក៏បាន, មានគុណសម្បត្តិបើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី
ក្នុងនាមជាម៉ូដែលHybrid ទំនើប DM-i BYD Sealion 5 មានការរចនាថ្មីបំផុតបែប Dragon Face របស់ BYD ហើយខ្សែបន្ទាត់ខាងក្រៅរលោងរបស់វាបង្ហាញពីរូបរាងដ៏រឹងមាំ និងខ្លាំង។ បើនិយាយពីផ្នែកខាងក្នុងវិញ វាត្រូវបានបំពាក់ដោយអេក្រង់ 10.1អ៊ីញអាចបង្វិលបាន និងប្រព័ន្ធតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ដែលគាំទ្រការបញ្ជាដោយសំឡេង ការអាប់ដេតពីចម្ងាយ និងមុខងារឆ្លាតវៃផ្សេងទៀត ដែលធ្វើអោយការបើកបរកាន់តែងាយស្រួល និងឆ្លាតវៃ។ បើនិយាយពីថាមពលវិញ រថយន្ត BYD Sealion 5 មានម៉ូដថាមពលដែលអាចបត់បែនបាន ដែលអាចប្រើសាំងក៏បាន អគ្គិសនីក៏បាន ជាមួយនឹងចម្ងាយបើកបរសរុបរហូតដល់ 1,090 គីឡូម៉ែត្រ វាមានគុណសម្បត្តិ បើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ដែលអាចដោះស្រាយបាននូវការបើកបរផ្លូវឆ្ងាយ ។
BYD ATTO 2៖ ជម្រើសល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងក្នុងទីក្រុង
BYD ATTO 2 ជាម៉ូដែលអគ្គិសនីសុទ្ធរបស់ BYD ត្រូវបានបង្កើតឡើងនៅលើ e-platform 3.0 និងមានដង់ស៊ីតេថាមពលខ្ពស់ និង បើកបរបានឆ្ងាយ។ គម្លាតភ្លៅមានប្រវែងរហូតដល់ 2,620 មីលីម៉ែត្រ ហើយរូបរាងតូច និងងាយបត់បែន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ BYD ATTO 2 គាំទ្រមុខងារសាកថ្មលឿនដែលចំណាយពេលត្រឹមតែ 28 នាទីដើម្បីសាកពី 30% ទៅ 80% ធ្វើអោយ ការប្រើប្រាស់ប្រចាំថ្ងៃងាយស្រួលនិងកាន់តែប្រសើរឡើង ។ រថយន្តនេះត្រូវបានបំពាក់ដោយអេក្រង់ឆ្លាតវៃអាចបង្វិលបានទំហំ 12.8 អ៊ីង ដែលអាចគាំទ្រមុខងារឆ្លាតវៃជាច្រើនដោយរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិជ្ជាកាប៊ីនឆ្លាតវៃរបស់ BYD ការបើកបរកាន់តែងាយស្រួល និងរីករាយ។
ធានារយៈពេល 8 ឆ្នាំ 160,000 គីឡូម៉ែត្រ, ប្រើប្រាស់រថយន្តដោយឥតកង្វល់
BYD ផ្តល់ជូន BYD ATTO 2 និង BYD Sealion 5 ជាមួយនឹងការធានាបន្ថែមរយៈពេល 8 ឆ្នាំ និង 160,000 គីឡូម៉ែត្រ ដែលគ្របដណ្តប់យ៉ាងពេញលេញនូវ ធាតុស្នូលសំខាន់ៗ និងធានាថាអ្នកប្រើប្រាស់អាចប្រើប្រាស់យានយន្តរបស់ពួកគេដោយគ្មានការព្រួយបារម្ភ។ គោលការណ៍ធានានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ BYD លើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ម៉ាកយីហោ និងសេវាកម្មយ៉ាងដឹតដល់ជូនដល់អ្នកប្រើប្រាស់ផងដែរ។
ចាក់ឫសកាន់តែជ្រៅចូលទីផ្សារកម្ពុជា និងផ្តល់សេវាកម្មក្នុងស្រុកកាន់តែប្រសើរឡើង
កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍។ ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ 13,000 ម៉ែត្រការ៉េនៅលើមហា វិថី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។ Flagship Store នេះនឹងរួមបញ្ចូលនូវបន្ទប់តាំងបង្ហាញឆ្លាតវៃ កន្លែងទទួលភ្ញៀវដ៏ទំនើប និងមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តឆ្លាតវៃ ហើយនឹងត្រូវបាន បំពាក់ដោយស្ថានីយសេវាកម្មក្រោយការលក់កម្រិតខ្ពស់ជាច្រើន, នៅពេលអនាគត វានឹងអាចផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបានច្រើនជាង 100 គ្រឿងក្នុងមួយថ្ងៃ។
បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅក្នុងស្រុក
BYD ប្រកាន់ខ្ជាប់នូវបេសកកម្ម "ការប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបំពេញបំណងប្រាថ្នារបស់មនុស្ស ធ្វើអោយជីវិតកាន់តែប្រសើរ" ដែលវាស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់ជូនអតិថិជននូវគុណតម្លៃនិងភាពរីករាយកាន់តែច្រើន។ នៅក្នុងយុទ្ធនាការ "បញ្ចូលទឹកប្រាក់ និង ឈ្នះរង្វាន់" កន្លងមក, ក្រុមហ៊ុន Smart បាន យក BYD Seagull និង BYD Dolphin ធ្វើជារង្វាន់ធំ ដោយសង្កត់ធ្ងន់ថា រថយន្តអគ្គិសនីមិនត្រឹមតែជានិន្នាការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអនាគតនៃការអភិវឌ្ឍន៍បៃតងផងដែរ។ ភាគីទាំងពីរនឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងនៅក្នុងប្រទេសកម្ពុជា និងធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់កម្ពុជា។
អតិថិជនជាចំបង ការពង្រឹងអនាគតបៃតង
ក្នុងនាមជាភ្នាក់ងារចែកចាយផ្តាច់មុខផ្លូវការរបស់ BYD នៅកម្ពុជា, Harmony Auto នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃ "អតិថិជនជាចំបង" កែលម្អស្តង់ដារសេវាកម្មឥតឈប់ឈរ និងផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែដឹតដល់ ប្រសិទ្ធភាព និងវិជ្ជាជីវៈដល់ម្ចាស់រថយន្ត BYD ទាំងអស់។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto និង BYD នឹងធ្វើការរួមគ្នាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា និងឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរបៃតង និងឆ្លាតវៃ។
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច